សាលាមធ្យមវិចិត្រសិល្បៈ៖ ឱកាសរៀនដោយឥតបង់ថ្លៃ

📢ឱកាសរៀនដោយឥតបង់ថ្លៃ | សាលាមធ្យមវិចិត្រសិល្បៈសូមជម្រាបជូនដល់ មាតា បិតា អ្នកអាណាព្យាល និងសិស្សានុសិស្សទាំងអស់ជ្រាបថា សាលាមធ្យមវិចិត្រសិល្បៈនឹងប្រឡងជ្រើសរើសសិស្សចូលរៀន ដោយឥតបង់ថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ដែលចាប់ផ្ដើមចែកពាក្យនិងទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងការិយាល័យសិក្សាសាលាមធ្យមវិចិត្រសិល្បៈ(បឹងបាយ៉ាប)  អាសយដ្ឋាន៖ វិថីបណ្ឌិតម៉ុងឬទ្ធី (១៩២៨) ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ លេខទូរស័ព្ទ៖ – ០១២ ៦៣៩ ៨៩៣ (រឺ តេឡេក្រាម) – ០៩៦ … Read More

សូមស្វែងយល់អំពីជំងឺ “ហ្សីកា”

“ហ្សីកា” ជាប្រភេទជំងឺឆ្លង ដែលបង្កដោយពពួកវីរុស Zika ហើយភ្នាក់ងារចម្លងជាប្រភេទសត្វមូសខ្លា ដែលដូចគ្នាទៅនិងជំងឺគ្រុនឈាម ។ មានការផ្ទុះឡើងនៃជំងឺនេះ នៅក្នុងប្រទេសមួយចំនួននៃទ្វីបអាហ្វ្រិក ទ្វីបអាមេរិក និងថ្មីៗនេះនៅក្នុងប្រទេសមួយចំនួននៃតំបន់អាស៊ី ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ក្រសួងសុខាភិបាល៖ ករណីជំងឺហ្ស៊ីកាដំបូងនៅក្នុងឆ្នាំ២០២៣ នៅក្នុងព្រះរាជាណាចក្រម្ពុជា

📢សេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងសុខាភិបាល ស្តីពី ករណីជំងឺហ្ស៊ីកាដំបូងនៅក្នុងឆ្នាំ២០២៣ នៅក្នុងព្រះរាជាណាចក្រម្ពុជា ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ក្រសួងសុខាភិបាល ៖ ការបិទនិងដកហូតសេចក្ដីសម្រេចស្ដីពីការបន្តសុពលភាពគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្ដៅ ឯ.ក (KROUSAR KORKDAO CO. LTD.)

📢សេចក្តីសម្រេច របស់ ក្រសួងសុខាភិបាល លេខ: ០០២៤.ស.ខ.ល. ស្តីពី ការបិទនិងដកហូតសេចក្ដីសម្រេចស្ដីពីការបន្តសុពលភាពគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្ដៅ ឯ.ក (KROUSAR KORKDAO CO. LTD.) ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

អាប្រាហាំលីនខូល(ប្រធានាធិបតីទី ១៦ របស់សហរដ្ឋអាមេរិក)

#អាប្រាហាំលីនខូល(ប្រធានាធិបតីទី ១៦ របស់សហរដ្ឋអាមេរិក) -១៨១៦ គ្រួសាររបស់គាត់ត្រូវគេបណ្តេញចេញពីផ្ទះជួល ហើយគាត់ត្រូវខំប្រឹងប្រែងធ្វើការដើម្បីចិញ្ចឹមគ្រួសារទាំងមូល។ – ១៨១៨ ម្តាយរបស់គាត់ទទួលមរណៈភាព។ – ១៨៣១ ចាប់ផ្តើមរកសុី តែត្រូវទ្បុងចុងខាតដើមខាតចុង។ – ១៨៣២ ឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសជាសមាជិកសភាខេត្តតែធ្លាក់។ – ១៨៣២ គ្មានការងារធ្វើ ចង់រៀនច្បាប់តែរៀនមិនបាន។ – ១៨៣៣ ខ្ចីលុយមិត្តភក្តិដើម្បីរកសុី តែមកដល់ចុងឆ្នាំក៏ក្ស័យទុនដួលរលំ ហើយត្រូវប្រើពេលដល់ទៅ ១៧ឆ្នាំទើបសងបំណុលគេអស់។ – ១៨៣៤ ឈរឈ្មោះជាសមាជិកសភាម្តងទៀត លើកនេះឈ្នះ។ … Read More

ត្រសក់ស្រូវ មានអត្ថប្រយោជន៍ដល់សុខភាព

ប្រជាពលរដ្ឋកម្ពុជា នៅស្រុកស្រែ ចំការ តែតរអែងចុះដៃដាំដុះដំណាំ បន្លែបង្កានៅជុំវិញផ្ទះ ឬនៅដីស្រែ ចំការរបស់ពួកគាត់ទៅតាមរដូវកាល យ៉ាងណាមិញយើងឃើញដំណាំផ្លែត្រសក់ស្រូវ ក៏សម្បូរណាស់ដែរនៅពេលដល់រដូវប្រមូលផលរបស់ពួកគាត់ តើលោកអ្នកមានជ្រាបទេថាផ្លែត្រសក់ស្រូវទុំផ្តល់អ្វីខ្លះដល់សុខភាព?   តោះមកស្វែងយល់ពីអត្ថប្រយោជន៍ទាំងនោះ៖ ១-ល្អសម្រាប់ភ្នែក៖ យោងទៅតាមសៀវភៅ “Healing Foods” ដោយ DK បានបង្ហាញថាត្រសក់ស្រូវទទួលបានពណ៌ភ្លឺថ្លាពីសារធាតុប្រឆាំងអុកស៊ីតកម្ម បេតាខារ៉ូទីនដែលជួយដល់សុខភាពភ្នែកទូទៅ។ ត្រសក់ស្រូវមានផ្ទុកសារធាតុ Zeaxanthin ដែលល្អជាពិសេសសម្រាប់ការមើលឃើញ និងការពារបញ្ហាភ្នែកដែលទាក់ទងនឹងមិនចាស់មុនអាយុ។ ២-ដង់ស៊ីតេសារធាតុចិញ្ចឹម៖  ត្រសក់ស្រូវគឺជាត្រសក់ ដែលមានសារធាតុចិញ្ចឹមច្រើនបំផុត ការទទួលទានតែមួយផ្តល់នូវតម្រូវការវីតាមីន C និង … Read More

ចំណុចសំខាន់ៗនៃ Startup ឆ្ពោះទៅកាន់សេដ្ឋកិច្ចពិភពលោក

ការចាប់ផ្តើមអាជីវកម្ម ឬជំនួញលើកតំបូង Startup គឺប្រៀបបីដូចជាម៉ាស៊ីនមានកម្លាំងថ្មី សម្រាប់ផ្លាស់ប្តូរពិភពលោកផងដែរ។ Startup ពិតជាមានប្រយោជន៍ក្នុងការពង្រីកសេដ្ឋកិច្ចទីផ្សារ សម្រាប់អ្នកស្វែងរកការងារ ឬអ្នកក៏ចំណូលថ្មីផ្សេងៗបន្ថែមទៀត។ វាក៏អាចជួយអភិវឌ្ឍន៍ ប្រព័ន្ធតិចណូឡូជី និងបង្កើនសេដ្ឋកិច្ចពិភពលោកឲ្យកាន់តែរីកចម្រើន។ Startup មិនត្រឹមតែផ្លាស់ប្តូរប្រព័ន្ធឧស្សាហកម្មនោះទេ វាថែមទាំងជួយបង្កើនការងារផងដែរ។ វានឹងធ្វើការពង្រីកការធ្វើវិនិយោគទុន និងសេដ្ឋកិច្ចជុំវិញពិភពលោកផងដែរ។ ក្នុងឆ្នាំ ២០១៣ Startups បានធ្វើវិនិយោគទុន ជុំវិញពិភពលោក អស់ ៤៨,៥ពាន់លាន ដុល្លាររួចមកហើយ ដោយការធ្វើវិនិយោគនេះ មួយភាគធំគឺមកពី សហរដ្ឋអាមេរិក ដែលសរុប ៣៣,១ពាន់លាន … Read More

Coinbase កំពុងតាមចរចារទិញ FTX សាខាអ៊ឺរ៉ុប

វេបសាយជួញដូរគ្រ៊ីបតូធំមួយនៅសហរដ្ធអាមេរិក Coinbase បានកំពុងតែពង្រីកខ្លួនចេញពីសហរដ្ធអាមេរិកដោយសារតែសហរដ្ធអាមេរិកចេញច្បាប់តឹងរឹងពេកទៅលើគ្រ៊ីបតូ។ Coinbase បានកំពុងចរចាដើម្បីទិញ FTX នៅអ៊ឺរ៉ុបតែការចរចាដូចជាមិនដែលចប់សោះ។ Coinbase មានបំណងទិញ FTX អ៊ឺរ៉ុបដោយសារតែក្រុមហ៊ុន FTX បានក្ស័យធនហើយ FTX នៅអ៊ឺរ៉ុបមួយនេះអាចរកចំណេញបានច្រើនពីសេវាកម្ម Derivative ឬ ហៅថា Future។ នៅអ៊ឺរ៉ុបមានក្រុមហ៊ុនជាច្រើន ដែលទទួលបានសិទ្ធិបើកផ្តល់សេវាកម្ម derivatives តែមានក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិបើក Perpatual Future នោះគឺ FTX នេះឯង។ មិនមែនមានតែ Coinbase … Read More

CPL៖ វិសាខា ប៉ះ ស្វាយរៀង ស្របពេល ណាហ្គាវើលដ៍ ប៉ះ គិរីវង់ យប់នេះ

រដូវកាលឆ្នាំ២០២៣-២៤ បានឈានដល់សប្តាហ៍ទី៦ ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League ហើយដោយនៅល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នេះមានការប្រកួតចំនួន២គូ នឹងប៉ះគ្នានៅ២ទីលានផ្សេងគ្នា។ សូមបញ្ជាក់ថា ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ មាន១០ក្រុមចូលរួម ដោយក្រុមទាំង១០ ប្រើប្រាស់រូបមន្តប្រកួតវិលជុំសន្សំពិន្ទុចំនួន៣ជុំ ដោយក្រុមលេខ១ដល់លេខ៤មានឈ្មោះឡើងទៅជុំបន្ត ខណៈការប្រកួតរដូវកាល ឆ្នាំ២០២៣-២០២៤ នេះនឹងដំណើរការដល់ខែឧសភា ឆ្នាំ២០២៤៕