⭕តុលាការកាត់ទោសប្ដីដាក់គុក១ជីវិត ករណីបាញ់សម្លាប់ប្រពន្ធមានផ្ទៃពោះ៤ខែ នៅបុរីពិភពថ្មី គួរស្រូវ កាលពីឆ្នាំ២០២៣

(ភ្នំពេញ)៖ លោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមជំនុំជម្រះក្នុងសំណុំរឿង ដោយមានលោក សាន សុភ: ជាតំណាងអយ្យការ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានបើកសវនាការ ប្រកាសសាលក្រមសម្រេច ផ្តន្ទាទោសឈ្មោះ យ័ន្ត គុយហេង អាយុ៣៨ឆ្នាំ (ដាក់គុក១ជីវិត) និងពិន័យ៦០លានរៀល។ លោក យ័ន្ត គុយហេង ត្រូវបានផ្តន្ទាទោស ៣បទល្មើស រួមមាន៖ បទ ឃាតកម្មដែលមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ,  បទកាន់កាប់ … Read More

អ្នកជំនាញអះអាងថាដើមធ្លកប្រទះឃើញនៅបាតប្រាសាទភិមានអាកាសបញ្ជាក់ថារឿងព្រេងនគរគោកធ្លកមានកំណើតនៅអង្គរ

គម្រោងសា្រវជ្រាវបុរាណវិទ្យា MoDaThom (ម៉ូដាធំ) របស់វិទ្យាស្ថានសាលាបារាំងចុងបូព៌ាEFEO សហការជាមួយអាជ្ញាធរជាតិអប្សរា បាននិងកំពុងស្រាវជ្រាវនៅក្នុងបរិវេណអតីតព្រះបរមរាជវាំងអង្គរធំ អស់រយៈកាលជិត២០ឆ្នាំមកហើយ។ ក្នុងឆ្នាំ២០១៩នេះ គម្រោងកំពុងបន្តធ្វើកំណាយបុរាណវិទ្យាកំពុងបន្តផ្នែកខាងត្បូង ខាងជើង និងខាងលិចជុំវិញក្បែរគ្រឹះប្រាសាទភិមានអាកាស។ ការងារនេះនឹងមានទិន្នន័យថ្មីបន្ថែម និងបញ្ជាក់ទៅលើព័ត៌មានដែលបានរកឃើញកាលពីឆ្នាំមុនៗ។ ការងារបុរាណវិទ្យា និងការវិភាគវិទ្យាសាស្រ្ត ទទួលបានលទ្ធផលជាបណ្តើរថា ព្រះបរមរាជវាំងបានស្ថាបនាជា១០ដំណាក់កាលផ្សេងៗគ្នា នៅក្នុងសម័យកាល៣ធំៗនៃប្រវត្តិសាស្រ្តខ្មែរ។ ក្នុងចំណោមសំណល់បុរាណវត្ថុសំខាន់ៗដែលប្រទះឃើញ ក៏មានភស្តុតាងមួយដែលអ្នកស្រាវជ្រាវភ្ញាក់ផ្អើលខ្លាំង មិនដែលជួបប្រទះនោះ គឺឃើញដើមធ្លកកប់ពីក្រោមនៃប្រាសាទភិមានអាកាស។ តើដើមធ្លកដែលកប់នៅបាតប្រាសាទ មានអ្វីសំខាន់ទាក់ទងនឹងរឿងនិទានអំពីកំណកំណើតនៃប្រទេសខ្មែរ? លទ្ធផលដែលអស្ចារ្យនោះ គឺរឿងព្រេងនគរគោកធ្លកដែលលេចឮនៅសតវត្សទី១៩ ពិតជាមានកំណើតនៅអង្គរ ពោលគឺមានទាក់ទងនឹងប្រាសាទភិមានអាកាស ត្បិតដើមធ្លកនិងគ្រាប់ធ្លកបានប្រទះឃើញនៅបាតប្រាសាទនេះឯង។ លោក … Read More

ទីបំផុត! ដឹងអត្តសញ្ញាណសាកសពច្រកក្នុងវ៉ាលិសហើយ ដោយសារតែមានស្នាមសាក់ដៃ

ខេត្តកោះកុង៖ នៅរសៀលថ្ងៃទី២១ មីនា ២០២៤ នេះ បន្ទាប់ពីសមត្ថកិច្ចបង្ហោះព័ត៌មានសួររកសាច់ញាតិសពដែលត្រូវបានឃាតករសម្លាប់ដាក់ក្នុងវ៉ាលិសនោះ ក៏ត្រូវបងស្រីបង្កើតជនរងគ្រោះបានស្គាល់ភិនភាគប្អូនប្រុសរបស់ខ្លួន ត្រង់ចំណុចចាក់សាក់នៅចំណុចដើមដៃខាងឆ្វេង ពាក្យថា «ចងចាំ០៥.០៩.២១» ក៏បានចូលខ្លួនមកបំភ្លឺជូនសមត្ថកិច្ចស្រុក ព្រមទាំងមានសៀវភៅស្នាក់នៅមកបង្ហាញសមត្ថកិច្ចទៀតផង ។ បើតាមការបញ្ជាក់របស់បងស្រីជនរងគ្រោះឈ្មោះ ដួង ជីផា អាយុ៣៤ឆ្នាំ ថា ជនរងគ្រោះមានឈ្មោះ ដួង សង្ហា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ។ ហើយនៅចុងឆ្នាំ២០២៣ ដើមឆ្នាំ២០២៤ … Read More

មន្ទីរប្រឆាំងគ្រឿងញៀន បង្រ្កាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនជាតិវៀតណាម ២នាក់ និងរឹបអូសគ្រឿងញៀនជិត ៧០០គីឡូក្រាម នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ អនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជារបស់ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច, ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ និងក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៦៖៤០នាទី កម្លាំងជំនាញ(ក១) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អុិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និង ដឹកនាំសម្របសម្រួលដោយ លោក … Read More

ប្រតិបត្តិការរបស់អ៊ីស្រាអែល ប្រមុខយូអិន សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង នៅក្នុងមន្ទីរពេទ្យ Al-Shifa

UN៖ លោក Antonio Guterres អគ្គលេខាធិការ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះប្រតិបត្តិការយោធាអ៊ីស្រាអែល នៅខាងក្នុងមន្ទីរពេទ្យ Al-Shifa នៃតំបន់ហ្គាហ្សា បើតាមអ្នកនាំពាក្យរបស់អង្គការ សហប្រជាជាតិបានឲ្យដឹង ។ លោក Florencia Soto Nino អ្នកនាំពាក្យរង របស់លោក Guterres បានឲ្យដឹងថា “យើងសូមរំលឹកឡើងវិញថា គ្រប់ភាគីទាំងអស់ ត្រូវតែអនុវត្តតាមច្បាប់ មនុស្សធម៌អន្តរជាតិ ហើយមន្ទីរពេទ្យអាចបាត់បង់ ឋានៈការពាររបស់ពួកគេបាន លុះត្រាតែពួកគេត្រូវបានប្រើប្រាស់ក្រៅមុខងារមនុស្សធម៌របស់ពួកគេ”។ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្រប … Read More

ជំនួយមនុស្សធម៌ ចិន បន្តផ្តល់ដល់តំបន់ហ្គាហ្សា

គែរ៖ ស្ថានទូតចិនប្រចាំនៅអេហ្ស៊ីប បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃពុធថា រដ្ឋាភិបាលចិន បន្តផ្តល់ជំនួយមនុស្សធម៌ដល់ប៉ាឡេស្ទីន ដើម្បីកាត់បន្ថយវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សាស្ទ្រីប។ ប្រទេសចិនបានផ្តល់ជំនួយជាសាច់ប្រាក់ដល់តំបន់ហ្គាហ្សា ហើយបច្ចុប្បន្នកំពុងផ្តល់អាហារចំនួនពីរកញ្ចប់ ការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងជំនួយមនុស្សធម៌សំខាន់ៗផ្សេងទៀត ទៅកាន់តំបន់ជុំវិញតាមរយៈអេហ្ស៊ីប នេះបើយោងតាមស្ថានទូតចិន ។ ក្នុងអំឡុងខែដ៏វិសុទ្ធរបស់មូស្លីមនៃបុណ្យរ៉ាម៉ាដាន ប្រទេសចិន កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់ស្បៀងអាហារដល់តំបន់ហ្គាហ្សាស្ទ្រីប។ ជំនួយរបស់ចិន នឹងមកដល់កំពង់ផែ Said របស់អេហ្ស៊ីបនៅថ្ងៃទី២៨ ខែមីនា ហើយបន្ទាប់មកត្រូវបានដឹកជញ្ជូនទៅកាន់ Strip តាមរយៈច្រករ៉ាហ្វា ៕

រាជរដ្ឋាភិបាលអាណត្តិទី៧ ក៏បានដាក់ចេញនូវគោលនយោបាយនានា គឺដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាល់គោលនយោបាយរបស់ រាជរដ្ឋាភិបាល ដែលបានដាក់ចេញ គឺដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងអស់ ខណៈរាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងខិតខំកាត់បន្ថយភាពក្រីក្រ និងបង្កើនការងារជូនដល់ពលរដ្ឋឲ្យកាន់តែច្រើនបន្ថែមទៀត។ នាឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងខិតខំកាត់បន្ថយភាពក្រីក្រ បង្កើនការងារដល់ពលរដ្ឋ និងបង្កើនសមត្ថភាពគ្រប់ក្រសួង ស្ថាប័នទាំងអស់ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដោយការប្តេជ្ញានេះ គឺដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងអស់មិនថាទីប្រជុំជន … Read More

រាជរដ្ឋាភិបាល៖ គោលដៅកសាងបុរីជនបទ ជាគម្រោងរៀបចំភូមិឋានរបស់ពលរដ្ឋតាមទីជនបទឱ្យរស់នៅសមរម្យ

ភ្នំពេញ៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលថ្មីនេះ មានគោលដៅកសាងបុរីជនបទ ជាគម្រោងរៀបចំភូមិឋានរបស់ប្រជាពលរដ្ឋនៅតាមទីជនបទ ឲ្យបានល្អប្រសើរ។ នាឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃពុធ ទី២០ មីនា ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ នឹងបន្តការអភិវឌ្ឍន៍នៅទីជនបទបន្ថែមទៀត ដើម្បីលើកកម្ពស់ការរស់នៅ របស់ប្រជាពលរដ្ឋនៅទីជនបទ ឲ្យកាន់តែល្អប្រសើរផងដែរ។ សម្ដេចធិបតី មានប្រសាសន៍ថា «មិញសួរទៅ ឯកឧត្តម … Read More

អ្នកឆ្លងជំងឺកញ្ជ្រិល វៀតណាម រកឃើញមានរហូតដល់៤២ករណី

ហាណូយ៖ ដកស្រង់សម្តីរបស់ក្រសួងសុខាភិបាល តាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ឲ្យដឹងកាលពីថ្ងៃពុធថា ប្រទេសវៀតណាម បានរាយការណ៍ពីករណីជំងឺ កញ្ជ្រឹល ចំនួន៤២ករណី និងសង្ស័យថា ជាជំងឺកញ្ជ្រិល ដែលបានកើតនៅក្នុងខេត្ត និងទីក្រុងចំនួន១៣ គិតចាប់តាំង ពីដើមឆ្នាំ២០២៤នេះ ។ គិតរហូតមកដល់ពេលនេះ មិនមានការផ្ទុះឡើងនៃការប្រមូលផ្តុំត្រូវបានកត់ត្រានោះទេ ។ ក្រសួងសុខាភិបាល បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានឱ្យពង្រឹង ការត្រួតពិនិត្យដើម្បីធ្វើរោគវិនិច្ឆ័យរកឃើញការឆ្លងមេរោគនៅក្នុងសហគមន៍ និងកន្លែងថែទាំសុខភាពទាន់ពេលវេលា និងការពារកុំឱ្យមានការផ្ទុះឡើង ណាមួយបន្ទាប់ពីរកឃើញករណីទាំងនេះ ។ អង្គការសុខភាពពិភពលោក ហៅកាត់ (WHO) បានឲ្យដឹងថា ការគ្របដណ្តប់លើការចាក់ថ្នាំបង្ការ … Read More