Coinbase កំពុងតាមចរចារទិញ FTX សាខាអ៊ឺរ៉ុប

វេបសាយជួញដូរគ្រ៊ីបតូធំមួយនៅសហរដ្ធអាមេរិក Coinbase បានកំពុងតែពង្រីកខ្លួនចេញពីសហរដ្ធអាមេរិកដោយសារតែសហរដ្ធអាមេរិកចេញច្បាប់តឹងរឹងពេកទៅលើគ្រ៊ីបតូ។ Coinbase បានកំពុងចរចាដើម្បីទិញ FTX នៅអ៊ឺរ៉ុបតែការចរចាដូចជាមិនដែលចប់សោះ។ Coinbase មានបំណងទិញ FTX អ៊ឺរ៉ុបដោយសារតែក្រុមហ៊ុន FTX បានក្ស័យធនហើយ FTX នៅអ៊ឺរ៉ុបមួយនេះអាចរកចំណេញបានច្រើនពីសេវាកម្ម Derivative ឬ ហៅថា Future។ នៅអ៊ឺរ៉ុបមានក្រុមហ៊ុនជាច្រើន ដែលទទួលបានសិទ្ធិបើកផ្តល់សេវាកម្ម derivatives តែមានក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិបើក Perpatual Future នោះគឺ FTX នេះឯង។ មិនមែនមានតែ Coinbase … Read More

CPL៖ វិសាខា ប៉ះ ស្វាយរៀង ស្របពេល ណាហ្គាវើលដ៍ ប៉ះ គិរីវង់ យប់នេះ

រដូវកាលឆ្នាំ២០២៣-២៤ បានឈានដល់សប្តាហ៍ទី៦ ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League ហើយដោយនៅល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នេះមានការប្រកួតចំនួន២គូ នឹងប៉ះគ្នានៅ២ទីលានផ្សេងគ្នា។ សូមបញ្ជាក់ថា ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ មាន១០ក្រុមចូលរួម ដោយក្រុមទាំង១០ ប្រើប្រាស់រូបមន្តប្រកួតវិលជុំសន្សំពិន្ទុចំនួន៣ជុំ ដោយក្រុមលេខ១ដល់លេខ៤មានឈ្មោះឡើងទៅជុំបន្ត ខណៈការប្រកួតរដូវកាល ឆ្នាំ២០២៣-២០២៤ នេះនឹងដំណើរការដល់ខែឧសភា ឆ្នាំ២០២៤៕  

អាមេរិកសម្រេចផ្តល់ជំនួយ ១៨លានដុល្លារ តាមរយៈ USAID ជូនកម្ពុជា ឡើងវិញ

តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) សហរដ្ឋអាមេរិកបានសម្រេចផ្តល់ជំនួយជូនកម្ពុជាឡើងវិញ ក្នុងទំហំទឹកប្រាក់ប្រមាណ១៨លានដុល្លាអាមេរិក។ ដោយឡែកភាគីទាំងពីរ ក៏បានឯកភាពគ្នាពន្លឿននីតិវិធីពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរពីអាមេរិកផងដែរ។ នេះបើយោងតាមលទ្ធផលនៃជំនួបទ្វេភាគីរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ វ៉ិចតូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីការបរទេសស្តីទីអាមេរិក កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។

បឹងទន្លេសាបជាប់ស្រុកចំនួន៦ ក្នុងភូមិសាស្ត្រខេត្តសៀមរាប មានបទល្មើសនេសាទកើតឡើងពេញបន្ទប់

ខេត្តសៀមរាប៖ ចាប់ពីភូមិសាស្ត្រស្រុកក្រឡាញ់ ស្រុកពួក ស្រុកសៀមរាប  ស្រុកប្រាសាទបាគង ស្រុកសូត្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាប មានដែនដីជាប់មាត់បឹងទន្លេសាប ហើយបទល្មើសនេសាទកើតឡើងពេញបន្ទុកពាសពេញផ្ទៃទឹក នៃបឹងទន្លេសាប។ សង្ឃឹមថាមន្ត្រីជំនាញជលផលនឹងចុះធ្វើការបង្ក្រាប បទល្មើសកើតឡើងយ៉ាងកំហុគបែបនេះ។ សំណួរពីប្រជាពលពលរដ្ឋបានចោទសួរថា ហេតុអីស្ថាប័នដែលពាក់ព័ន្ធក្នុងការបង្ក្រាបបទល្មើសនេសាទ មិនព្រមចុះបង្កាបបទល្មើសនេសាទក្នុងរដូវបិទនេសាទបែបនេះឲ្យថយចុះ ខណៈរដូវត្រីពងកូនអញ្ចឹង? ហើយបានជាបណ្ដែតបណ្ដោយឲ្យមានបទល្មើសនេសាទកើតឡើងពេញផ្ទៃទឹក តើមន្ត្រីជំនាញទាំងអស់បានដឹងលឺឬទេ? តើមានបានចុះល្បាតឃ្លាំមើលបទល្មើសឬទេ? កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ប្រជាពលរដ្ឋរស់នៅក្នុងទឹកដីខេត្តសៀមរាប សូមសំណូមពរដល់ឯកឧត្តមអភិបាលខេត្តសៀមរាប ទើបឡើងកាន់តំណែងថ្មី គឺ ឯកឧត្តម ប្រាក់ សោភ័ណ្ឌ  … Read More

អង្ករនៅបន្តឡើងថ្លៃ ខណៈអាស៊ីកំពុងជួបវិបត្តិស្បៀងអាហារ 

ក្រោយឥណ្ឌា មីយ៉ាន់ម៉ា បានសម្រេចរឹតបន្តឹងចំនួននៃការនាំចេញស្រូវអង្ករទៅកាន់បណ្តាប្រទេសជាច្រើននៅក្នុងតំបន់អាស៊ី ពេលនេះអាស៊ីកំពុងជួបវិបត្តិខ្វះខាតស្បៀងអាហារសម្រាប់ប្រើប្រាស់និងផ្គត់ផ្គង់ទៅដល់តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ លើសពីនេះ តម្លៃអង្ករក៏តែបន្តឡើងថ្លៃពីមួយថ្ងៃទៅមួយថ្ងៃ។ ក៏ប៉ុន្តែ ប្រជាកសិករនៅវៀតណាមនិងថៃឯណ្ណេះ កំពុងតែសប្បាយរីករាយក្នុងការដាំដុះស្រូវ ក៏ព្រោះតែប្រាក់ចំណូលទទួលបានច្រើនជាងសព្វដង។ ហេតុអ្វីបានជាអាស៊ីជួបវិបត្តិស្បៀងអាហារ? ហើយតើអង្ករដែលនាំចេញមានតម្លៃថ្លៃខ្លាំងជ្រុលរហូតដល់ប្រជាជនសាមញ្ញមិនអាចទិញយកទៅបរិភោគបានឬយ៉ាងណា? ចុះមានវិធានការអ្វីខ្លះដើម្បីបង្ការ និងទប់ស្កាត់? នៅទូទាំងបណ្តាប្រទេសនៃតំបន់អាស៊ីទាំងអស់ កំពុងព្យាយាមរៀបចំផែនការ និងយន្តការការពារការខ្វះខាតស្បៀងអាហារសម្រាប់ផ្គត់ផ្គង់តម្រូវការដល់ប្រជាពលរដ្ឋ ក៏ដូចជាព្យាយាមគ្រប់គ្រងតម្លៃគ្រាប់ធញ្ញជាតិនៅក្នុងប្រទេសផងដែរ។ នាពេលនេះ អាស៊ីកំពុងជួបបញ្ហាទាក់ទងនឹងការប្រមូលផលស្រូវមិនបានច្រើន និងមិនសូវមានគុណភាពដូចការរំពឹងទុក ក៏ព្រោះតែភាគច្រើនត្រូវបានបំផ្លាញដោយគ្រោះធម្មជាតិដូចជាគ្រោះរាំងស្ងួត និងជំនន់ទឹកភ្លៀងដែលជាបាតុភូតអាកាសធាតុ El Nino។ តាមការរាយការណ៍របស់សារព័ត៌មាន CNA នៅឆ្នាំ២០២៣នេះ គ្រោះរាំងស្ងួតដែលទាក់ទងនឹង El … Read More

សិង្ហបុរី៖ ខឿនសេដ្ឋកិច្ចសេរីបំផុតលើពិភពលោក 

ក្នុងរបាយការណ៍របស់វិទ្យាស្ថាន Fraser បានប្រកាសចំណាត់ថ្នាក់ ប្រទេសសិង្ហបុរីបានយកឈ្នះលើហុងកុង ហើយក្លាយជាខឿនសេដ្ឋកិច្ចដែលមានសេរីភាពជាងគេបង្អស់លើពិភពលោក ។ សារព័ត៌មាន CNBC ដកស្រងរបាយការណ៍ឆ្នាំ 2023 របស់វិទ្យាស្ថាន Fraser កាលពីថ្ងៃទី២១ ខែកញ្ញា ឲ្យដឹងថា សិង្ហបុរីបានយកឈ្នះលើហុងកុង (ប្រទេសចិន) ដោយបានក្លាយជាប្រទេស/ដែនដីដែលមានសេដ្ឋកិច្ចប្រកបដោយសេរីភាពបំផុតលើពិភពលោក។ ចំណែកប្រទេសស៊្វីស នូវែលសេឡង់ និងសហរដ្ឋអាម៉េរិក ជាប់ចំណាត់ថ្នាក់ទីបី ទីបួន និងទីប្រាំ នៅក្នុងបញ្ជីចំណាត់ថ្នាក់។ ជាលើកដំបូងហើយ ដែលហុងកុងបានធ្លាក់ពីចំណាត់ថ្នាក់ទីមួយមកទីពីរ រាប់ចាប់ពីសន្ទស្សន៍សេរីភាពសេដ្ឋកិច្ចពិភពលោក ត្រូវបានប្រកាសកាលពីឆ្នាំ 1970។ … Read More

តំបន់ឆ្នេរអាត្លង់ទិករបស់សហរដ្ឋអាមេរិក បោកបក់ដោយព្យុះត្រូពិក Ophelia មានខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង

សហរដ្ឋអាមេរិក៖ តំបន់ឆ្នេរសមុទ្រអាត្លង់ទិក របស់សហរដ្ឋអាមេរិក ព្យុះត្រូពិក Ophelia បានបោកបក់មកដល់ ជាមួយនឹងខ្យល់បក់ខ្លាំង លាយលំភ្លៀងធ្លាក់ខ្លាំង បង្កឲ្យមានទឹកជំនន់ និងដាច់ចរន្តអគ្គិសនី។ សេវាកម្មឧតុនិយមជាតិសហរដ្ឋអាមេរិក និយាយថា មនុស្សជិត ៨លាននាក់នៅតាមតំបន់ឆ្នេរអាត្លង់ទិក ចាប់ពីរដ្ឋ New York ដល់រដ្ឋ South Carolina ស្ថិតក្រោមការព្រមានពីព្យុះ ការកញ្ជ្រោលឡើងរបស់ព្យុះ និងទឹកជំនន់ ។ ក្រោយបោកបក់ដល់ដីគោកនៅកោះ Emerald រដ្ឋ North Carolina កាលពីវេលាម៉ោង … Read More

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញជួបសំណេះ សំណាលជាមួយ បងបង្អូនសហគមន៍ខ្មែរ នៅអាមេរិក និងកាណាដា 

ទីក្រុងញូវយ៉ក៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាល ជាមួយ បងប្អូនសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ២៥០០នាក់ នៅថ្ងៃទី២៣ ខែកញ្ញា ២០២៣ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៤៖០០នាទីព្រឹកនៅកម្ពុជា។ ជាកិច្ចចាប់ផ្ដើម សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដោយក្តីរីករាយ … Read More

ខណ្ឌដូនពេញ៖ ហាងកាហ្វេ៣ទីតាំង បង្កប់សេវាកម្មផ្លូវភេទ បានបង្រ្កាបនឹងឃាត់ខ្លួន១២នាក់

ភ្នំពេញ៖ អាជ្ញាធរ ចុះបង្ក្រាបទីតាំងតាមហាងកាហ្វេ បង្កប់សេវាកម្មផ្លូវភេទ ចំនួន ៣ទីតាំង នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន ១២នាក់ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកញ្ញា នេះ បានគូសបញ្ជាក់ថា នៅថ្ងៃទី២២ ខែកញ្ញា កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក ចាប … Read More