តារាល្បីFacebook ម្នាក់បើករថយន្តស៊េរីទំនេីប ម៉ាកLamborghin ពាក់ស្លាកលេខកម្ពុជា F-R-999បុកម៉ូតូពីរក្រោយប៉ើងរាប់សិបម៉ែត្រ បណ្តាលឲ្យបុរសម្នាក់ស្លាប់រួចបេីករត់ ត្រូវបានសមត្ថកិច្ចដេញតាមចាប់បានហើយ

ភ្នំពេញ៖ បុរសម្នាក់បានបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជិះម៉ូតូឌ្រីមសង់មួយគ្រឿងពាក់ស្លាកលេខសៀមរាប1V-9127តាមដងផ្លូវសុខៗស្រាប់តែមានរថយន្តស៊េរីទំនើបLamborghini បើកបរលឿនដូចហោះបុកម៉ូតូពីក្រោយប៉ើងរាប់សិបម៉ែត្ររួចព្យាយាមបើករត់ ចេញពីកន្លែងកើតហេតុកាលពីវេលាម៉ោង ០១ យប់រំលងអាធ្រាតឈានចូលថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចមុខធនាគារអេស៊ីលីដា ស្ថិតក្នុងសង្កាត់ការកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ភ្លាមនោះ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិសែនជ័យសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ បានដេញប្រភិតប្រប្រភីងរហូតមកដល់ចំណុចមុខរោងចក្រមួយកន្លែង តាមបណ្តោយផ្លូវបេតុង ប្រឡាយលូស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យទើបឃាត់បាន ខណ:នោះក៏មានរថយន្តស៊េរីទំនើបម៉ាកBMWមួយគ្រឿងពាក់ស្លាកលេខកម្ពុជា MR-TOMI បានមកដឹកអ្នកបើកបររថយន្តបង្ករនិងបក្ខពួកពីរនាក់ទៀតបំរុងជម្លៀសចេញ តែត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចជំនាញភ្លាមៗ។ សពជនរងគ្រោះមានឈ្មោះ សោន សឺត ភេទប្រុស អាយុ … Read More

ស្នើឲ្យតុលាការពិភពលោក និយាយពីការកាន់កាប់ដោយខុសច្បាប់របស់អ៊ីស្រាអែល ពីសំណាក់ចិន

ចិន៖ កាលពីថ្ងៃម្សិលមិញនេះ ប្រទេសចិន បានស្នើឲ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ចេញសេចក្ដីសម្រេចផ្តល់យោបល់របស់ខ្លួន ស្ដីពីការកាន់កាប់ដែនដីប៉ាឡេស្ទីនរបស់អ៊ីស្រាអែល ដែលខ្លួនបាននិយាយថា គឺខុសច្បាប់។ លោក Ma Xinmin ទីប្រឹក្សាច្បាប់របស់ក្រសួងការបរទេសចិន បានប្រាប់តុលាការនៅទីក្រុងឡាអេ ប្រទេសហូឡង់ថា៖ «ការផ្ដល់យុត្តិធម៌ត្រូវបានពន្យារពេលជាយូរមកហើយ ប៉ុន្តែវាមិនត្រូវបដិសេធនោះឡើយ»។ លោកបានបន្តថា៖ «៥៧ឆ្នាំបានកន្លងផុតទៅហើយ ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមការត្រួតត្រារបស់ខ្លួនលើ OPT (ដែនដីកាន់កាប់ប៉ាឡេស្ទីន)។ ទិដ្ឋភាពខុសច្បាប់នៃការត្រួតត្រា និងអធិបតេយ្យភាពលើដែនដីកាន់កាប់ប៉ាឡេស្ទីន នៅតែមិនផ្លាស់ប្ដូរដដែល»។ សូមបញ្ជាក់ថា តុលាការកំពូលរបស់អង្គការសហប្រជាជាតិ ដែលត្រូវបានគេស្គាល់ថា ជាតុលាការពិភពលោកនោះ ក្នុងសប្តាហ៍នេះកំពុងបើកសវនាការលើទឡ្ហីករណ៍ពីរដ្ឋមិនតិចជាង … Read More

ចក្រភពអង់គ្លេសនឹងចំណាយ ៥,៧ពាន់លានដុល្លារ លើយានដ្រូនយោធា ឆ្លងការរៀនសូត្រពីអ៊ុយក្រែន

អង់គ្លេស៖ កាលពីថ្ងៃម្សិលមិញនេះ រដ្ឋាភិបាលចក្រភពអង់គ្លេសបានឲ្យដឹងថា ប្រទេសនេះនឹងចំណាយប្រាក់ ៤,៥ពាន់លានផោន (៥,៧ពាន់លានដុល្លារ) ដើម្បីផ្ដត់ផ្គង់យានដ្រូនដល់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ក្នុងរយៈពេលមួយទសវត្សរ៍ក្រោយ បន្ទាប់ពីសង្រ្គាមអ៊ុយក្រែនបង្ហាញពីសារៈសំខាន់នៃប្រព័ន្ធគ្មានមនុស្សបើកនេះ នៅក្នុងជម្លោះ។ សង្គ្រាមយានដ្រូនបានចាប់ផ្ដើមឡើងក្នុងនាមជាសមរភូមិមុខដ៏សំខាន់រយៈពេល ២ឆ្នាំ ក្នុងសង្គ្រាមរបស់រុស្ស៊ីជាមួយអ៊ុយក្រែន ហើយភាគីទាំង២ កំពុងខិតខំដើម្បីមានប្រៀបខាងបច្ចេកវិទ្យា។ យានដ្រូន ឬយានលើអាកាសគ្មានមនុស្សបើក (UAV) មានតម្លៃថោកក្នុងការផលិត ហើយអាចឃ្លាំមើលសកម្មភាពរបស់សត្រូវ និងទម្លាក់អាវុធយុទ្ធភណ្ឌបានយ៉ាងត្រឹមត្រូវច្បាស់លាស់។ ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសបានប្រាប់ថា ការវិនិយោគថ្មីនេះនឹងពន្លឿនដល់ការបញ្ជូនយានដ្រូនទៅកាន់កងទ័ពជើងទឹក និងកងទ័ពអាកាសរបស់ខ្លួន ដើម្បីយកទៅប្រើប្រាស់ក្នុងវិស័យស៊ើបការណ៍សម្ងាត់ ឈ្លបយកការណ៍ ការឃ្លាំមើល ការវាយប្រហារ និងភស្តុភារ៕

G20 មិនគួរជាទីកន្លែង សម្រាប់បញ្ហាភូមិសាស្ត្រនយោបាយឡើយ

ចិន៖ ក្រសួងការបរទេសចិន បានលើកឡើងកាលពីថ្ងៃពុធថា គោលបំណងនៃវេទិកា G20 គឺដើម្បីពិភាក្សាអំពីបញ្ហានៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចពិភពលោក ហើយមិនគួរប្រើជាវេទិកាសម្រាប់ពង្រីកការខ្វែងគំនិតគ្នាខាងភូមិសាស្ត្រនយោបាយនោះទេ នេះយោងតាមការចេញផ្សាយរបស់ RT ។ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កិច្ចប្រជុំកំពូលអន្តររដ្ឋាភិបាល ដែលបានចាប់ផ្តើមកាលពីថ្ងៃពុធនឹងដើរតួជាសមាជធំដំបូងនៃរដ្ឋមន្ត្រីការបរទេសសំខាន់ៗនៅឆ្នាំនេះ។ គេហទំព័រ G20 ប្រទេសប្រេស៊ីលបានរាយប្រធានបទជាច្រើនដែលត្រូវពិភាក្សា រួមទាំង ស្ថានភាពនៅមជ្ឈិមបូព៌ា និងការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែនដែលវា ស្ថានភាពកំពុងនាំឱ្យមានការព្រួយបារម្ភជាអន្តរជាតិ ជុំវិញវិបត្តិមនុស្សធម៌ និងផលវិបាកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចនៃជម្លោះទៀតផង។ ទោះជាយ៉ាងណាក៏ដោយ យោងតាមក្រសួងការបរទេសរបស់ទីក្រុងប៉េកាំង … Read More

អ្នកជំនាញលើកឡើងថា ជម្លោះអ៊ុយក្រែន បណ្តាលឲ្យអាល្លឺម៉ង់ខាតបង់ជាង ២១៦ពាន់លានដុល្លារ

អាល្លឺម៉ង់៖ លោក Marcel Fratzscher ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាល្លឺម៉ង់ បានប៉ាន់ប្រមាណថា ការសម្រេចចិត្តរបស់ប្រទេសអាល្លឺម៉ង់ ចាប់តាំងពីការចាប់ផ្តើមនៃ ជម្លោះអ៊ុយក្រែនជិតពីរឆ្នាំមុន គឺបានធ្វើឱ្យប្រទេសនេះខាតបង់ច្រើនជាង ២០០ ពាន់លានអឺរ៉ូ ឬប្រហែល ២១៦ ពាន់លានដុល្លារ ។ អ្នកជំនាញបានប្រាប់ Die Rheinische Post ថាការកើនឡើងតម្លៃថាមពល គឺជាកត្តារួមចំណែកដ៏សំខាន់។ អស់ជាច្រើនឆ្នាំមកនេះ វិស័យឧស្សាហកម្មដ៏មានតម្លៃរបស់អាល្លឺម៉ង់ ត្រូវបានជំរុញដោយឧស្ម័នរុស្ស៊ី ដែលមានតំលៃថោកសមរម្យ។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីរុស្ស៊ីចាប់ផ្តើមការវាយលុក របស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន រដ្ឋាភិបាលនៅទីក្រុងប៊ែរឡាំង … Read More

ឯកឧត្តម អ៊ូ វណ្ណា អញ្ជើញជាអធិបតីពិធីបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានានៅវត្តសុវណ្ណមុនី

ព្រៃវែង៖ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានា នៅវត្តសុវណ្ណមុនី ហៅវត្តសង្វាន ស្ថិតក្នុងភូមិសង្វាន ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ។ នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ូ វណ្ណា ក៏បាននាំយកបច្ច័យរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ … Read More

រាជរដ្ឋាភិបាលកម្ពុជា៖ ការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ

បទបញ្ជារបស់ រាជរដ្ឋាភិបាលកម្ពុជា លេខ៖ ០១ បប ស្តីពី “ការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ” ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ព្រះរាជក្រម៖ ច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់២០០៥

ព្រះរាជក្រម របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នស/រកម/១០០៥/០២៥ ច្បាប់ស្តីពីឧបករណ៍់អាចជួញដូរបាននិងប្រតិបត្តិការទូទាត់សងប្រាក់២០០៥ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០០៥ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យជនជាតិចិន០២នាក់ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណី ហិង្សាដោយចេតនា និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ព្រមទាំងករណី រក្សាទុក ចែកចាយនូវសារធាតុញៀនដោយខុសច្បាប់

បន្ទាយមានជ័យ៖ នាថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៤ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ហ័ង ពូ ហៅ អាហៃ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន បច្ចុប្បន្ន ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណី ហិង្សាដោយចេតនា ដែលប្រព្រឹត្តកាលវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៤ នៅចំណុចបុរីដឺផាកស៊ីធី ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ត្រី … Read More