សម្ដេចធិបតី នាយករដ្ឋមន្ត្រី ជំរុញការអប់រំនៅផ្ទះ និងសាលាឱ្យបានខ្លាំងដើម្បីបញ្ជៀសឥទ្ធិពលពីសង្គម
ភ្នំពេញ៖ នាឱកាសអញ្ជើញជាធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារ របស់ក្រសួងអប់រំ យុវជននិងកីឡា ថ្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យានារសៀលថ្ងៃទី២មេសានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជំរុញការអប់រំនៅផ្ទះ និងសាលាឱ្យបានខ្លាំងដើម្បីបញ្ជៀសឥទ្ធិពលពីសង្គម។ សម្ដេចបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានគន្លឹះក្នុងវិស័យអប់រំនិងបានបង្កើតលេខាធិការដ្ឋានមួយដែលដើរតួនាទីជាសេនាធិការរបស់គណៈកម្មាធិការជាតិក្នុងគោលបំណងជួយគាំទ្រលើកកម្ពស់ការអប់រំដែលក្នុងដំណាក់កាលដំបូង ផ្តោតទៅលើសាលាបឋមសិក្សាប្រមាណ៥០និង ផ្តល់នូវការគាំទ្រ និងការចុះជួយជំនាញផ្នែកទន់ ដើម្បីឱ្យនាយកសាលា គ្រូបង្រៀននិងសហគមន៍ចូលរួមនិងការរៀបចំកម្មវិធីក្រៅម៉ោងសិក្សាយ៉ាងហោចណាស់ពីរម៉ោងសិក្សាបន្ថែមក្នុងមួយថ្ងៃ ដើម្បីឲ្យសិស្សបានមករៀននិងទទួលបានការបំប៉ន់មេរៀនបន្ថែមទៅលើការសិក្សាក្នុងម៉ោងផ្លូវការ ការសិក្សាភាសាអង់គ្លេស កុំព្យូទ័រ សកម្មភាពផ្សេងៗទៀតដូចជាការអានជាក្រុម ការអានក្នុងបណ្ណាល័យ ការធ្វើលំហាត់បន្ថែម សកម្មភាពសង្គម ការអប់រំសីលធម៌និងការលេងកីឡាជាដើម។ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជា អាទិភាព ទី … Read More