ផ្សារហ៊ុន មានផលប្រយោជន៍អ្វីខ្លះ?

ភ្នំពេញ៖ នាយកវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ លោក ហេង វ៉ាន់ដា បានបង្ហាញនូវទស្សនៈ ចំនួន៩ចំនុច ពាក់ព័ន្ធផលប្រយោជន៍ផ្សារហ៊ុន។ លោកហេង វ៉ាន់ដា បានលើកឡើងថា ប្រព័ន្ធផ្សារហ៊ុន មានផលប្រយោជន៍ដូចតទៅ៖ 1-ផ្សារហ៊ុន គឺជាទីកន្លែងលក់មូលបត្រ ភាគហ៊ុននិងមូលបត្របំណុល 2-ជួយធ្វើឲ្យក្រុមហ៊ុន គ្រួសារក្លាយទៅជា ក្រុមហ៊ុនសាធារណៈ ដែលអាចដកទុន បានយ៉ាងងាយស្រួលបំផុត។ 3-ជួយទាក់ទាញទុន របស់អ្នកវិនិយោគពីក្នុងនិងក្រៅប្រទេសមក ពង្រីកក្រុមហ៊ុន។ 4-ជួយប្រាក់ចំណូលបុគ្គល សល់ទំនេរ ក្លាយទៅជាប្រាក់វិនិយោគ ដែលជួយបង្កើនចំណូលថែមទៀត បានតាមរយៈ ចំណូលពីភាគលាភ … Read More

ការចុះផ្សព្វផ្សាយរបស់ក្រសួងការងារ ឱកាសការងារដល់ពលរដ្ឋនៅខណ្ឌកំបូល

ភ្នំពេញ÷ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញយុទ្ធនាការចុះផ្សព្វផ្សាយឱកាសការងារ ដែលកំពុងមានតម្រូវការយ៉ាងសម្បូរបែបដល់ប្រជាពលរដ្ឋ នៅក្នុងខណ្ឌ កំបូលរាជធានីភ្នំពេញ ដោយប្រើប្រាស់មជ្ឈមណ្ឌលការងារចល័ត កាលពីរសៀលថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣។ ការចុះផ្សព្វផ្សាយនេះ ធ្វើឡើងដើម្បីនាំយកឱកាសការងារឱ្យកាន់តែកៀកដល់ប្រជាពលរដ្ឋ ក៏ដូចជាការបង្ហាញឱ្យសាធារណៈជនទទួលបានឱកាសការងារជាច្រើនកន្លែង។ ក្នុងយុទ្ធនាការនេះ NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធ បានចុះទៅផ្សព្វផ្សាយព័ត៌មានដល់ពលរដ្ឋ១២០០នាក់ដោយបានចែកខិត្តប័ណ្ណបានចំនួន៣០០សន្លឹកក្នុងនោះមានយុវជនចំនួន១០រូបបានដាក់ពាក្យ។ ជាមួយគ្នានេះ ក្រសួងការងារ … Read More

លោក Xi Jinping អំពាវនាវឱ្យប្រទេសលោកខាងលិច ដកទណ្ឌកម្មលើប្រទេសស៊ីរី

ចិន៖ ប្រធានាធិបតីចិន លោក Xi Jinping និងប្រធានាធិបតីស៊ីរី លោកBashar al-Assad នៅក្នុងកិច្ចពិភាក្សាដ៏កម្ររវាង មេដឹកនាំប្រទេសចិន បានអំពាវនាវឱ្យប្រទេសលោកខាងលិច ដកចេញនូវអ្វីដែលលោកហៅថាជា«ទណ្ឌ កម្មខុសច្បាប់» លើប្រទេសស៊ីរី។ ជំនួបនៅក្នុងប្រទេសចិន បានផ្តល់ការជំរុញដល់មេដឹកនាំស៊ីរី ដែលមិននៅក្នុងក្រុមជាយូរមកហើយ ដែលបានស្វែងរកការវិលត្រឡប់មកកាន់ឆាកពិភពលោកវិញបន្ទាប់ពីសង្គ្រាមស៊ីវិលដ៏ឃោរឃៅនៅក្នុងប្រទេសរបស់លោក។ ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច លើប្រទេសស៊ីរី ត្រូវបានរឹតត្បិតជាបន្តបន្ទាប់ចាប់តាំងពីសង្គ្រាមស៊ីវិល បានចាប់ផ្តើមក្នុងឆ្នាំ ២០១១ ដោយមានការបង្រ្កាបលើការតវ៉ា និងបានបន្តសម្លាប់មនុស្សរាប់ពាន់នាក់ និងរាប់លាននាក់ភៀសខ្លួនចេញពីលំនៅឋាន។ បច្ចុប្បន្ននេះ ប្រទេសស៊ីរី ត្រូវការការវិនិយោគពីបរទេសយ៉ាងខ្លាំងសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មរបស់ខ្លួន។ … Read More

UN លោកណេតានីយ៉ាហ៊ូ បានគំរាមកំហែងវាយប្រហារនុយក្លេអ៊ែរដល់អ៊ីរ៉ង់ ប៉ុន្តែក្រោយមកបានប្រែក្រឡាស់សម្តីទៅវិញ

អ៊ីស្រាអែល៖ លោកបេនចាមីន ណេតានីយ៉ាហ៊ូ ( Benjamin Netanyahu) នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កាលពីថ្ងៃសុក្រ បានព្រមានអ៊ីរ៉ង់ នៅអង្គការសហប្រជាជាតិអំពី«ការគំរាមកំហែងវាយប្រហារនុយក្លេអ៊ែរ» ជាអ្វីដែលការិយា ល័យរបស់លោក បានលើកឡើងផ្សេងពីនេះទៅវិញ។ លោកនាយករដ្ឋមន្ត្រីដែលចូលចិត្តសង្គ្រាមរូបនេះ បាននិយាយថា ការព្រួយបារម្ភទៅលើក្រុមមេដឹកនាំបុព្វជិតរបស់ទីក្រុងតេអេរ៉ង់ កំពុងជំរុញឲ្យអ៊ីស្រាអែលខិតទៅជិតពិភពអារ៉ាប់ ដោយរដ្ឋាភិបាលរបស់លោកស្ថិតនៅលើ «ព្រំដែននៃការទម្លាយភាពជាប់គាំងជាប្រវត្តិសាស្ត្រជាមួយប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ លោកណេតានីយ៉ាហ៊ូ ដែលបានប្រើវេទិការបស់UNម្តងហើយម្តងទៀត ដើម្បីចេញការព្រមានដ៏ធ្ងន់ធ្ងរចំពោះទីក្រុងតេអេរ៉ង់ បានធ្វើឲ្យមានការផ្អាកមួយរយៈពេលខ្លីនៅឯមហាសន្និបាតនោះ នៅពេលដែលលោកទំនងជាគំរាមវាយប្រហារនុយក្លេអ៊ែរ ប្រសិនបើទីក្រុងតេអេរ៉ង់ បន្តផលិតគ្រាប់បែកបរមាណូរបស់ខ្លួននោះ។ លោកបាននិយាយទៀតថា៖«សំខាន់ជាងនេះទៅទៀតនោះ ប្រទេសអ៊ីរ៉ង់ត្រូវតែប្រឈមមុខនឹងការគំរាមកំហែងនុយក្លេអ៊ែរ ដែលអាចជឿទុកចិត្តបាន ដរាបណាខ្ញុំនៅជានាយករដ្ឋមន្ត្រីរបស់អ៊ីស្រាអែល … Read More

ប៉ូឡូញនឹងអ៊ុយក្រែនប៉ះទង្គិចគ្នា បង្កឲ្យមនុស្សជាច្រើននៅអឺរ៉ុបខឹងសម្បា ក៏ដូចជាអំណោយសម្រាប់លោកពូទីនផងដែរ

ប៉ូឡូញ៖ ការប្រឈមមុខនឹងស្ថានភាពដ៏លំបាកដែលមិននឹកស្មានដល់ក្នុងសប្តាហ៍នេះ ចំពោះការគាំទ្ររបស់អ៊ឺរ៉ុបសម្រាប់អ៊ុយក្រែន ខណៈប្រទេសប៉ូឡូញដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតរបស់ទីក្រុងគីវនៅទ្វីបនេះ បានប្រកាសថា ខ្លួននឹងឈប់បញ្ជូនអាវុធទៅកាន់ប្រទេសជិតខាងរបស់ខ្លួននេះទៀតហើយ។ ការសម្រេចនេះ បានកើតឡើង បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelensky) បានរិះគន់ទីក្រុងវ៉សូវីចំពោះការបន្តហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ហើយជាឧទាហរណ៍ចុងក្រោយបំផុតនៃអាកប្បកិរិយាប្រឈមមុខដាក់គ្នាបន្ថែមទៀតពីរដ្ឋាភិបាលប៉ូឡូញឆ្ពោះទៅកាន់ទីក្រុងគីវ នៅមុនការបោះឆ្នោតសកលដ៏តឹងតែង នៅក្នុងប្រទេសនេះ។ បញ្ហានយោបាយ បានលើកឡើងនូវសំណួរសំខាន់ៗជាច្រើន ដែលសំខាន់បំផុតក្នុងចំណោមពួកគេ តើនេះជាពេលដែលដំណោះស្រាយគួរឲ្យទុកចិត្តបានរបស់អឺរ៉ុបប្រឆាំងនឹងការឈ្លានពានពេញរបស់រុស្ស៊ីនៅទីបំផុត ឈានដល់ការបរាជ័យ? ដូច្នេះ តើជម្លោះលើការនាំចូលគ្រាប់ធញ្ញជាតិ បានរីករាលដាលទៅជាវិបត្តិការទូតដោយរបៀបណា? សហភាពអឺរ៉ុប បានដាក់បម្រាមបណ្តោះអាសន្នលើការនាំចូលគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន ក្នុងខែឧសភា ដើម្បីជៀសវាងការរាំងស្ទះនៃគ្រាប់ធញ្ញជាតិមានតម្លៃថោកដែលធ្វើឲ្យប៉ះពាល់ដល់កសិករនៅក្នុងប្រទេសប៉ូឡូញ ហុងគ្រី … Read More

រាជរដ្ឋាភិបាលកម្ពុជា៖ ការផ្ទេរមុខងារក្នុងវិស័យអប់រំយុវជននិងកីឡាទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ

អនុក្រឹត្យ របស់ រាជរដ្ឋាភិបាលកម្ពុជា លេខ៖ ២១៣ អនក្រ.បក ស្តីពី ការផ្ទេរមុខងារក្នុងវិស័យអប់រំយុវជននិងកីឡាទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

មហាសន្និបាត UN សម្ដេចធិបតីបង្ហាញកង្វល់អំពីអស្ថិរភាពពិភពលោក និងភាពតានតឹងផ្នែកភូមិសាស្រ្ដនយោបាយ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសថ្លែងសុន្ទរកថា នៅក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតលើកទី៧៨ របស់អង្គការសហប្រជាជាតិ ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក, រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងមានប្រទេសសមាជិកអង្គការសហប្រជាជាតិ សម្ដេចធិបតី បានបង្ហាញកង្វល់អំពីអស្ថិរភាពពិភពលោក និងការកើនឡើងនូវភាពតានតឹងផ្នែកភូមិសាស្រ្ដនយោបាយដែលយើងទាំងអស់គ្នាកំពុងជួបប្រទះនាពេលនេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែង អបអរសាទរចំពោះឯកឧត្តម ដេននីស ហ្វ្រង់ស៊ីស ដែលបានជាប់ឆ្នោតធ្វើជាប្រធានសម័យប្រជុំលើកទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិដោយសមស្របនឹងកាលៈទេសៈ និងបរិបទសកលលោកនាពេលនេះ។ … Read More

រុស្ស៊ីហាមឃាត់ការនាំចេញឥន្ធនៈ ក៏តម្លៃប្រេងឆៅពិភពលោកធ្លាក់ចុះ

ប្រេង Brent ចប់ការជួញដូរក្នុងកាលពីថ្ងៃទី 21 កញ្ញា ប្រគល់ក្នុងខែវិច្ឆិកា 2023 បានធ្លាក់ថ្លៃ 23 សេនអាមេរិក មកនៅត្រឹម 93.30 ដុល្លារ/ធុងបារ៉ែល ស្របពេលដែលប្រេងឆៅ WTI របស់អាម៉េរិក ថយចុះ 3 សេនអាម៉េរិក មកនៅត្រឹម 89.63 ដុល្លារ/ធុង។ កាលពីថ្ងៃទី 21 កញ្ញា ប្រេងឆៅពិភពលោក ត្រូវបានជួញដូរក្នុងកម្រិតទាប ក្រោយពីឡើងថ្លៃមួយដុល្លារអាម៉េរិក ដោយសារតែបទបញ្ជាហាមនាំចេញឥន្ធនៈរបស់រុស្ស៊ី។ ក៏ប៉ុន្តែ … Read More

បំពាក់ឈីបកុំព្យូទ័រក្នុងខួរក្បាលមនុស្ស ជិតសាកល្បងហើយ

សហរដ្ឋអាមេរិក៖ Neuralink ជាក្រុមហ៊ុនបច្ចេកវិទ្យាប្រព័ន្ធប្រសាទ ដែលត្រូវបានបង្កើតឡើងដោយមហាសេដ្ឋីអាម៉េរិក Elon Musk កំពុងអភិវឌ្ឍកូនឈីប «អ៊ីនធើហ្វេសខួរក្បាល-កុំព្យូទ័រ» សម្រាប់ដាំក្នុងខួរក្បាលមនុស្ស។ កាលពីខែឧសភា 2023 រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានយល់ព្រមផ្ដល់សិទ្ធិឲ្យ Neuralink ធ្វើការសាកល្បងវះកាត់ដាំកូនឈីប «អ៊ីនធើហ្វេសខួរក្បាល-កុំព្យូទ័រ» (brain-computer interface) ក្នុងខួរក្បាលមនុស្សដំបូងគេបង្អស់។ កាលពីថ្ងៃទី 19 កញ្ញា 2023 ក្រុមហ៊ុន Neuralink ប្រកាសថា បានទទួលការអនុញ្ញាតពីក្រុមប្រឹក្សាវាយតម្លៃឯករាជមួយដើម្បីចាប់ផ្ដើមធ្វើតេស្តឈីបខួរក្បាលដំបូងសម្រាប់ក្រុមអ្នកជំងឺដែលស្លាប់អវយវៈ។ ក្រុមហ៊ុននេះក៏ឱ្យដឹងថា … Read More