ក្រសួងរ៉ែ និងថាមពល៖ ការបញ្ចុះថ្លៃអគ្គិសនីចំពោះអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម

📢សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល ស្តីអំពី ការបញ្ចុះថ្លៃអគ្គិសនីចំពោះអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

មេបញ្ជាការកងពលតូចដឹកជញ្ជូន៩៩ ដឹកនាំនាយទាហាន វាយជួងសាទរប្រាសាទកោះកេរ ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក  

ភ្នំពេញ៖ នាព្រឹកថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូន៩៩ បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងពលតូចដឹកជញ្ជូនលេខ៩៩ ជួបជុំគ្នាវាយជួង ទូងស្គរ ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ការដាក់បញ្ជូលប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ ប្រព្រឹត្តទៅនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣កន្លងមកនេះ ៕  

កុំភ្លេចស្អែកនេះ! NEA បន្តរៀបចំកិច្ចសម្ភាសន៍ការងារប្រចាំខែ ឱកាសការងារប្រមាណ ៣០០កន្លែង

ភ្នំពេញ​៖ NEA ទីភ្នាក់ងារជាតិមុខរបរ  និងការងារ  នៃក្រសួងការងារ  និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំកិច្ចសម្ភាសន៍ការងារប្រចាំខែ ដោយមានក្រុមហ៊ុនធំៗចំនួន៣ នឹងចូលរួមជ្រើសរើសបុគ្គលិក មានដូចជា៖ ផ្សារទំនើប ម៉ាក្រូ ធនាគារ ស្ថាបនា និងក្រុមហ៊ុន ជីបម៉ុង ដោយនាំយកឱកាសការងារប្រមាណ ២៩៩កន្លែង សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ។ កិច្ចសម្ភាសកិច្ចសម្ភាសការងារនេះ ធ្វើឡើងចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង … Read More

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា៖ការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនឹងរួមចំណែកកាន់តែខ្លាំងក្លា ថែមទៀតដល់ការលើកកម្ពស់កិត្យានុភាពរបស់កម្ពុជា

ភ្នំពេញ៖     ឧបនាយករដ្ឋមន្ត្រី   រដ្ឋមន្ត្រីក្រសួងមហាផៃ្ទ  ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា  បានចាត់ទុកការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថាជាការរួមចំណែកកាន់តែខ្លាំងក្លា ថែមទៀតដល់ការលើកកម្ពស់កិត្យានុភាព សម្រាប់ព្រះរាជាណាចក្រកម្ពុជាទៅកាន់សកលលោក ជាពិសេស ដើរតួនាទីជាកម្លាំងចលករដ៏មានសក្តានុពល បម្រើដល់ឧត្តមប្រយោជន៍ជាតិ និងជំរុញដល់ការអភិវឌ្ឍសង្គមជាតិ ប្រកបដោយចីវភាព។ ការលើកឡើងរបស់ឯកឧត្តមអភិសន្តិបណ្ឌិតយ៉ាងដូច្នេះបានធ្វើឡើងតាមរយៈសារអបអរសាទររបស់ឯកឧត្តម ក្នុងឱកាសនៃការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់ អង្គការ យូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ … Read More

ពិភពលោក និងតំបន់អាស៊ីកំពុងប្រឈមហានិភ័យនៃនយោបាយរូបិយវត្ថុរឹតត្បិត

ភ្នំពេញ៖ លោកជំទាវ ជា សិរី   អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ភាពមិនប្រាកដប្រជានៃសង្គ្រាមពិភពលោក ភាពតានតឹងភូមិសាស្ដ្រនយោបាយ បានធ្វើឱ្យមាននយោបាយហិរញ្ញវត្ថុរឹតត្បិតទាំងនៅលើពិភពលោក និងតំបន់អាស៊ី។ ការណ៍នេះនាំឱ្យប៉ះពាល់ដល់ការងើបឡើងនៃសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញវត្ថុពិភពលោក និងបន្ថយល្បឿនកំណើនពាណិជ្ជកម្ម និងការវិនិយោគ។ លោកជំទាវ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធានក្រុមប្រឹក្សាទេសាភិបាលមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនាគារកណ្តាលអាស៊ីអាគ្នេយ៍សម្រាប់ឆ្នាំ២០២៣ បានលើកឡើងថា ពិភពលោកនិងតំបន់អាស៊ី កំពុងប្រឈមនឹងហានិភ័យ និងភាពមិនប្រាកដប្រជា ដោយសារការអូសបន្លាយនៃសង្គ្រាមរុស្សី-អ៊ុយក្រែន ការកើនឡើងនៃភាពតានតឹងនៃភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាច និងការអនុវត្តនយោបាយរូបិយវត្ថុរឹតត្បិត។ ការលើកឡើងរបស់លោកជំទាវ ធ្វើឡើងនៅពេលចូលរួមក្នុងសិក្ខាសាលាជាន់ខ្ពស់ ដែលសហការរៀបចំរវាងធនាគារជាតិនៃកម្ពុជា  មជ្ឈមណ្ឌលស៊ាសិន និងធនាគារសម្រាប់ការទូទាត់អន្តរជាតិ … Read More

ជំនួយការជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន រងការចោទប្រកាន់ពីបទពុករលួយ

អ៊ុយក្រែន៖  លោក Oleh Maiboroda ក្នុងរយៈពេលប៉ុន្មានឆ្នាំ ជានាយកប្រតិបត្តិនៃក្រុមហ៊ុនសំណង់ដ៏ធំបំផុតមួយរបស់អ៊ុយក្រែន លោកបានទទួលយកសំណូកជាច្រើន។ លោក Maiboroda បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា សំណូកទាំងនោះមានបំណងសូកប៉ាន់ក្រុមមន្ត្រីសាធារណៈ ដើម្បីអនុម័តគម្រោងសាងសង់។ លោកបានបន្តថា ភារកិច្ចប្រគល់សំណូកត្រូវបានប្រគល់ឱ្យមេធាវីម្នាក់ ឈ្មោះ Oleh Tatarov ដែលបច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy។ លោក Maiboroda បាននិយាយថា ចាប់ពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០១៩ សំណូកទាំងនោះបានឆ្លងកាត់លោក Tatarov … Read More

លោក Biden៖ ពិភពលោកមិនរង់ចាំយើង ប៉ុន្តែវាពឹងផ្អែកលើយើង

សហរដ្ឋអាមេរិក៖  លោក Jie Biden ប្រធានាធិបតីសហរដ្ឋអាមេរិក បានអំពាវដល់មេដឹកនាំពិភពលោក នៅមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារកន្លងទៅថា ដើម្បីឈរជាមួយអ៊ុយក្រែនប្រឆាំងអ្នកឈ្លានពានរុស្ស៊ី ដោយសង្ឃឹមថាសមាជិកគណបក្សសាធារណៈរដ្ឋ នៅក្នុងសភានឹងកត់សំគាល់។ លោក Biden ជាអ្នកប្រជាធិបតេយ្យ បានប្រមូលផ្តុំសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក ដើម្បីគាំទ្រអ៊ុយក្រែន ជាផ្នែកនាំមុខមួយនៃគោលនយោបាយការបរទេសសហរដ្ឋអាមេរិក ដោយអះអាងថា ពិភពលោក ត្រូវបញ្ជូនសញ្ញាច្បាស់លាស់ទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថា លោកនឹងមិនអាចនៅស៊ូទ្រាំជាមួយលោកខាងលិចនោះទេ។ ប្រឈមមុខការរិះគន់ លោក Biden  ពីសមាជិកគណបក្សសាធារណៈរដ្ឋមួយចំនួន ជាអ្នកដែលចង់ឲ្យសហរដ្ឋអាមេរិក ចំណាយថវិកាកាន់តែតិចលើកិច្ចប្រឹងប្រែងសង្គ្រាម។ … Read More

ឯកអគ្គរាជទូតអង់គ្លេស បង្ហាញចំណាប់អារម្មណ៍លើមន្រ្ដីជាស្រ្ដីនៅកម្ពុជា

ភ្នំពេញ៖ ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ឯកឧត្តម Dominic Williams នៅថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ២០២៣នេះ បានបង្ហាញរូបភាពនៃបេសកកម្មរបស់ឯកឧត្តមនៅខេត្តកោះកុង ដោយភ្ជាប់ជាមួយនៅខ្លឹមសារស្ងើច​សរសើរ​ដល់ស្រ្ដីដែលកំពុងមានតួនាទីជាថ្នាក់ដឹកនាំ និងជាអ្នកចូលរួមធ្វើការងារសង្គមជាច្រើនទៀត​ជាមួយនឹងបណ្ដាញស្រ្ដីឆ្នើម។ ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ឯកឧត្តម Dominic Williams បាន​សរសេរថា៖«នៅខេត្តកោះកុង ខ្ញុំបានជួបស្ត្រីដ៏អស្ចារ្យជាច្រើន។ លោកជំទាវ មិថុនា ភូថង គឺជាអភិបាលខេត្តស្ត្រីដំបូងដែលខ្ញុំបានជួប ​ហើយអភិបាលរងស្ត្រី អ៊ី នារីនេត Y Nearynet បានចូលរួមជាមួយពួកយើងសម្រាប់ទស្សនាកិច្ចភាគច្រើននៅក្នុងខេត្ត»។ ឯកឧត្តមបន្តថា៖«យើងបានជួបបណ្តាញស្ត្រីឆ្នើមដែលបង្កើតឡើងដោយ ActionAid … Read More

STEM ជាការអប់រំ មិនផ្តោតលើការទន្ទេញ សំខាន់លើការវិភាគ និងការគិតបែបស៊ីជម្រៅ

មុខវិជ្ជាវិទ្យាសាស្ដ្រទាំងអស់នៅក្នុងថ្នាក់រៀន គឺសុទ្ធតែទាក់ទងគ្នា ភាគច្រើនមុខវិជ្ជាទាំងនេះត្រូវបានគេបែងចែកដាច់ពីគ្នា។ ប៉ុន្ដែដើម្បីងាយស្រួលក្នុងការសិក្សា គេបានបញ្ចូលមុខវិជ្ជា វិទ្យាសាស្ដ្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ចូលគ្នា តាមរយៈការដោះស្រាយបញ្ហា ដែលកំពុងកើតមានឡើងនៅទូទាំងពិភពលោក។ STEM ជាការអប់រំ មិនផ្ដោតលើការទន្ទេញនោះទេ ប៉ុន្ដែផ្ដោតសំខាន់លើការវិភាគ និងការគិតបែបស៊ីជម្រៅ។ ការប្រើប្រាស់ការអប់រំ STEM សិស្សានុសិស្សនឹងមានឱកាសស្វែងយល់បន្ថែម សួរសំណួរ ពិសោធន៍ និងការបង្កើតកំហុស ដើម្បីក្លាយជាអ្នកសិក្សាពេញមួយជីវិត។ STEM តំណាងឲ្យវិទ្យាសាស្ដ្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ STEM … Read More