រាជរដ្ឋាភិបាល៖ គោលដៅកសាងបុរីជនបទ ជាគម្រោងរៀបចំភូមិឋានរបស់ពលរដ្ឋតាមទីជនបទឱ្យរស់នៅសមរម្យ

ភ្នំពេញ៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលថ្មីនេះ មានគោលដៅកសាងបុរីជនបទ ជាគម្រោងរៀបចំភូមិឋានរបស់ប្រជាពលរដ្ឋនៅតាមទីជនបទ ឲ្យបានល្អប្រសើរ។ នាឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃពុធ ទី២០ មីនា ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ នឹងបន្តការអភិវឌ្ឍន៍នៅទីជនបទបន្ថែមទៀត ដើម្បីលើកកម្ពស់ការរស់នៅ របស់ប្រជាពលរដ្ឋនៅទីជនបទ ឲ្យកាន់តែល្អប្រសើរផងដែរ។ សម្ដេចធិបតី មានប្រសាសន៍ថា «មិញសួរទៅ ឯកឧត្តម … Read More

អ្នកឆ្លងជំងឺកញ្ជ្រិល វៀតណាម រកឃើញមានរហូតដល់៤២ករណី

ហាណូយ៖ ដកស្រង់សម្តីរបស់ក្រសួងសុខាភិបាល តាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ឲ្យដឹងកាលពីថ្ងៃពុធថា ប្រទេសវៀតណាម បានរាយការណ៍ពីករណីជំងឺ កញ្ជ្រឹល ចំនួន៤២ករណី និងសង្ស័យថា ជាជំងឺកញ្ជ្រិល ដែលបានកើតនៅក្នុងខេត្ត និងទីក្រុងចំនួន១៣ គិតចាប់តាំង ពីដើមឆ្នាំ២០២៤នេះ ។ គិតរហូតមកដល់ពេលនេះ មិនមានការផ្ទុះឡើងនៃការប្រមូលផ្តុំត្រូវបានកត់ត្រានោះទេ ។ ក្រសួងសុខាភិបាល បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានឱ្យពង្រឹង ការត្រួតពិនិត្យដើម្បីធ្វើរោគវិនិច្ឆ័យរកឃើញការឆ្លងមេរោគនៅក្នុងសហគមន៍ និងកន្លែងថែទាំសុខភាពទាន់ពេលវេលា និងការពារកុំឱ្យមានការផ្ទុះឡើង ណាមួយបន្ទាប់ពីរកឃើញករណីទាំងនេះ ។ អង្គការសុខភាពពិភពលោក ហៅកាត់ (WHO) បានឲ្យដឹងថា ការគ្របដណ្តប់លើការចាក់ថ្នាំបង្ការ … Read More

លោក សេដ្ឋា ថាវីស៊ីន បញ្ឈប់ការធ្វើទស្សនកិច្ច នៅក្រៅប្រទេសក្រោយមានការរិះគន់

ថៃ៖ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បាននិយាយនៅថ្ងៃពុធថា លោកនឹងផ្អាកការធ្វើដំណើរ ទៅក្រៅប្រទេសរយៈពេលពីរខែ ខណៈដែលការរិះគន់ជាសាធារណៈ ចំពោះដំណើរទស្សនកិច្ច របស់លោកនៅក្រៅប្រទេសកើនឡើង ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់លោក សេដ្ឋា ថាវីស៊ីនថា “ខ្ញុំទទួលស្គាល់មតិ និងកង្វល់របស់អ្នក។ ចាប់ពីថ្ងៃទី ១៤ ខែមីនា ដល់ថ្ងៃទី ១៥ ឧសភា … Read More

ព្រះរាជក្រម៖ ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត

📢 ព្រះរាជក្រម របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នស/រកម/០១១២/០០១ ច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

អណ្តូងមួយហេតុអ្វី បានគាំទ្រ ដួងតារាចិនទីមួយ រះក្នុងទីអវកាស

ចិន៖ ពេលរងាបំផុត សីតុណ្ហភាពដល់ទៅ ៥២ អង្សាសេក្រោមសូន្យ ព្រិលមានកម្រាស់មធ្យម១ម៉ែត្រ– នៅភាគខាងជើងនៃភូមិភាគ ស៊ីនជាំង ប្រទេសចិន មានអណ្តូងរ៉ែដ៏ធំមួយកន្លែង ឈ្មោះហៅថា កូកូទូហៃ/可可托海 ។ សព្វថ្ងៃជាតំបន់ទេសចរណ៍ លម្ហែកាយថ្នាក់ជាតិចិន ពណ៌ខៀវបៃតង លាតសន្ធឹងដល់ជើងមេឃ ហើយអង្គការយូណេស្កូ បានទទួលស្គាល់ថា ជាឧទ្យានភូគព្ភសាស្ត្រពិភពលោក។ នៅរដូវក្តៅនិងរដូវរំហើយ ភ្ញៀវទេសចរជាតិ និង អន្តរជាតិមកទីនេះ គយគន់ទេសភាពវាលស្មៅ និងដីសើមដ៏ត្រជាក់ភ្នែកត្រជាក់ចិត្ត នៅរដូវរងានិងរដូវផ្ការីក អ្នកទេសចរមក ទីនេះជិះស្គី គយគន់សម្រស់ធម្មជាតិ … Read More

ដំណឹង SpaceX កំពុងផលិតផ្កាយរណបចារកម្ម ឱ្យទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់របស់អាមេរិក យោធាចិន និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ចិន រិះគន់អាមេរិក

ចិន៖ យោធាចិន និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន កាលពីថ្ងៃអាទិត្យបានចោទប្រកាន់សហរដ្ឋអាមេរិក ពីការគំរាមកំហែងសន្តិសុខពិភពលោក ប៉ុន្មានថ្ងៃបន្ទាប់ពីរបាយការណ៍របស់ Reuters ដែលបានរកឃើញថា ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីអាមេរិក លោក Elon Musk កំពុងសាងសង់ផ្កាយរណបចារកម្មរាប់រយសម្រាប់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក។ អង្គភាព Starshield របស់ SpaceX កំពុងអភិវឌ្ឍបណ្តាញផ្កាយរណបក្រោមកិច្ចសន្យាតម្លៃ ១,៨ ពាន់លានដុល្លារជាមួយការិយាល័យស្រាវជ្រាវជាតិ (NRO) បើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ។ Reuters … Read More

លោក Syrskyi មេបញ្ជាការអ៊ុយក្រែនថា យន្តហោះគ្មានមនុស្សបើក គឺជាគន្លឹះដើម្បីទទួលបាន ផលប្រយោជន៍លើកងទ័ពរុស្ស៊ី

អ៊ុយក្រែន៖ លោក Oleksandr Syrskyi មេបញ្ជាការអ៊ុយក្រែន បាននិយាយកាលពីយប់ថ្ងៃចន្ទថា ការអភិវឌ្ឍន៍ប្រព័ន្ធគ្មានមនុស្សបើក ឬយន្តហោះគ្មានមនុស្សបើក គឺជាគន្លឹះក្នុងការផ្តល់អត្ថប្រយោជន៍ដល់ទីក្រុងគៀវ លើកងកម្លាំងរុស្ស៊ី “ដែលខ្លាំងជាង” ។ លោក Syrskyi បាននិយាយនៅលើ Telegram បន្ទាប់ពីជួបជាមួយអនុប្រធានរបស់លោក គឺលោក Vadym Sukharevskyi ថា “ការអភិវឌ្ឍន៍នៃការប្រើប្រាស់ប្រព័ន្ធគ្មានមនុស្សបើកគឺជាអាទិភាពរបស់ខ្ញុំ នេះយោងតាមសារព័ត៌មាន Reuters ចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ។ យើងកំពុងស្វែងរកដំណោះស្រាយមិនស៊ីមេទ្រី ដើម្បីទទួលបានអត្ថប្រយោជន៍ប្រកបដោយគុណភាព … Read More

ការអំពាវនាវពីមន្រ្តីជំនាញ ដល់ពលរដ្ឋចូលរួមអនុវត្តវិធីសាស្រ្តចំនួន៤ ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក

ភ្នំពេញ៖ ជារៀងរាល់ថ្ងៃនៅក្នុងរាជធានីភ្នំពេញ បច្ចុប្បន្ន ថង់ប្លាស្ទិកប្រមាណ១០លានថង់ត្រូវបានប្រើប្រាស់ ខណៈដែលប្រជាពលរដ្ឋកម្ពុជាម្នាក់ៗរស់នៅទីក្រុងនានា ប្រើប្រាស់ថង់ប្លាស្ទិកជាង២០០០ថង់ក្នុងមួយឆ្នាំ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងជាតំណាងឯកឧត្តមឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ក្នុងសិក្ខាសាលាស្តីពីការកាត់បន្ថយសំណល់ប្លាស្ទិក ក្រោមប្រធានបទ«ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» នាថ្ងៃទី១៩ខែមីនា ឆ្នាំ២០២៤។ ឯកឧត្តមបានបន្តថា សព្វថ្ងៃ ការប្រើប្រាស់ថង់ប្លាស្ទិកមានការកើនឡើងជាគំហុក គិតចាប់តាំងពីការនាំចូលប្លាស្ទិកមកប្រទេសកម្ពុជាជាង២៥ឆ្នាំមុន។ ក្នុងន័យនេះ ដើម្បីទប់ស្កាត់ការប្រើប្រាស់ថង់ប្លាស្ទិក ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមអនុវត្តវីធីសាស្រ្តចំនួន៤រួមមាន៖ទី១.បដិសេដមិនប្រើប្រាស់ថង់ប្លាស្ទិក ឫមិនទទួលថង់ប្លាស្ទិក ទី២.កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ទី៣.ប្រើប្រាស់ឡើងវិញ និងទី៤.ការកែច្នៃឡើងវិញ។ លើសពីនេះ ឯកឧត្ដមបានជំរុញដល់ភាគីពាក់ព័ន្ធ … Read More

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា ជំងឺរាតត្បាតកូវីដ-១៩ អាចឱ្យកម្ពុជាអាចវាយតម្លៃពី សមត្ថភាពវិស័យសុខាភិបាលកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា បញ្ហាវិបត្តិជំងឺរាតត្បាតកូវីដ-១៩ អាចឱ្យកម្ពុជាវាយតម្លៃពីសមត្ថភាពរបស់វិស័យសុខាភិបាលរបស់កម្ពុជា ជាពិសេសសមត្ថភាពរបស់ក្រុមគ្រូពេទ្យទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាល លើកទី៤៣» នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា រាជធានីភ្នំពេញថា កូវីដ-១៩ អាចឱ្យកម្ពុជាវាយតម្លៃលើស្ថានភាពពីរចំពោះវិស័យសុខាភិបាលកម្ពុជា ក្នុងនោះ៖ ទី១-បង្ហាញឱ្យឃើញនូវសមត្ថភាពជាក់ស្ដែងរបស់មន្រ្ដីបុគ្គលិកសុខាភិបាល និងគ្រូពេទ្យនូវទូទាំងប្រទេសអំពីសមត្ថភាពជាក់ស្ដែងដែលជាកងទ័ពអាវសរបស់កម្ពុជា។ ទី២-បង្ហាញឱ្យឃើញនូវកម្រិតកង្វះខាតមួយចំនួនដូចជាធនធានមនុស្សនៅថ្នាក់ក្រោមជាតិ និងជំនាញនៃការប្រើប្រាស់សម្ភារៈជាដើម។ សម្ដេចបន្តថា … Read More