សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ ៥ចំណុចដល់ក្រសួង-ស្ថាប័ន ក្នុងការអនុវត្តលើវិស័យវិទ្យាសាស្រ្ដ និងបច្ចេកវិទ្យា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញបើក «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកទី២។ នាឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដើម្បីជំរុញការចូលរួម អនុវត្តវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ជាមួយនឹង ការពង្រឹងក្រុមប្រឹក្សាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ឲ្យកាន់តែរឹងមាំ, សម្តេចបានផ្ដល់អនុសាសន៍ណែនាំ … Read More

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះមួយខ្នងជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់គ្រួសារក្មួយប្រុស អន ផានិត នៅខេត្តកំពត

កំពត៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញប្រគល់ផ្ទះមួយខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ជូនដល់ក្រុមគ្រួសារក្មួយប្រុស អន ផានិត សិស្សនិទ្ទេស A ស្ថិតនៅខេត្តកំពត។ ដោយមើលឃើញពីការខិតខំប្រឹងប្រែងតស៊ូរបស់ក្មួយប្រុស និងការលះបង់របស់ម្ដាយឪពុករបស់ក្មួយប្រុស ដែលជាជនពិការទាំងពីររូប ធ្វើឱ្យក្មួយប្រុសទទួលបានការអាណិតស្រលាញ់ពីសម្ដេចទាំងទ្វេយ៉ាងខ្លាំង។ ក្នុងឱកាសនេះ ឯកឧត្តមបានផ្តាំផ្ញើ និងលើកទឹកចិត្តឱ្យក្មួយប្រុសត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានកាន់តែល្អប្រសើរ … Read More

ឯកឧត្តម អ៊ូ វណ្ណា ៖ ក្រោមម្លប់នៃសុខសន្តិភាព បានធ្វើឱ្យកម្ពុជាយើង មានឱកាសអភិវឌ្ឍប្រទេសលើគ្រប់វិស័យប្រកបដោយវឌ្ឍនភាពជាបន្តបន្ទាប់

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្រោមម្លប់នៃសុខសន្តិភាព បានធ្វើឱ្យកម្ពុជាយើង មានឱកាសអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ប្រកបដោយវឌ្ឍនភាពជាបន្តបន្ទាប់។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តម ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីបុណ្យពុទ្ធាភិសេកព្រះពុទ្ធរូបព្រះអសីតិមហាសាវ័ក ចំនួន ១០០អង្គ សម្ពោធសមិទ្ធផលនានា និងប្រគេនព្រះរាជក្រឹត្យតែងតាំងព្រះរាជាគណៈថ្នាក់កិត្តិយសព្រះរាជ ប្រកាសនីយបត្រតែងតាំងទីប្រឹក្សាគណៈសង្ឃនាយក នៅវត្តសុវណ្ណគង្គារាមរហាត់ទឹក ស្ថិតក្នុងភូមិរហាត់ទឹក ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូ … Read More

អគ្គស្នងការដ្ឋាននគរបាលជាតិ ឃាត់ស្ត្រីម្នាក់ ពីបទធ្វើចរាចរណ៍លក់អាវុធ កែច្នៃបាញ់គ្រាប់លោហៈ ស្របតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ

ភ្នំពេញ៖ លោក លិ សុខា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានដីកាបង្គាប់ឱ្យឃុំខ្លួនស្ត្រីម្នាក់ ដែលជាម្ចាក់គេហទំព័រហ្វេសប៊ុកឈ្មោះ ស្តេចជំពាម KH ដែលបានបង្ហោះលក់អាវុធកែច្នៃប្រើគ្រាប់លោហៈ ពីបទ «ធ្វើចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗ លក់អាវុធ កែច្នៃបាញ់ គ្រប់លោហៈ» ដែលបានប្រព្រឹត្តនៅតាមរយៈបណ្តាញសង្គម Facebook កាលពីកំឡុងឆ្នាំ២០២២ រហូតបច្ចុប្បន្ន តាមបញ្ញត្តិមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ។ គួរឱ្យដឹងថា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារ Hotline Scam … Read More

កម្លាំងនគរបាលឃាត់អប់រំក្រុមក្មេងទំនើង១៨នាក់ ដែលបង្ហោះម៉ូតូ និងកែច្នៃបំពង់ស៊ីម៊ាំងនៅខណ្ឌឬស្សីកែវ ដកហូតម៉ូតូ១៨គ្រឿង

ភ្នំពេញ៖ ក្រោយទទួលបានបទបញ្ជាពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានណែនាំអប់រំក្រុមក្មេងទំនើង១៨នាក់ ដែលធ្វើសកម្មភាពបង្ហោះម៉ូតូ និងបើកបរម៉ូតូកែច្នៃបំពង់ស៊ីម៊ាំង (ប្រែន) ក្រោយកម្លាំងផ្នែកជំនាញ និងប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បង្ក្រាបដកហូតម៉ូតូបានសរុបចំនួន១៨គ្រឿង។ យ៉ាងណាមិញសមត្ថកិច្ចក៏បានអញ្ជើញអាណាព្យាបាល មកអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីជម្រាបប្រាប់អំពីសកម្មភាពរបស់ក្រុមក្មេងទំនើងទាំងនេះឱ្យគាត់បានជ្រាប និងជំរុញឱ្យពួកគាត់ជួយណែនាំអប់រំ បន្ថែម។ចំណែកឯក្រុមក្មេងទំនើងទាំង១៨នាក់ សមត្ថកិច្ចបាន អប់រំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពល្មើសទៅនឹងច្បាប់តទៅទៀត ព្រមទាំងឱ្យដោះដូរបំពង់ស៊ីម៊ាំងឱ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសវិញ … Read More

បញ្ជូនខ្លួនជនសង្ស័យប្រុស-ស្រី៥៨នាក់ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀននៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ អនុវត្តបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង១៤:២០នាទី កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស-ស្រី ចំនួន ៥៨នាក់ (ស្រី០៤នាក់) រួមនឹងវត្ថុតាងមួយចំនួនពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដែលចុះបង្រ្កាបបាននៅចំណុចក្រុមទី០៥ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ។ វត្ថុតាងចាប់យកមានម្សៅក្រាមពណ៌សថ្លា ចំនួន ០៧កញ្ចប់ … Read More

សូមបង្កើនប្រុងប្រយ័ត្ន ! ស្លាប់ ៩នាក់ និងរបួស ១៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ម្សិលមិញ

នៅទូទាំងប្រទេស កាលពីថ្ងៃទី២៣ ខែមីនា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ១២លើក បណ្តាលឲ្យមនុស្សចំនួន ៩នាក់បានស្លាប់ និងរងរបួសធ្ងន់ស្រាលចំនួន ១៦នាក់ (ធ្ងន់ ១២នាក់ ស្រាល ៤នាក់)។ គ្រោះថ្នាក់ចរាចរណ៍ចំនួន ១២លើក កើតនៅលើករាជធានី ខេត្ត ចំនួន ៧ រួមមានៈ ខេត្តកំពង់ចាម ស្លាប់ ១នាក់ កំពង់ស្ពឺ ស្លាប់ ៣នាក់ និងរបួស ៤នាក់ ភ្នំពេញ ស្លាប់ … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មានជំនឿជឿជាក់ថា អគារសិក្សាថ្មី នៃសាលាបឋមសិក្សាត្នោត ពិតជាអាចឆ្លើយតបទៅនឹងកំណើនសិស្ស និងបានរួមចំណែកលើកកម្ពស់ដល់ការសិក្សាអប់រំ ក៏ដូចជាគុណភាពនៃការអប់រំនៅកម្ពុជា

ព្រៃវែង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា អគារសិក្សាថ្មី នៃសាលាបឋមសិក្សាត្នោត ពិតជាអាចឆ្លើយតបទៅនឹងកំណើនសិស្ស ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ និងបានរួមចំណែកក្នុងការជួយលើកកម្ពស់ដល់ការសិក្សាអប់រំ ក៏ដូចជាគុណភាពនៃការអប់រំនៅកម្ពុជា សមស្របតាមគោលនយោបាយរបស់រាជដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នេះ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដោយបានចាត់ទុកការអភិវឌ្ឍធានមនុស្ស គឺជាអាទិភាពទី១។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី ១ខ្នង ៥បន្ទប់ … Read More

⭕តុលាការកាត់ទោសប្ដីដាក់គុក១ជីវិត ករណីបាញ់សម្លាប់ប្រពន្ធមានផ្ទៃពោះ៤ខែ នៅបុរីពិភពថ្មី គួរស្រូវ កាលពីឆ្នាំ២០២៣

(ភ្នំពេញ)៖ លោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមជំនុំជម្រះក្នុងសំណុំរឿង ដោយមានលោក សាន សុភ: ជាតំណាងអយ្យការ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានបើកសវនាការ ប្រកាសសាលក្រមសម្រេច ផ្តន្ទាទោសឈ្មោះ យ័ន្ត គុយហេង អាយុ៣៨ឆ្នាំ (ដាក់គុក១ជីវិត) និងពិន័យ៦០លានរៀល។ លោក យ័ន្ត គុយហេង ត្រូវបានផ្តន្ទាទោស ៣បទល្មើស រួមមាន៖ បទ ឃាតកម្មដែលមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ,  បទកាន់កាប់ … Read More