ចុះអនុស្សរណៈយោគយល់គ្នារវាង កម្ពុជា-ឡាវ លើឯកសារសំខាន់ៗចំនួន ៧

ភ្នំពេញ៖ នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី២៥ ដល់២៦ ខែមីនា ឆ្នាំ២០២៤ នៅថ្ងៃដំបូងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា លើឯកសារចំនួន ៧ រវាងក្រសួង ស្ថាប័នកម្ពុជា-ឡាវ។ អនុស្សរណៈយោគយល់គ្នាលើឯកសារទាំង ៧ នោះរួមមាន៖ ទី១ ការផ្លាស់ប្តូរលិខិតុបករណ៍សច្ចាប័នលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ។ ទី២ កំណត់ហេតុស្តីពីការផ្លាស់ប្តូរលិខិតុបករណ៍សច្ចាប័នលើ សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ។ … Read More

បង្ក្រាបជនសង្ស័យ៥នាក់នៅក្រុងបាត់ដំបង ក្រោមបទបញ្ជាពីស្នងការខេត្ត

បាត់ដំបង÷ ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង មានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោក វរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល កាលពីថ្ងៃទី ២៣ ខែ … Read More

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ មានប្រសាសន៍ថា ការពិនិត្យជាតិស្រវឹង អនុវត្តពីម៉ោង១១យប់ ៤ថ្ងៃក្នុងមួយសប្ដាហ៍ ហើយការអនុវត្តចាប់ពីម៉ោង៨ គឺឆែកអាវុធជាតិផ្ទុះរបស់គណៈបញ្ជាការឯកភាពខណ្ឌ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា យុទ្ធនាការត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរនៅរាជធានីភ្នំពេញ អនុវត្តចាប់ពីម៉ោង១១យប់តទៅ ដោយធ្វើឡើងរយៈពេល៤ថ្ងៃ ក្នុងមួយសប្ដាហ៍។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងទៀតថា សម្រាប់ការអនុវត្តចាប់ពីម៉ោង៨យប់ទៅនោះ គឺជាការត្រួតពិនិត្យរដ្ឋបាលជំហរ ឆែកឆេរអាវុធជាតិផ្ទុះ របស់គណៈបញ្ជាការឯកភាពតាមបណ្ដាខណ្ឌនានារបស់រាជធានីភ្នំពេញ។ ការចេញមកបញ្ជាក់បែបនេះរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ធ្វើឡើងក្រោយទទួលបាននូវចម្ងល់ និងបញ្ចប់នូវមន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋ … Read More

គ្រោះថ្នាក់ចរាចរណ៍!យាយបើកម៉ូតូ TODAY ដឹកចៅត្រឡប់មកពីលក់ស្ករគ្រាប់វិញ ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងទៀតបុកបង្កឲ្យរបួសធ្ងន់ស្រាល៤នាក់នៅក្នុងក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ គ្រោះថ្នាក់ចរាចរណ៍ យាយបើកម៉ូតូ TODAY ដឹកចៅត្រឡប់មកពីលក់ស្ករគ្រាប់វិញ ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងទៀតបុកបង្កឲ្យរបួសធ្ងន់ស្រាល៤នាក់ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២រំលងអាធ្រាតុឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៥ត្រង់ចំណុចមុខស្រះសួគ៍ ក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ អ្នកឃើញហេតុការណ៍បានឲ្យដឹងថា៖ ពេលកើតហេតុ គេឃើញម៉ូតូម៉ាកTODAY មួយគ្រឿង គ្មានស្លាកលេខ បើកបរដោយយាយម្នាក់ដឹកចៅប្រុស ចៅស្រី២នាក់ អាយុ៦ទៅ៧ឆ្នាំ ឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានម៉ូតូម៉ាកឌ្រីមពាក់ផ្លាកលេខ (ប.មានជ័យ 1W-3155) បើកបរពីកើតទៅលិចដោយបុរសម្នាក់ក្នុងល្បឿនលឿន បណ្តាលឲ្យបុកពេញទំហឹង បង្កឲ្យលោកយាយបាក់កដៃឆ្វេង ចៅប្រុសស្រីរបួសក្បាលដៃជើងដងខ្លួនរងរបួសធ្ងន់ ចំណែកបុរសភាគីម្ខាងទៀតរងរបួសស្រាល។ … Read More

ការវេតូដំណោះស្រាយពី រុស្ស៊ី និងចិន លើបទឈប់បាញ់ហ្គាហ្សា ដែលស្នើដោយអាមេរិក នៅអង្គការសហប្រជាជាតិ

UN៖ រុស្ស៊ី និងចិន បានវេតូដំណោះស្រាយ ដែលស្នើឡើងដោយអាមេរិក នៅក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលនឹងស្នើសុំឱ្យមានបទឈប់បាញ់ នៅតំបន់ហ្គាហ្សា ពាក់ព័ន្ធនឹងការដោះលែងចំណាប់ខ្មាំង ដោយក្រុមសកម្ម ប្រយុទ្ធហាម៉ាស កាលពីថ្ងៃសុក្រ ។ ប្រទេសសរុបចំនួន ១១ នៃក្រុមប្រឹក្សា ដែលមានសមាជិកចំនួន ១៥ រួមទាំងប្រទេសជប៉ុន បានបោះឆ្នោតគាំទ្រដំណោះស្រាយនេះ ខណៈដែល Guyana អនុប្បវាទ ហើយអាល់ហ្សេរី បានបោះឆ្នោតប្រឆាំងនឹងវា ។ ដំណោះស្រាយនេះនឹងបង្ហាញពី “ភាពចាំបាច់សម្រាប់ជាបន្ទាន់” និងនិរន្តរភាពបទឈប់បាញ់ … Read More

ការវាយប្រហារភេរវកម្ម នៅក្នុងប្រទេសរុស្ស៊ី ក្រុមប្រឹក្សាសន្តិសុខ ថ្កោលទោសយ៉ាងខ្លាំង

យូអិន៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្របានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារភេរវកម្ម នៅឯសាលប្រគុំតន្ត្រីនៅទីក្រុង Krasnogorsk តំបន់មូស្គូ សហព័ន្ធរុស្ស៊ី ។ ក្រុមប្រឹក្សាសន្តិសុខ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមាជិកក្រុមប្រឹក្សាសន្តិសុខបានថ្កោលទោស “ក្នុងន័យខ្លាំងបំផុត ការវាយប្រហារភេរវកម្មដ៏សាហាវ និងកំសាក” ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា “អំពើភេរវកម្មដ៏គួរឱ្យស្អប់ខ្ពើមនេះ បានបណ្តាលឱ្យមានការបាត់បង់ជីវិតយ៉ាងធ្ងន់ធ្ងរ និងបានធ្វើឱ្យមនុស្សជាង ១០០នាក់រងរបួស និងខ្លះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ” ។ សមាជិកក្រុមប្រឹក្សា បានសម្តែងនូវ “ការអាណិតអាសូរ និងរំលែកទុក្ខដ៏ក្រៀមក្រំបំផុត” ដល់គ្រួសារជនរងគ្រោះ និងប្រជាជនរុស្ស៊ី ហើយពួកគេសូមជូនពរ … Read More

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ ៥ចំណុចដល់ក្រសួង-ស្ថាប័ន ក្នុងការអនុវត្តលើវិស័យវិទ្យាសាស្រ្ដ និងបច្ចេកវិទ្យា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញបើក «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកទី២។ នាឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដើម្បីជំរុញការចូលរួម អនុវត្តវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ជាមួយនឹង ការពង្រឹងក្រុមប្រឹក្សាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ឲ្យកាន់តែរឹងមាំ, សម្តេចបានផ្ដល់អនុសាសន៍ណែនាំ … Read More

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះមួយខ្នងជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់គ្រួសារក្មួយប្រុស អន ផានិត នៅខេត្តកំពត

កំពត៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញប្រគល់ផ្ទះមួយខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ជូនដល់ក្រុមគ្រួសារក្មួយប្រុស អន ផានិត សិស្សនិទ្ទេស A ស្ថិតនៅខេត្តកំពត។ ដោយមើលឃើញពីការខិតខំប្រឹងប្រែងតស៊ូរបស់ក្មួយប្រុស និងការលះបង់របស់ម្ដាយឪពុករបស់ក្មួយប្រុស ដែលជាជនពិការទាំងពីររូប ធ្វើឱ្យក្មួយប្រុសទទួលបានការអាណិតស្រលាញ់ពីសម្ដេចទាំងទ្វេយ៉ាងខ្លាំង។ ក្នុងឱកាសនេះ ឯកឧត្តមបានផ្តាំផ្ញើ និងលើកទឹកចិត្តឱ្យក្មួយប្រុសត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានកាន់តែល្អប្រសើរ … Read More

ឯកឧត្តម អ៊ូ វណ្ណា ៖ ក្រោមម្លប់នៃសុខសន្តិភាព បានធ្វើឱ្យកម្ពុជាយើង មានឱកាសអភិវឌ្ឍប្រទេសលើគ្រប់វិស័យប្រកបដោយវឌ្ឍនភាពជាបន្តបន្ទាប់

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្រោមម្លប់នៃសុខសន្តិភាព បានធ្វើឱ្យកម្ពុជាយើង មានឱកាសអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ប្រកបដោយវឌ្ឍនភាពជាបន្តបន្ទាប់។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តម ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីបុណ្យពុទ្ធាភិសេកព្រះពុទ្ធរូបព្រះអសីតិមហាសាវ័ក ចំនួន ១០០អង្គ សម្ពោធសមិទ្ធផលនានា និងប្រគេនព្រះរាជក្រឹត្យតែងតាំងព្រះរាជាគណៈថ្នាក់កិត្តិយសព្រះរាជ ប្រកាសនីយបត្រតែងតាំងទីប្រឹក្សាគណៈសង្ឃនាយក នៅវត្តសុវណ្ណគង្គារាមរហាត់ទឹក ស្ថិតក្នុងភូមិរហាត់ទឹក ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូ … Read More