អ្នកនាំពាក្យរងក្រសួងមហាផ្ទៃមានប្រសាសន៍ថា ៣សប្ដាហ៍ឆ្នាំ២០២៤ ល្បែងស៊ីសង៤៣ទីតាំងបានបង្ក្រាប ក្នុងនោះជនសង្ស័យ៧២នាក់ត្រូវបានបញ្ជូនទៅតុលាការ
ភ្នំពេញ៖ នារយៈពេល៣សប្ដាហ៍នៃខែមករា ឆ្នាំ២០២៤ ល្បែងស៊ីសងចំនួន៤៣ ទីតាំង ក្នុងខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប និងចាប់បញ្ជូនជនសង្ស័យចំនួន ៧២នាក់ ទៅតុលាការ នេះបើតាមការឱ្យដឹងពីហ្វេសប៊ុក លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ លោក ទូច សុឃៈ( សុខៈ)បានគូសបញ្ជាក់ថា ក្នុងចំណោម ទីតាំងដែលបង្ក្រាប សមត្ថកិច្ចក៏បានចាត់វិធានការរដ្ឋបាលទៅលើការបង្ក្រាប១៧ ទីតាំងផងដែរ ដែលកើតឡើងនៅ៤ រាជធានី-ខេត្ត និងចាត់នីតិវិធីអប់រំ ណែនាំ ព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់ចំនួន៣០នាក់។ … Read More