ការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ របស់ក្រសួង-ស្ថាប័ននានា ចំពោះព្រះសពសម្ដេចអគ្គព្រះមហាសង្ឃរាជ ទេព វង្ស

ភ្នំពេញ៖ បណ្ដាក្រសួង-ស្ថាប័ននានា នៅថ្ងៃទី២៨ ខែកុម្ភៈនេះ បានបន្តអញ្ជើញចូលរួមមកគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាដែលតម្កល់នៅទីតាំងវត្តឧណ្ណាលោមក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ វត្តមានថ្នាក់ដឹកនាំតាមក្រសួង-ស្ថាប័នជាច្រើន បានដឹកនាំមន្ត្រីក្នុងអង្គភាពរបស់ខ្លួន និងនាំយកនូវកូរោនផ្កា ដើម្បីចូលមកគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា។ ការចូលមកគោរពព្រះវិញ្ញាក្ខន្ធនៅព្រឹកនេះ ចាប់ផ្ដើមដោយវត្តមាន សម្ដេច សាយ ឈុំ ប្រមុខរដ្ឋស្ដីទី វត្តមានក្រសួងព្រះបរមរាជវាំង ព្រឹទ្ធសភា ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង … Read More

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ស សុខា អញ្ជើញបើកសន្និបាត លទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅ ការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី បើកសន្និបាតត្រួតពិនិត្យ លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅ ការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ។ នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា បានមានប្រសាសន៍ថា សន្និបាតរបស់ក្រសួងមហាផ្ទៃ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ដូចឆ្នាំកន្លងទៅផងដែរ ប៉ុន្តែបន្ថែមនូវរបៀបវារៈចំនួន ២ទៀត គឺ៖ ទី១. ការផ្សព្វផ្សាយដាក់ឲ្យអនុវត្តផែនការយុទ្ធសាស្ត្រ ស្តីពី … Read More

ព្រះរាជក្រម៖ ច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម២០២០

ព្រះរាជក្រម របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នស/រកម/១១២០/០៣១ ស្តីពី ច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

រាជរដ្ឋាភិបាលកម្ពុជា៖ ការដាក់ឱ្យអនុវត្តនិយាម នីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើស មន្រ្តីរាជការស៊ីវិល ២០២៤

អនុក្រឹត្យ របស់ រាជរដ្ឋាភិបាលកម្ពុជា លេខ៖ ៣៧ អនក្រ.បក ស្តីពី ការដាក់ឱ្យអនុវត្តនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិល ២០២៤ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ សម្ដេចធិបតីនាយករដ្ឋមន្ត្រី “ជាប់ដោយមោទនភាព ធ្លាក់ដោយអស់ចិត្ត” !

រាជរដ្ឋាភិបាលកម្ពុជា៖ កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤

រាជរដ្ឋាភិបាលកម្ពុជា កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ចុះខែមករា ឆ្នាំ២០២៤។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

រាជរដ្ឋាភិបាលកម្ពុជា៖ ផែនការយុទ្ធសាស្ត្រ ស្ដីពីបរិវត្តឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ២០២៤-២០២៨

រាជរដ្ឋាភិបាលកម្ពុជា ផែនការយុទ្ធសាស្ត្រស្ដីពីបរិវត្តឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ២០២៤-២០២៨ ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

រាជរដ្ឋាភិបាលកម្ពុជា៖ ផែនការមេគ្រប់ជ្រុងជ្រោយ ស្ដីពីប្រព័ន្ធដឹកជញ្ជូន អន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣

ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូន អន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

សម្ដេចធិបតីមានប្រសាសន៍ សូមអញ្ជើញមកវិនិយោគនៅកម្ពុជានៅឆ្នាំ២០២៤ សូមកុំចាំដល់ ២០៣៤

សម្តេចធិបតីមានប្រសាសន៍ នាឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្ពុជា សភាពាណិជ្ជកម្មម៉ាឡេស៊ី និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិម៉ាឡេស៊ី កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាបានភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាច្រើនក្នុងពិភពលោក ជាពិសេសជាមួយធុរជនជប៉ុន អាម៉េរិក និងចក្រភពអង់គ្លេសជាដើម។ ការភ្ជាប់ទំនាក់ទំនងជាមួយប្រ ទេសនានានេះ គឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងបង្កើនការវិនិយោគជាមួយគ្នា។ ក្នុងពិធីនោះដែរ សម្ដេចធិបតីក៏បានអំពាវនាវដល់ធុរជនម៉ាឡេស៊ី សូមអញ្ជើញមកបណ្ដាក់ទុននៅ កម្ពុជានៅក្នុងឆ្នាំ២០២៤ នេះតែម្ដង កុំរង់ចាំដល់ឆ្នាំ២០៣៤ នោះអី។ សម្ដេចមហាបវរធិបតីក៏បានអញ្ជើញធុរជនម៉ាឡេស៊ីទាំងអស់ … Read More

សម្ដេចធិបតី អំពាវនាវអ្នកធុរកិច្ចម៉ាឡេស៊ីមកទស្សនកិច្ចផ្ទាល់ និងចាប់ឱកាសវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់បណ្ដាអ្នកធុរកិច្ច និងវិនិយោគិនម៉ាឡេស៊ីអញ្ជើញមកធ្វើទស្សនកិច្ចដោយផ្ទាល់នៅប្រទេសកម្ពុជា ដើម្បីបានស្វែងយល់ និងអាចចាប់ឱកាសវិនិយោគនៅប្រទេសកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជាផ្ដល់ឱកាស និងយកចិត្តទុកដាក់ខ្ពស់ចំពោះវិនិយោគិនបរទេស ជាពិសេសលើការអនុគ្រោះពន្ធ និងសម្របសសម្រួលដល់ការរៀបចំឯកសារ លើការវិនិយោគនៅកម្ពុជា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានអំពាវនាវដល់បណ្ដាវិនិយោគិន និងអ្នកធុរកិច្ចម៉ាឡេស៊ីបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិម៉ាឡេស៊ី នៅប្រទេសម៉ាឡេស៊ីនារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។ វេទិកាធុរកិច្ចនេះមានការអញ្ជើញចូលរួមពីក្រុមហ៊ុនរបស់ប្រទេសទាំងពីរ និងតំណាងពីស្ថាប័នពាក់ព័ន្ធសរុបជាង ៤០០ … Read More