រូបនិម្មិតសត្វនាគ ចេញពីហ្វូងយានដ្រូន បញ្ចេញពន្លឺពេញមេឃដើម្បីប្រារព្ធពិធីបុណ្យនិទាឃរដូវ ឬបុណ្យចូលឆ្នាំចិន

ចិន៖ រូបនិម្មិតនាគយក្សក្នុងក្រុងណាន់នីង និងក្រុងឆឹងទូ ចេញពីយានដ្រូនជាច្រើនគ្រឿង ដើម្បីស្វាគមន៍បុណ្យនិទាឃរដូវឬបុណ្យចូលឆ្នាំចិន។ ក្រុងឆឹងទូនៃខេត្ដស៊ីឈ័ន ស្ថិតនៅភាគខាងលិចប្រទេសចិន មានការបង្ហាញគួរឲ្យចាប់អារម្មណ៍មួយ ដែលមានការប្រមូលផ្ដុំទៅដោយយានដ្រូនរាប់ពាន់គ្រឿងបានធ្វើឲ្យអ្នកទស្សនារាប់ម៉ឺននាក់ ជក់ចិត្ដនៅតាមលំនៅឋានរបស់ពួកគេ និងពីទីឆ្ងាយដោយមានការបង្កើតអោយមាននូវរបស់គំរូស្មុគស្មាញជាច្រើន ក្នុងនោះរួមមាន សត្វនាគ បក្សី ហើយសត្វខ្លាឃ្មុំផេនដាយក្ស ដើម្បីផ្ដល់នូវការជក់ចិត្ដ ហើយនិងបទពិសោធន៍ដែលគួអោយចាប់អារម្មណ៍សម្រាប់អ្នកទស្សនាគ្រប់រូប។ ក្នុងទីក្រុងណាន់នីងនៃតំបន់ស្វ័យយ័ត ហ្គ័ងស៊ី ជ័ង (Guangxi Zhuang) ភាគខាងត្បូងប្រទេសចិន ផ្ទៃមេឃត្រូវបានបំភ្លឺដោយយានដ្រូន២០០០គ្រឿង ដែលកំពុងបង្កើតជាសត្វនាគធំមួយ នៅចំថ្ងៃចូលឆ្នាំថ្មីឆ្នាំរោង ត្រូវនឹងថ្ងៃសុក្រ ដែលជាថ្ងៃចូលឆ្នាំចិន។ ការប្រារព្ធពិធីដ៏ពិសេសនេះ បានញ៉ាំងជាថ្មីរបស់ជនជាតិចិននេះ … Read More

នៅមុនការហែក្បួនបានគ្រោងទុក សេណេហ្គាល់ផ្អាកការចូលប្រើអ៊ីនធឺណិត ជុំវិញការពន្យារពេលបោះឆ្នោត

សេណេហ្គាល់៖ ប្រទេសសេណេហ្គាល់ ក្រសួងទូរគមនាគមន៍ បានប្រាប់ប្រតិបត្តិករទូរស័ព្ទចល័តឲ្យផ្អាកការចូលប្រើអ៊ីនធឺណិត កាលពីថ្ងៃម្សិលមិញនេះ មុនពេលមានការដើរក្បួនដោយស្ងប់ស្ងាត់ៗ ដែលបានគ្រោងទុកដោយក្រុមសកម្មជន ខណៈដែលការដើរដង្ហែ ក្នុងគោលបំណងប្រឆាំងនឹងការពន្យារពេលការបោះឆ្នោតប្រធានាធិបតី ភ្លាមៗនោះ មិនទទួលបានការអនុញ្ញាតពីអាជ្ញាធរទេ។ ត្រឹមតែប៉ុន្មានសប្តាហ៍មុនការបោះឆ្នោត ចេញនូវសេចក្តីប្រកាស ដែលគ្រោងទុកនៅថ្ងៃទី២៥ ខែកុម្ភៈ ដែលនឹងត្រូវបានពន្យារពេលនោះ បង្កឲ្យមានការប៉ះទង្គិចគ្នាដោយហិង្សា រវាងអ្នកតវ៉ា និងនគរបាល កាលពីសប្តាហ៍មុន ដែលបានបណ្តាលឲ្យយុវជន ៣នាក់ ស្លាប់ និងការចាប់ខ្លួនជាច្រើននាក់។ សភាបានបោះឆ្នោតរៀបចំការបោះឆ្នោត នៅថ្ងៃទី១៥ ខែធ្នូ។ សមាជិកគណបក្សប្រឆាំង បានជំរុញឲ្យមានការព្រួយបារម្ភចេញពីការពន្យារពេលនេះ ខណៈដែលការសម្រេចនោះបានបន្លាយអាណត្តិរបស់ប្រធានាធិបតីលោក … Read More

ករណីកាប់ប្លន់ជនជាតិបរទេស នៅខណ្ឌសែនសុខ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបបានក្រុមជនសង្ស័យចំនួន៧នាក់

កាលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០៤៖០០នាទីមានករណីប្លន់ (ប្រេីកាំបិតកាប់ទៅលេីបុរសជនជាតិកូរ៉េ​ ឲ្យរងរបួសត្រង់ចំណុច​ថ្ពាល់ខាងឆ្វេង ដេីម្បីប្លន់យកទ្រព្យសម្បត្តិ)​។ ​ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ លុះដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៥៖៣០នាទី កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន … Read More

សម្ដេចធិបតី នាយករដ្ឋមន្ត្រីឲ្យក្រសួងអធិការកិច្ច រៀបចំប្រព័ន្ធទទួលពាក្យបណ្ដឹង តាមអនឡាញ សំដៅបង្ខិតសេវាឲ្យកៀកពលរដ្ឋ

ភ្នំពេញ៖ នាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យក្រសួងអធិការកិច្ច ត្រូវរៀបចំប្រព័ន្ធទទួលពាក្យបណ្ដឹង តាមប្រព័ន្ធអនឡាញ សំដៅបង្ខិតសេវានៃការដោះស្រាយវិវាទ ឲ្យកាន់កៀកទៅនឹងប្រជាពលរដ្ឋ ។ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ របស់ក្រសួងអធិការកិច្ច នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតីថ្លែងថា ក្រសួងអធិការកិច្ច ត្រូវបន្តលើកកម្ពស់ និងពង្រឹងស្ថាប័ន បន្ថែមទៀត ដោយផ្តោតលើ ៖ ១-កសាងមូលធនមនុស្ស ដោយពង្រឹងសមត្ថភាពមន្ត្រី ឲ្យមានមនសិការ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងសមត្ថភាព ស័ក្តិសម … Read More

រាជរដ្ឋាភិបាលកម្ពុជា៖ អនុក្រឹត្យ ស្តីពី ទិវាជាតិអ្នកនិពន្ធ

អនុក្រឹត្យ របស់ រាជរដ្ឋាភិបាលកម្ពុជា លេខ៖ ២៨ អនក្រ.បក អនុក្រឹត្យ ស្តីពី ទិវាជាតិអ្នកនិពន្ធ ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ។ អនុក្រឹត្យនេះត្រូវបានកំណត់យកថ្ងៃទី៧ ខែធ្នូ រៀងរាល់ឆ្នាំ ជា ទិវាជាតិអ្នកនិពន្ធ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងបង្កើនគុណតម្លៃ និងជំរុញលើកកម្ពស់ស្នាដៃតែងនិពន្ធ ដើម្បីរួមចំណែកដល់ការអប់រំ ការលើកកម្ពស់សុខដុមភាពវប្បធម៌ សាសនា និងការយល់ដឹងអំពីអក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ ប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

Hot News ត្រូវដោះលែងហើយ! អតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីន

ថៃ: លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្រ្តីថៃនឹងត្រូវដោះលែង នៅក្នុងសប្តាហ៍នេះហើយ នេះបើតាមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ លោក ថាវី សាដសុង ប្រាប់អ្នកកាសែត នាថ្ងៃអង្គារនេះ។ AFP រាយការណ៍ថា លោកថាក់ស៊ីន ស្ថិតក្នុងចំណោមអ្នកទោសជាង៩០០នាក់ នឹងត្រូវដោះលែង ដោយសារស្ថានភាពវ័យលើស៧០ឆ្នាំ និងបញ្ហាសុខភាព៕

ឃាត់ខ្លួនបានហើយ ! អ្នកបើករថយន្តបុកកូនស្រីស្លាប់ និងឪពុក-កូនប្រុសរបួស ជាបុរសជនជាតិចិន

ភ្នំពេញ៖ នាវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃ១៣ កុម្ភៈថ្ងៃដដែល ក្រោយរកឃើញរថយន្តបង្កប៉ុន្មានម៉ោងមុននេះប៉ុណ្ណោះ ដោយកងកម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវ៦០ម៉ែត្រ បុកម៉ូតូឪពុក-កូន៣នាក់កាលពីរាត្រីថ្ងៃ១១កុម្ភៈបានហើយ ។ បុរសជាអ្នកបើករថយន្ត មានឈ្មោះHUANG PENG ភេទប្រុស ជនជាតិចិន មុខរបរអ្នកត្រួតពិនិត្យបច្ចេកទេសយានយន្តនៅម្ដុំអូឡាំផ្ចារ ខណ្ឌ៧មករា នៅចំណុចបុរី R & F ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

យន្តហោះគ្មានមនុស្សបើក រុស្ស៊ីអភិវឌ្ឍន៍បច្ចេកវិទ្យាចុងក្រោយ ដើម្បីចាប់ឧបករណ៍យោធាណាតូ ក្នុងតំបន់ពិសេស

រុស្ស៊ី៖ កងកម្លាំងប្រដាប់អាវុធរុស្ស៊ី ទទួលបានការរចនាប្រភេទផ្សេងៗនៃយន្តហោះគ្មានមនុស្សបើក ដែលកំពុងបម្រើការយ៉ាងសកម្ម សម្រាប់គោលបំណងជាច្រើន រួមទាំងការឃ្លាំមើល និងការវាយប្រហារយ៉ាងជាក់លាក់។ ក្រុមហ៊ុនរុស្ស៊ី Hardberry-Rusfactor បានបង្កើតបណ្តាញពហុបំណង សម្រាប់យន្តហោះគ្មានមនុស្សបើកគ្រប់ប្រភេទ (UAVs) នឹងអនុញ្ញាតឱ្យយន្តហោះគ្មានមនុស្សបើកទាំងនោះ កំណត់អត្តសញ្ញាណវត្ថុយោធាអ៊ុយក្រែន នៅក្នុងតំបន់ប្រតិបត្តិការពិសេសបាន នេះបើតាមអគ្គនាយក គឺលោក Alexey German បានប្រាប់ Sputnik ហើយសារព័ត៌មាន Sputnik ចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ។ លោក Alexey German … Read More

នគរបាលជាតិបង្ក្រាបបទល្មើសព្រហ្មទណ្ឌជិត៧០ករណី ឃាត់ខ្លួនមនុស្សជាង៩០នាក់ ក្នុងរយៈពេលមួយសប្ដាហ៍

ភ្នំពេញ៖ ពេញមួយសប្ដាហ៍កន្លងមកនេះ ពោលគឺចាប់ពីថ្ងៃទី៥ ខែកុម្ភៈ ដល់ថ្ងៃទី១១ ខែកម្ភៈ ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌនៅទូទាំងប្រទេស បានចំនួន៦៨ករណី ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៩១នាក់។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានឱ្យដឹងថា ក្នុងប្រតិបត្តិការទាំង៦៨ករណីនេះ សមត្ថកិច្ចនគរបាលជាតិ ធ្វើប្រតិបត្តិការបង្ក្រាបលើដែនដីរាជធានីខេត្តចំនួន១៦ រួមមាន ភ្នំពេញ កណ្ដាល ព្រៃវែង ស្វាយរៀង កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង កំពត … Read More