លោកអ្នក ដែលបើកឡាន ម៉ូតូ ម៉ូតូកងបី រ៉ឺម៉ក ស្ថិតក្នុងស្ថានភាពស្រវឹង នឹងត្រូវទទួលទោសតាមច្បាប់ ស្រវឹងមធ្យម (0,25 – 0,39)

👉ម៉ូតូ = ២៥ម៉ឺន 👉រថយន្តធុនស្រាល = ៤០ម៉ឺន 👉រថយន្តធុនធ្ងន់ = ៨០ម៉ឺន ស្រវឹងខ្លាំង (0,40 ឡើង) 👉ម៉ូតូ = ១លាន 👉រថយន្តធុនស្រាល = ២លាន 👉រថយន្តធុនធ្ងន់ = ៤លាន *ករណីមិនរាងចាល បញ្ជូនទៅតុលាការ នឹងត្រូវជាប់ទោសពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ៨០ម៉ឺន ទៅ … Read More

ព្រះរាជក្រម៖ ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

ព្រះរាជក្រម របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នស/រកម/០៧២៣/០០៩ ច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ព្រះរាជក្រឹត្យ៖ ការតែងតាំង ឯកឧត្តម ឡុង គឹមឃន ជារដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌

ព្រះរាជក្រឹត្យរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នស/រកត/០១២៤/១០២ ស្តីពី ការតែងតាំង ឯកឧត្តម ឡុង គឹមឃន ជារដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញបើកសិក្ខាសាលាស្តីពីប្រសិទ្ធភាពនៃកិច្ចការនាំពាក្យ និងសាធារណមតិ ដល់អ្នកនាំពាក្យ និងមន្ត្រីព័ត៌មាននៃក្រសួងយុត្តិធម៌ និងសាលាជម្រះក្តី

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង យុត្តិធម៌ បានអញ្ជើញចូលរួមជាអធិបតី និងធ្វើបទបង្ហាញ ក្នុងសិក្ខាសាលា ស្តីពីប្រសិទ្ធិភាពនៃកិច្ចការនាំពាក្យ ព័ត៌មាន និងសាធារណមតិ សម្រាប់អ្នកនាំពាក្យ និងមន្ត្រីព័ត៌មាននៃក្រសួងយុត្តិធម៌ និងសាលាជម្រះក្តី ដែលរៀបចំធ្វើនៅសាលមរតកតេជោនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា កាលព្រឹកថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤។ សិក្ខាសាលារយៈពេល ៣ថ្ងៃ ពីថ្ងៃទី២៤ ដល់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ត្រូវបានធ្វើឡើង … Read More

រដ្ឋបាលខេត្តស្ទឹងត្រែង៖ ប្រកាសផ្តល់ជូនអាហារូបករណ៍ ១០០% ចំនួន ៣០០កន្លែង (បរិញ្ញាបត្រ ២០០កន្លែង បរិញ្ញាបត្រជាន់ខ្ពស់ ១០០កន្លែង)

សេចក្តីជូនដំណឹង របស់ រដ្ឋបាលខេត្តស្ទឹងត្រែង លេខ៖ ០១២/២៤ ស.ជ.ណ ស្តីពី ការផ្តល់ជូនអាហារូបករណ៍ ១០០% ចំនួន ៣០០កន្លែង (បរិញ្ញាបត្រ ២០០កន្លែង បរិញ្ញាបត្រជាន់ខ្ពស់ ១០០កន្លែង) សិក្សានៅសាលាជាតិផែនការ និងស្ថិតិ នៃក្រសួងផែនការ នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងលើ។

មីស៊ីល ៣ប្រភេទ បានបាញ់ទម្លាក់ យន្តហោះដឹកជញ្ជូនយោធា

រុស្ស៊ី៖ យន្តហោះដឹកជញ្ជូនយោធា ដែលបានធ្លាក់នៅភាគខាងត្បូងប្រទេសរុស្ស៊ី នៅថ្ងៃម្សិលមិញនេះ ត្រូវបានបាញ់ទម្លាក់ដោយមីស៊ីល ៣ប្រភេទ ដែលលោកខាងលិចផ្គត់ផ្គង់ឲ្យអ៊ុយក្រែន បើតាមការលើកឡើងពីលោក Andrei Kartapolov សមាជិករដ្ឋសភា Duma របស់រុស្ស៊ី និងជាឧត្តមសេនីយ៍ចូលនិវត្តន៍ ។ ទោះយ៉ាងណាក្ដី លោក Kartapolov មិនបានបញ្ជាក់ពីប្រភពព័ត៌មានរបស់លោកនោះឡើយ។ លោកបាននិយាយថា ការស៊ើបអង្កេតនឹងបង្ហាញថា តើមីស៊ីលទាំងនោះជាប្រភេទ Patriot ឬ IRIS-T។ សូមបញ្ជាក់ថា បើយោងតាមប្រព័ន្ធកម្មវិធីផ្ញើសារ Telegram ជាច្រើន បានឲ្យដឹងថា … Read More

អ្នកផ្សព្វផ្សាយ «មិនពិត» អំពីកងទ័ព សភារុស្ស៊ីបានអនុម័តការរឹបអូសទ្រព្យសម្បត្តិតែម្តង

រុស្ស៊ី៖ សភា Duma របស់រុស្ស៊ី បានអនុម័តដំណាក់កាលដំបូងនៃសេចក្ដីស្នើច្បាប់ដែលអនុញ្ញាតឲ្យរឹបអូសទ្រព្យសម្បត្តិពីអ្នក ដែលត្រូវបានផ្តន្ទាទោសពីបទល្មើសព្រហ្មទណ្ឌមួយចំនួន កាលពីថ្ងៃម្សិលមិញនេះ ក្នុងនោះរួមទាំងការផ្សព្វផ្សាយនូវ «ព័ត៌មានមិនពិតដោយចេតនា» អំពីកងទ័ពរុស្ស៊ី។ វិធានការនេះក៏នឹងអនុវត្តផងដែរ ចំពោះអ្នកដែលត្រូវបានរកឃើញថា មានទោសពីបទ «បង្ខូចកិត្តិយស» កងកម្លាំងប្រដាប់អាវុធ ដោយអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី ឬញុះញង់ឲ្យមានសកម្មភាពជ្រុលនិយម។ សភា Duma ដែលជាសភាជាន់ទាបរបស់រដ្ឋសភា បានអនុម័តសេចក្ដីព្រាងច្បាប់នេះ នៅក្នុងសេចក្ដីប្រកាសដំបូងក្នុងចំណោមតម្រូវការសេចក្ដីប្រកាសចំនួន៣ ជាមួយនឹងសំឡេងគាំទ្រ ៣៩៥ទល់នឹង៣។ ជាមួយគ្នានេះ ច្បាប់នេះនឹងអនុញ្ញាតឲ្យរដ្ឋរឹបអូសទ្រព្យសម្បត្តិរបស់ជនជាតិរុស្ស៊ី ដែលបានចាកចេញពីប្រទេស ហើយបានរិះគន់សង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែដែលបន្តពឹងផ្អែកលើប្រាក់ចំណូលពីការជួលផ្ទះ ឬផ្ទះល្វែងរបស់ពួកគេ … Read More