ការកែប្រែរឹតបន្តឹងការនាំចេញបន្ទះឈីប របស់អាមេរិក ចិន ប្រឆាំងដាច់ខាត

ប៉េកាំង៖ សម្តែងការប្រឆាំងយ៉ាងខ្លាំងរបស់ប្រទេសចិន ចំពោះច្បាប់ដែលបានកែសម្រួលចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិក ស្តីពីច្បាប់នាំចេញសារធាតុ semiconductor ដោយថាវានឹងរំខានដល់ទីផ្សារ semiconductor ពិភពលោក ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងសហគ្រាស។ ក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ការកែប្រែចុងក្រោយបំផុតនៃការត្រួតពិនិត្យការនាំចេញ semiconductor បានកើតឡើងតិចជាង ៦ខែបន្ទាប់ពីសហរដ្ឋអាមេរិកបានណែនាំច្បាប់នេះកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ។ ក្រុមហ៊ុនសកល រួមទាំងសហរដ្ឋអាមេរិក ត្រូវការបរិយាកាសធុរកិច្ចដែលមានស្ថិរភាព និងអាចព្យាករណ៍បាន ប៉ុន្តែសហរដ្ឋអាមេរិកបានពង្រីកគំនិតនៃសន្តិសុខជាតិ និងបានកែសម្រួលច្បាប់ដើម្បីរឹតបន្តឹងវិធានការគ្រប់គ្រង ដោយកំណត់ឧបសគ្គបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មធម្មតារវាងសហគ្រាសចិន និងអាមេរិក។ វាបានកត់សម្គាល់ឃើញថា ដោយដាក់បន្ទុកការអនុលោមតាមច្បាប់កាន់តែធ្ងន់ និងនាំមកនូវភាពមិនច្បាស់លាស់គួរឱ្យកត់សម្គាល់នៅក្នុងវិស័យ semiconductor … Read More

ទីក្រុងបាងកក កំដៅនឹងកើនដល់ ៤០អង្សារ ស្របតំបន់ភាគខាងជើងនឹងកើនដល់ ៤២អង្សារ

ថៃ៖ នាយកដ្ឋានឧតុនិយម កំពុងព្រមានប្រឆាំងនឹងការធ្វើការងារ ឬសកម្មភាពក្រៅផ្ទះសម្រាប់រយៈពេលបន្ត ស្របការព្យាករណ៍ពីកំដៅខ្លាំង និងប៉ះពាល់ដល់តំបន់មួយចំនួននៃភាគខាងជើង ភាគឦសាន ភាគខាងកើត និងកណ្តាលរបស់ប្រទេស រួមទាំងទីក្រុងបាងកក ចាប់ពីថ្ងៃនេះតទៅ ផងដែរ ។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីក្រុងបាងកកនឹងប្រឈមនឹងសីតុណ្ហភាព ៤០ អង្សាសេ ខណៈតំបន់ភាគខាងជើងទំនងជាកើនដល់ ៤២ អង្សាសេ។ ខ្យល់បក់ពីទិសខាងត្បូង និងអាគ្នេយ៍ បន្តបក់បោកលើភូមិភាគឦសាន … Read More

បទបង្ហាញ ក្រោមប្រធានបទ៖ ទិដ្ឋភាពកម្មសិទ្ធិបញ្ញានៅកម្ពុជា អំពី “ម៉ាក”

បទបង្ហាញ ក្រោមប្រធានបទ៖ ទិដ្ឋភាពកម្មសិទ្ធិបញ្ញានៅកម្ពុជា អំពី “ម៉ាក” រៀបចំដោយ: លី មានហ្វុង & សារិន មាសរក្សា

ប្រមុខដឹកនាំកំពូលហ្វីលីពីន បង្កើនសន្តិសុខដែនសមុទ្រ ខណៈភាពតានតឹងជាមួយចិនកើនឡើងខ្លាំង

បរទេស៖ លោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) ប្រធានាធិបតីហ្វីលីពីន បានបញ្ជាឱ្យរដ្ឋាភិបាលរបស់លោក ពង្រឹងការសម្របសម្រួលរបស់ខ្លួនលើសន្តិសុខដែនសមុទ្រ ដើម្បីប្រឈមមុខនឹង «បញ្ហាប្រឈមដ៏ធ្ងន់ធ្ងរជាច្រើន» ចំពោះបូរណភាពទឹកដី និងសន្តិភាព ខណៈដែលជម្លោះជាមួយចិន កាន់តែកើនឡើងខ្លាំង។ បទបញ្ជា ដែលបានចុះហត្ថលេខាកាលពីថ្ងៃច័ន្ទ និងបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃអាទិត្យ (៣១ មីនា) នេះ មិនបាននិយាយអំពីប្រទេសចិនទេ ប៉ុន្តែធ្វើឡើងបន្ទាប់ពីការប្រឈមមុខដាក់គ្នាលើដែនសមុទ្រទ្វេភាគី និងការចោទប្រកាន់គ្នាទៅវិញទៅមកជុំវិញតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង។ ការប៉ះទង្គិចចុងក្រោយបំផុតបានកើតឡើងកាលពីចុងសប្តាហ៍មុន នៅពេលដែលប្រទេសចិន បានប្រើប្រាស់កាណុងបាញ់ទឹកដើម្បីរំខានដល់បេសកកម្មផ្គត់ផ្គង់ហ្វីលីពីនទៅកាន់ដែនទឹក សេខិន … Read More

ជំហរចរចា របស់លោក Zelensky វិមានក្រមឡាំង ឆ្លើយតបទៅ…

រុស្សី៖ ប្រទេសរុស្សីបានធ្វើការឆ្លើយតប ទៅនឹងការស្នើរបស់ប្រធានាធិបតី អ៊ុយក្រែនលោក Vladimir Zelensky ពាក់ព័ន្ធទៅនឹងការវិលត្រឡប់ទៅរកព្រំដែនឆ្នាំ១៩៩១ ប៉ុន្តែអះអាងថា វាមិនមែនជាលក្ខខណ្ឌអទិភាព ដូចពីមុនទៀតឡើយ នេះបើយោងតាមការចេញផ្សាយរបស់ RT ។ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយថា អ៊ុយក្រែន ត្រូវតែគិតគូរពីការពិតដែលថា ព្រំដែនរបស់ខ្លួនបានផ្លាស់ប្តូរយ៉ាងខ្លាំង ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះជាមួយរុស្ស៊ី។ កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានស្នើនៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន CBS … Read More

ផ្ទេរយន្ដហោះ ទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំង អាមេរិក ចុះហត្ថលេខាស្ងាត់ៗ បន្ថែមទៀតឲ្យអ៊ីស្រាអែល

វ៉ាស៊ីនតោន៖ ការអនុញ្ញាត ឱ្យផ្ទេរគ្រាប់បែក និងយន្តហោះចម្បាំង ដែលមានតម្លៃរាប់ពាន់លានដុល្លារ រដ្ឋាភិបាលសហរដ្ឋអាមេរិក ផ្ទេរទៅកាន់ប្រទេសអ៊ីស្រាអែល បើទោះបីជាមានការប្រេះឆា កាន់តែខ្លាំងឡើង រវាងសេតវិមាន និងរដ្ឋាភិបាល របស់លោក នេតាន់យ៉ាហ៊ូ ជុំវិញប្រតិបត្តិការលើដីដ៏មានសក្តានុពលមួយ ដោយយោធាអ៊ីស្រាអែល នៅទីក្រុងរ៉ាហ្វា ។ កញ្ចប់សព្វាវុធថ្មីរួមមានគ្រាប់បែក MK84 ទម្ងន់ ២០០០ផោនជាង ១,៨០០គ្រាប់ និង MK84 ទម្ងន់ ៥០០ផោន ចំនួន ៥០០គ្រាប់ នេះបើយោងតាមមន្ត្រីមន្ទីរបញ្ចកោណ និងក្រសួងការបរទេស … Read More

ចលករកម្លាំងសកល ពង្រឹងគោលការណ៍ សន្តិភាពនិងការអភិវឌ្ឍក្នុងវេទិកាបូអាវ (BFA)

ដោយមានប្រទេសចិនជាអ្នកផ្តួចផ្តើម តាមរយៈកម្លាំងរួមគ្នា ក្នុងគោលបំណង ពង្រឹងសន្តិភាព និងពង្រីកការអភិវឌ្ឍ វេទិកាបូអាវ (BFA) ត្រូវបានបង្កើតឡើង នាឆ្នាំ២០០១។ សម្រាប់តំបន់អាស៊ី វេទិកាBFAបានផ្តល់កាលានុវត្តភាព បន្ថែមដល់ថ្នាក់ដឹកនាំបណ្តាប្រទេស នៅតំបន់អាស៊ីបានរួមគ្នា ចាក់បញ្ចូល នូវធាតុចូលសម្រាប់កិច្ចអភិវឌ្ឍ និងសន្តិភាពសម្រាប់ តំបន់និងពិភពលោក ។ ដោយទាក់ទាញគណៈប្រតិភូប្រហែល២០០០នាក់មកពីជាង៦០ប្រទេស និងតំបន់ និងអ្នកសារព័ត៌មាន ជាង១១០០នាក់ មកពី៤០ប្រទេសនិងតំបន់ ពីទីក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន ឆ្នាំ២០២៤នេះ វេទិកាបូអាវសម្រាប់អាស៊ី ក្រោមប្រធានបទ «អាស៊ី … Read More

លេខាធិការបក្សកុម្មុយនីស្តចិននៃខេត្តហៃណាន រំពឹងថាខេត្តហៃណាននឹងមានកិច្ចសហការពាណិជ្ជកម្មជាមួយកម្ពុជា កាន់តែច្រើននាពេលខាងមុខ

ភ្នំពេញ៖ លោកហ្វេង ហ្វៃ (feng fei) លេខាធិការបក្សកុម្មុយនីស្តចិននៃខេត្តហៃណានប្រទេសចិន បានសម្តែងក្តីរំពឹងថា នាពេលខេត្តហៃណាន និងប្រទេសកម្ពុជា នឹងមានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយគ្នាកាន់តែច្រើនបន្ថែមទៀតនាពេលខាងមុខ ខណៈការរំពឹងរបស់លោកគឺដោយសារតែលោកបានមើលឃើញថាខេត្តហៃណាន មានជើងហោះហើរដោយផ្ទាល់មកកម្ពុជា និងមានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តនេះផងដែរនោះ។ នៅក្នុងកិច្ចជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅទីក្រុងហៃណាន នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ លោក ហ្វេង ហ្វៃ បានលើកឡើងថា កាលពីឆ្នាំ២០១៨កម្ពុជាបានបើកអគ្គកុងស៊ុលរបស់ខ្លួននៅហៃគូ ដែលការបើកនេះបានជំរុញកិច្ចសហការរវាងហៃណាន និងកម្ពុជាកាន់តែរីកចំរើន … Read More