ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ប្តេជ្ញាកម្ចាត់គ្រឿងញៀនឲ្យអស់ចេញពីកងយោធពលខេមរភូមិន្ទ

​ប៉ៃលិន៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា បានដាស់ តឿន និង​រំលឹកដល់កងទ័ពទាំងអស់មិនត្រូវសេព និងជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿង​ញៀន​នោះ​ឡើយ ​ហើយប្រសិនបើរកឃើញថាទាហានរូបណាដែលសេព និងជួយដូរ​គ្រឿងញៀន​នឹង​ត្រូវ​ដក​ចេញ​ពី​ក្រប​ខណ្ឌ​កងទ័ពភ្លាមៗ រួមទាំងដាក់ទោសទៅតាមច្បាប់ជាធរមានផងដែរ។ ការព្រមាន និងដាស់តៀនរបស់ប្រមុខការពារជាតិរូបនេះ គឺបានធ្វើឡើង ខណៈបន្តចុះសួរសុខទុក្ខ និង​សំណេះសំណាលដល់មេបញ្ជាការ មេញ្ជាការរង នាយទាហាន នាយទាហានរង និង​ពល​ទាហាន​នៅ​យោធភូមិភាគ ទី៥ និងចុះពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់ស្តូបឈ្នះ ឈ្នះ នៅ​ខេត្ត​ប៉ៃលិន កាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ។ … Read More

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ៖ ព្រះរាជក្រឹត្យតែងតាំងមុខតំណែង និងផ្ដល់ឋានៈជាទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផ្ដល់ឋានៈជាទីប្រឹក្សាអមស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

📢ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្យត្រខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី ។ -ព្រះរាជក្រឹត្យតែងតាំងមុខតំណែង និងផ្ដល់ឋានៈជាទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នស/រកត/០៩២៣/២១២៤ ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣។ -ព្រះរាជក្រឹត្យតែងតាំងមុខតំណែង និងផ្ដល់ឋានៈជាទីប្រឹក្សាអមស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នស/រកត/០៩២៣/២១៨៨ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖    

សាលាមធ្យមវិចិត្រសិល្បៈ៖ ឱកាសរៀនដោយឥតបង់ថ្លៃ

📢ឱកាសរៀនដោយឥតបង់ថ្លៃ | សាលាមធ្យមវិចិត្រសិល្បៈសូមជម្រាបជូនដល់ មាតា បិតា អ្នកអាណាព្យាល និងសិស្សានុសិស្សទាំងអស់ជ្រាបថា សាលាមធ្យមវិចិត្រសិល្បៈនឹងប្រឡងជ្រើសរើសសិស្សចូលរៀន ដោយឥតបង់ថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ដែលចាប់ផ្ដើមចែកពាក្យនិងទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងការិយាល័យសិក្សាសាលាមធ្យមវិចិត្រសិល្បៈ(បឹងបាយ៉ាប)  អាសយដ្ឋាន៖ វិថីបណ្ឌិតម៉ុងឬទ្ធី (១៩២៨) ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ លេខទូរស័ព្ទ៖ – ០១២ ៦៣៩ ៨៩៣ (រឺ តេឡេក្រាម) – ០៩៦ … Read More

សូមស្វែងយល់អំពីជំងឺ “ហ្សីកា”

“ហ្សីកា” ជាប្រភេទជំងឺឆ្លង ដែលបង្កដោយពពួកវីរុស Zika ហើយភ្នាក់ងារចម្លងជាប្រភេទសត្វមូសខ្លា ដែលដូចគ្នាទៅនិងជំងឺគ្រុនឈាម ។ មានការផ្ទុះឡើងនៃជំងឺនេះ នៅក្នុងប្រទេសមួយចំនួននៃទ្វីបអាហ្វ្រិក ទ្វីបអាមេរិក និងថ្មីៗនេះនៅក្នុងប្រទេសមួយចំនួននៃតំបន់អាស៊ី ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ក្រសួងសុខាភិបាល៖ ករណីជំងឺហ្ស៊ីកាដំបូងនៅក្នុងឆ្នាំ២០២៣ នៅក្នុងព្រះរាជាណាចក្រម្ពុជា

📢សេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងសុខាភិបាល ស្តីពី ករណីជំងឺហ្ស៊ីកាដំបូងនៅក្នុងឆ្នាំ២០២៣ នៅក្នុងព្រះរាជាណាចក្រម្ពុជា ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ក្រសួងសុខាភិបាល ៖ ការបិទនិងដកហូតសេចក្ដីសម្រេចស្ដីពីការបន្តសុពលភាពគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្ដៅ ឯ.ក (KROUSAR KORKDAO CO. LTD.)

📢សេចក្តីសម្រេច របស់ ក្រសួងសុខាភិបាល លេខ: ០០២៤.ស.ខ.ល. ស្តីពី ការបិទនិងដកហូតសេចក្ដីសម្រេចស្ដីពីការបន្តសុពលភាពគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្ដៅ ឯ.ក (KROUSAR KORKDAO CO. LTD.) ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

អាប្រាហាំលីនខូល(ប្រធានាធិបតីទី ១៦ របស់សហរដ្ឋអាមេរិក)

#អាប្រាហាំលីនខូល(ប្រធានាធិបតីទី ១៦ របស់សហរដ្ឋអាមេរិក) -១៨១៦ គ្រួសាររបស់គាត់ត្រូវគេបណ្តេញចេញពីផ្ទះជួល ហើយគាត់ត្រូវខំប្រឹងប្រែងធ្វើការដើម្បីចិញ្ចឹមគ្រួសារទាំងមូល។ – ១៨១៨ ម្តាយរបស់គាត់ទទួលមរណៈភាព។ – ១៨៣១ ចាប់ផ្តើមរកសុី តែត្រូវទ្បុងចុងខាតដើមខាតចុង។ – ១៨៣២ ឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសជាសមាជិកសភាខេត្តតែធ្លាក់។ – ១៨៣២ គ្មានការងារធ្វើ ចង់រៀនច្បាប់តែរៀនមិនបាន។ – ១៨៣៣ ខ្ចីលុយមិត្តភក្តិដើម្បីរកសុី តែមកដល់ចុងឆ្នាំក៏ក្ស័យទុនដួលរលំ ហើយត្រូវប្រើពេលដល់ទៅ ១៧ឆ្នាំទើបសងបំណុលគេអស់។ – ១៨៣៤ ឈរឈ្មោះជាសមាជិកសភាម្តងទៀត លើកនេះឈ្នះ។ … Read More

ត្រសក់ស្រូវ មានអត្ថប្រយោជន៍ដល់សុខភាព

ប្រជាពលរដ្ឋកម្ពុជា នៅស្រុកស្រែ ចំការ តែតរអែងចុះដៃដាំដុះដំណាំ បន្លែបង្កានៅជុំវិញផ្ទះ ឬនៅដីស្រែ ចំការរបស់ពួកគាត់ទៅតាមរដូវកាល យ៉ាងណាមិញយើងឃើញដំណាំផ្លែត្រសក់ស្រូវ ក៏សម្បូរណាស់ដែរនៅពេលដល់រដូវប្រមូលផលរបស់ពួកគាត់ តើលោកអ្នកមានជ្រាបទេថាផ្លែត្រសក់ស្រូវទុំផ្តល់អ្វីខ្លះដល់សុខភាព?   តោះមកស្វែងយល់ពីអត្ថប្រយោជន៍ទាំងនោះ៖ ១-ល្អសម្រាប់ភ្នែក៖ យោងទៅតាមសៀវភៅ “Healing Foods” ដោយ DK បានបង្ហាញថាត្រសក់ស្រូវទទួលបានពណ៌ភ្លឺថ្លាពីសារធាតុប្រឆាំងអុកស៊ីតកម្ម បេតាខារ៉ូទីនដែលជួយដល់សុខភាពភ្នែកទូទៅ។ ត្រសក់ស្រូវមានផ្ទុកសារធាតុ Zeaxanthin ដែលល្អជាពិសេសសម្រាប់ការមើលឃើញ និងការពារបញ្ហាភ្នែកដែលទាក់ទងនឹងមិនចាស់មុនអាយុ។ ២-ដង់ស៊ីតេសារធាតុចិញ្ចឹម៖  ត្រសក់ស្រូវគឺជាត្រសក់ ដែលមានសារធាតុចិញ្ចឹមច្រើនបំផុត ការទទួលទានតែមួយផ្តល់នូវតម្រូវការវីតាមីន C និង … Read More

ចំណុចសំខាន់ៗនៃ Startup ឆ្ពោះទៅកាន់សេដ្ឋកិច្ចពិភពលោក

ការចាប់ផ្តើមអាជីវកម្ម ឬជំនួញលើកតំបូង Startup គឺប្រៀបបីដូចជាម៉ាស៊ីនមានកម្លាំងថ្មី សម្រាប់ផ្លាស់ប្តូរពិភពលោកផងដែរ។ Startup ពិតជាមានប្រយោជន៍ក្នុងការពង្រីកសេដ្ឋកិច្ចទីផ្សារ សម្រាប់អ្នកស្វែងរកការងារ ឬអ្នកក៏ចំណូលថ្មីផ្សេងៗបន្ថែមទៀត។ វាក៏អាចជួយអភិវឌ្ឍន៍ ប្រព័ន្ធតិចណូឡូជី និងបង្កើនសេដ្ឋកិច្ចពិភពលោកឲ្យកាន់តែរីកចម្រើន។ Startup មិនត្រឹមតែផ្លាស់ប្តូរប្រព័ន្ធឧស្សាហកម្មនោះទេ វាថែមទាំងជួយបង្កើនការងារផងដែរ។ វានឹងធ្វើការពង្រីកការធ្វើវិនិយោគទុន និងសេដ្ឋកិច្ចជុំវិញពិភពលោកផងដែរ។ ក្នុងឆ្នាំ ២០១៣ Startups បានធ្វើវិនិយោគទុន ជុំវិញពិភពលោក អស់ ៤៨,៥ពាន់លាន ដុល្លាររួចមកហើយ ដោយការធ្វើវិនិយោគនេះ មួយភាគធំគឺមកពី សហរដ្ឋអាមេរិក ដែលសរុប ៣៣,១ពាន់លាន … Read More