ករណីកាប់ប្លន់ជនជាតិបរទេស នៅខណ្ឌសែនសុខ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបបានក្រុមជនសង្ស័យចំនួន៧នាក់

កាលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០៤៖០០នាទីមានករណីប្លន់ (ប្រេីកាំបិតកាប់ទៅលេីបុរសជនជាតិកូរ៉េ​ ឲ្យរងរបួសត្រង់ចំណុច​ថ្ពាល់ខាងឆ្វេង ដេីម្បីប្លន់យកទ្រព្យសម្បត្តិ)​។ ​ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ លុះដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៥៖៣០នាទី កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន … Read More

សម្ដេចធិបតី នាយករដ្ឋមន្ត្រីឲ្យក្រសួងអធិការកិច្ច រៀបចំប្រព័ន្ធទទួលពាក្យបណ្ដឹង តាមអនឡាញ សំដៅបង្ខិតសេវាឲ្យកៀកពលរដ្ឋ

ភ្នំពេញ៖ នាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យក្រសួងអធិការកិច្ច ត្រូវរៀបចំប្រព័ន្ធទទួលពាក្យបណ្ដឹង តាមប្រព័ន្ធអនឡាញ សំដៅបង្ខិតសេវានៃការដោះស្រាយវិវាទ ឲ្យកាន់កៀកទៅនឹងប្រជាពលរដ្ឋ ។ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ របស់ក្រសួងអធិការកិច្ច នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតីថ្លែងថា ក្រសួងអធិការកិច្ច ត្រូវបន្តលើកកម្ពស់ និងពង្រឹងស្ថាប័ន បន្ថែមទៀត ដោយផ្តោតលើ ៖ ១-កសាងមូលធនមនុស្ស ដោយពង្រឹងសមត្ថភាពមន្ត្រី ឲ្យមានមនសិការ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងសមត្ថភាព ស័ក្តិសម … Read More

រាជរដ្ឋាភិបាលកម្ពុជា៖ អនុក្រឹត្យ ស្តីពី ទិវាជាតិអ្នកនិពន្ធ

អនុក្រឹត្យ របស់ រាជរដ្ឋាភិបាលកម្ពុជា លេខ៖ ២៨ អនក្រ.បក អនុក្រឹត្យ ស្តីពី ទិវាជាតិអ្នកនិពន្ធ ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ។ អនុក្រឹត្យនេះត្រូវបានកំណត់យកថ្ងៃទី៧ ខែធ្នូ រៀងរាល់ឆ្នាំ ជា ទិវាជាតិអ្នកនិពន្ធ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងបង្កើនគុណតម្លៃ និងជំរុញលើកកម្ពស់ស្នាដៃតែងនិពន្ធ ដើម្បីរួមចំណែកដល់ការអប់រំ ការលើកកម្ពស់សុខដុមភាពវប្បធម៌ សាសនា និងការយល់ដឹងអំពីអក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ ប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

Hot News ត្រូវដោះលែងហើយ! អតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីន

ថៃ: លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្រ្តីថៃនឹងត្រូវដោះលែង នៅក្នុងសប្តាហ៍នេះហើយ នេះបើតាមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ លោក ថាវី សាដសុង ប្រាប់អ្នកកាសែត នាថ្ងៃអង្គារនេះ។ AFP រាយការណ៍ថា លោកថាក់ស៊ីន ស្ថិតក្នុងចំណោមអ្នកទោសជាង៩០០នាក់ នឹងត្រូវដោះលែង ដោយសារស្ថានភាពវ័យលើស៧០ឆ្នាំ និងបញ្ហាសុខភាព៕

ឃាត់ខ្លួនបានហើយ ! អ្នកបើករថយន្តបុកកូនស្រីស្លាប់ និងឪពុក-កូនប្រុសរបួស ជាបុរសជនជាតិចិន

ភ្នំពេញ៖ នាវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃ១៣ កុម្ភៈថ្ងៃដដែល ក្រោយរកឃើញរថយន្តបង្កប៉ុន្មានម៉ោងមុននេះប៉ុណ្ណោះ ដោយកងកម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវ៦០ម៉ែត្រ បុកម៉ូតូឪពុក-កូន៣នាក់កាលពីរាត្រីថ្ងៃ១១កុម្ភៈបានហើយ ។ បុរសជាអ្នកបើករថយន្ត មានឈ្មោះHUANG PENG ភេទប្រុស ជនជាតិចិន មុខរបរអ្នកត្រួតពិនិត្យបច្ចេកទេសយានយន្តនៅម្ដុំអូឡាំផ្ចារ ខណ្ឌ៧មករា នៅចំណុចបុរី R & F ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

យន្តហោះគ្មានមនុស្សបើក រុស្ស៊ីអភិវឌ្ឍន៍បច្ចេកវិទ្យាចុងក្រោយ ដើម្បីចាប់ឧបករណ៍យោធាណាតូ ក្នុងតំបន់ពិសេស

រុស្ស៊ី៖ កងកម្លាំងប្រដាប់អាវុធរុស្ស៊ី ទទួលបានការរចនាប្រភេទផ្សេងៗនៃយន្តហោះគ្មានមនុស្សបើក ដែលកំពុងបម្រើការយ៉ាងសកម្ម សម្រាប់គោលបំណងជាច្រើន រួមទាំងការឃ្លាំមើល និងការវាយប្រហារយ៉ាងជាក់លាក់។ ក្រុមហ៊ុនរុស្ស៊ី Hardberry-Rusfactor បានបង្កើតបណ្តាញពហុបំណង សម្រាប់យន្តហោះគ្មានមនុស្សបើកគ្រប់ប្រភេទ (UAVs) នឹងអនុញ្ញាតឱ្យយន្តហោះគ្មានមនុស្សបើកទាំងនោះ កំណត់អត្តសញ្ញាណវត្ថុយោធាអ៊ុយក្រែន នៅក្នុងតំបន់ប្រតិបត្តិការពិសេសបាន នេះបើតាមអគ្គនាយក គឺលោក Alexey German បានប្រាប់ Sputnik ហើយសារព័ត៌មាន Sputnik ចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ។ លោក Alexey German … Read More

នគរបាលជាតិបង្ក្រាបបទល្មើសព្រហ្មទណ្ឌជិត៧០ករណី ឃាត់ខ្លួនមនុស្សជាង៩០នាក់ ក្នុងរយៈពេលមួយសប្ដាហ៍

ភ្នំពេញ៖ ពេញមួយសប្ដាហ៍កន្លងមកនេះ ពោលគឺចាប់ពីថ្ងៃទី៥ ខែកុម្ភៈ ដល់ថ្ងៃទី១១ ខែកម្ភៈ ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌនៅទូទាំងប្រទេស បានចំនួន៦៨ករណី ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៩១នាក់។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានឱ្យដឹងថា ក្នុងប្រតិបត្តិការទាំង៦៨ករណីនេះ សមត្ថកិច្ចនគរបាលជាតិ ធ្វើប្រតិបត្តិការបង្ក្រាបលើដែនដីរាជធានីខេត្តចំនួន១៦ រួមមាន ភ្នំពេញ កណ្ដាល ព្រៃវែង ស្វាយរៀង កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង កំពត … Read More

ឃាត់ខ្លួនជនជាតិចិនម្នាក់ និងម៉ាឡេស៊ីម្នាក់ ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តកំពត៖ ជនសង្ស័យប្រុសស្រី២នាក់ ក្នុងនោះមានជមជាតិចិនម្នាក់ ជនជាតិម៉ាឡេស៊ីម្នាក់ ត្រូវបានកងរាជអាវុធហត្ថខេត្តកំពត ចុះបង្ក្រាប និងឃាត់ខ្លួន មុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិលក ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាចខេត្តកំពត។ ជនសង្ស័យទាំង០២នាក់មានឈ្មោះ ឆៃនីនតាន ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិចិន មុខរបរម៉ាស្សា រស់នៅភូមិលក ឃុំឬស្សីស្រុក ស្រុកកំពង់តាច ខេត្តកំពត។ (ជួញដូរគ្រឿងញៀន) និង ឈ្មោះ ហឺឡុងសិន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិម៉ាឡេស៊ី មុខរបរបុគ្គលិកអនឡាញ … Read More

អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវេលាម៉ោង០៩:០៥នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានស្រាវជ្រាវរកឃើញរថយន្តបង្កដែលបើកបុកម៉ូតូម៉ាក HONDA CUB ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1AV.8317 បណ្ដាលឱ្យរង របួស ស្រាល ចំនួន០២នាក់ និងស្លាប់ ក្មេងស្រីម្នាក់ កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ២១:៣០នាទី ត្រូវបានជនបង្កចតប្លុងចោលនៅមុខអាគារ បុរី អ & អេហ្វ … Read More