សម្តេចតេជោបង្ហាញរូបថតកាលពីធ្វើជារដ្ឋមន្ត្រីការបរទេស

សម្តេចតេជោបានរំលេចនូវពាក្យពេចន៍ថា “ឃើញរូបថតមួយសន្លឹកនេះនឹកអាណិតខ្លួន។ ធ្វើរដ្ឋមន្ត្រីការបរទេស
ក្នុងវ័យមិនទាន់គ្រប់២៧ឆ្នាំមិនទាន់
បានជួបប្រពន្ធកូន មានរបបស្បៀង
១៦គីឡូក្នុងនោះអង្ករ១០គីឡូពោត
ក្រហម៦គីឡូ។

ងាកមកសម្លៀកបំពាក់ខ្ញុំមានខោអាវធំ
តែមួយសម្រាប់នេះទេដែលជាជំនួយ
របស់មិត្តវៀតណាម(រូបថតនេះថតនៅប្រហែលពាក់កណ្តាលកុម្ភះឆ្នាំ
១៩៧៩មុនពេលខ្ញុំជួបភរិយានិងកូនខ្ញុំ)។
ខោអាវធំនេះមិនបានវាស់កាត់ទេបាន
ជាខោវែងជាងជើងអាវធំជាងខ្លួន។
ឯអាវក្នុងមានតែ២ទេ ស្បែកជើងទៅ
រើសនៅផ្សារថ្មីម្ខាងធំម្ខាងតូចពាក់ឈឺ
ជើងស្ទើរដើរមិនរួច។

តែទោះយ៉ាងណាខោអាវមិនស្អាតនេះមិនរំខានការងារខ្ញុំនោះទេវាតាមបំរើខ្ញំទាំងនៅភ្នំពេញ ហាណូយ មូស្គូ កំឡំបូប្រទេសស្រីលង្កានៅពេលខ្ញុំធ្វើដំណើរទៅប្រជុំប្រទេសនៃចលនាមិនចូលបក្សសម្ព័ន។ ខោអាវមួយសម្រាប់នេះវាបានជួយឱ្យ
ខ្ញុំទទួលបានជោគជ័យរយៈពេលជាង៤៥ឆ្នាំកន្លងមក។

ជោគជ័យដែលបានមកដោយការ
លំបាកគឺជោគជ័យដែលមោទកភាព
និងត្រូវចេះថែរក្សាឱ្យខាងតែបាន។
ត្រូវចងចាំជោគជ័យមិនមែនបានមកដោយការិយាល័យធ្វើការល្អ រថយន្តទំនើប ខោអាវស្អាតនោះឡើយតែបានមកដោយចេះធ្វើការដោយមាន
ប្រសិទ្ធភាពដើម្បីបំរើដល់ផលប្រយោជន៍ជាតិនិងប្រជាជន” ៕