សម្តេចតេជោបង្ហាញរូបថតកាលពីធ្វើជារដ្ឋមន្ត្រីការបរទេស

សម្តេចតេជោបានរំលេចនូវពាក្យពេចន៍ថា “ឃើញរូបថតមួយសន្លឹកនេះនឹកអាណិតខ្លួន។ ធ្វើរដ្ឋមន្ត្រីការបរទេស ក្នុងវ័យមិនទាន់គ្រប់២៧ឆ្នាំមិនទាន់ បានជួបប្រពន្ធកូន មានរបបស្បៀង ១៦គីឡូក្នុងនោះអង្ករ១០គីឡូពោត ក្រហម៦គីឡូ។ ងាកមកសម្លៀកបំពាក់ខ្ញុំមានខោអាវធំ តែមួយសម្រាប់នេះទេដែលជាជំនួយ របស់មិត្តវៀតណាម(រូបថតនេះថតនៅប្រហែលពាក់កណ្តាលកុម្ភះឆ្នាំ ១៩៧៩មុនពេលខ្ញុំជួបភរិយានិងកូនខ្ញុំ)។ ខោអាវធំនេះមិនបានវាស់កាត់ទេបាន ជាខោវែងជាងជើងអាវធំជាងខ្លួន។ ឯអាវក្នុងមានតែ២ទេ ស្បែកជើងទៅ រើសនៅផ្សារថ្មីម្ខាងធំម្ខាងតូចពាក់ឈឺ ជើងស្ទើរដើរមិនរួច។ តែទោះយ៉ាងណាខោអាវមិនស្អាតនេះមិនរំខានការងារខ្ញុំនោះទេវាតាមបំរើខ្ញំទាំងនៅភ្នំពេញ ហាណូយ មូស្គូ កំឡំបូប្រទេសស្រីលង្កានៅពេលខ្ញុំធ្វើដំណើរទៅប្រជុំប្រទេសនៃចលនាមិនចូលបក្សសម្ព័ន។ ខោអាវមួយសម្រាប់នេះវាបានជួយឱ្យ ខ្ញុំទទួលបានជោគជ័យរយៈពេលជាង៤៥ឆ្នាំកន្លងមក។ ជោគជ័យដែលបានមកដោយការ លំបាកគឺជោគជ័យដែលមោទកភាព និងត្រូវចេះថែរក្សាឱ្យខាងតែបាន។ ត្រូវចងចាំជោគជ័យមិនមែនបានមកដោយការិយាល័យធ្វើការល្អ រថយន្តទំនើប ខោអាវស្អាតនោះឡើយតែបានមកដោយចេះធ្វើការដោយមាន … Read More

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ គោរពជូនពរលោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ ក្នុងឱកាសចម្រើនជន្មាយុ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នេះ!

អគ្គនាយកដ្ឋាន និងរដ្ឋករកម្ពុជា ៖ នីតិវិធីលម្អិតនិងភារកិច្ចទទួលខុសត្រូវនៃកិច្ចដំណើរការការរាយការណ៍អំពីទំនិញ និងកិច្ចដំណើរការប្រតិវេទន៍គយ តាមប្រព័ន្ធអេឡិចត្រូនិច

សេចក្តីណែនាំរបស់ អគ្គនាយកដ្ឋាន និងរដ្ឋករកម្ពុជា លេខ៖ ៤២៥៣/២៣ អគរ ស្តីពី នីតិវិធីលម្អិតនិងភារកិច្ចទទួលខុសត្រូវនៃកិច្ចដំណើរការការរាយការណ៍អំពីទំនិញ និងកិច្ចដំណើរការប្រតិវេទន៍គយ តាមប្រព័ន្ធអេឡិចត្រូនិច ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៖ ការកែសម្រួលគោលការណ៍ និងនីតិវិធីនៃការកំណត់មុខសញ្ញាទំនិញនាំចេញ-នាំចូល ទំនិញឆ្លងកាត់ផ្ទុកក្នុងកុងទីន័រដែលត្រូវឆ្លងកាត់ប្រព័ន្ធត្រួតពិនិត្យដោយម៉ាស៊ីនស្កែន

ប្រកាសរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ៖ ៩២៤ សហវ.ប្រក.អគរ ស្តីពី ការកែសម្រួលគោលការណ៍ និងនីតិវិធីនៃការកំណត់មុខសញ្ញាទំនិញនាំចេញ-នាំចូល ទំនិញឆ្លងកាត់ផ្ទុកក្នុងកុងទីន័រ ដែលត្រូវឆ្លងកាត់ប្រព័ន្ធត្រួតពិនិត្យដោយម៉ាស៊ីនស្កែន ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៖ នីតិវិធីកញ្ចប់បញ្ញើរហ័សកញ្ចប់ប្រៃសណីយ៍និងទំនិញពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិចឆ្លងកាត់ព្រំដែន

ប្រកាសរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ៖១០០២ សហវ.ប្រក.អគរ ស្តីពី នីតិវិធីកញ្ចប់បញ្ញើរហ័សកញ្ចប់ប្រៃសណីយ៍និងទំនិញពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិចឆ្លងកាត់ព្រំដែន ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

រាជរដ្ឋាភិបាលកម្ពុជា៖ ការកែសម្រួលអត្រាពន្ធគយ អត្រាអាករពិសេសនិងអាត្រាអាករនាំចេញលើមុខទំនិញមួយចំនួន

អនុក្រឹត្យ របស់ រាជរដ្ឋាភិបាលកម្ពុជា លេខ៖ ១២២ អនក្រ.បក ស្តីពី ការកែសម្រួលអត្រាពន្ធគយ អត្រាអាករពិសេស និងអាត្រាអាករនាំចេញលើមុខទំនិញមួយចំនួន ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៖ ការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា_នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ប្រកាសរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ៖៩៥ឆ សហវ.ប្រក.អគរ ស្តីពី ការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា_នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ព្រះរាជក្រឹត្យតែងតាំង៖ ឯកឧត្តម មាស សុភា ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី

ព្រះរាជក្រឹត្យតែងតាំងរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នស/រកម/០១២៤/០៨៤ ស្តីពី ឯកឧត្តម មាស សុភា ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងលើ។

ដំណើរការ 50 ឆ្នាំ ! ថ្មនុយក្លេអែរចិន មិនបាច់បញ្ចូលថាមពលជាថ្មី

Betavolt ជាក្រុមហ៊ុនធុរកិច្ចថ្មីរបស់ចិន បានអភិវឌ្ឍថ្មផ្ទុកថាមពលនុយក្លេអែរតូចប៉ុនកាក់ ប៉ុន្តែមានដង់ស៊ីតេថាមពលខ្ពស់ជាង 10 ដង បើធៀបនឹងថ្មប្រភេទលីចូម។ ក្រុមហ៊ុន Betavolt ប្រភេទថ្មថ្មី ដែលមានឈ្មោះថា BV100 នេះ អាចជួយផ្គត់ផ្គង់ថាមពលដល់ទូរស័ព្ទ នាពេលអនាគត បើទោះនៅមានកិច្ចការជាច្រើនត្រូវធ្វើ មុននឹងប្រការនេះក្លាយជាការពិត នេះបើតាម IFL Science ចុះផ្សាយកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ។ BV100 បង្កើតអគ្គិសនីតាមរយៈការប្រើប្រាស់ថាមពល ដែលបញ្ចេញពីអ៊ីសូតូបវិទ្យុសកម្ម ដែលកំពុងរលាយរបស់នីកែល (nickel-63)។ ថ្មនេះអាចផ្ទុកអគ្គិសនីបាន … Read More