ការវាយប្រហារភេរវកម្ម នៅក្នុងប្រទេសរុស្ស៊ី ក្រុមប្រឹក្សាសន្តិសុខ ថ្កោលទោសយ៉ាងខ្លាំង
យូអិន៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្របានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារភេរវកម្ម នៅឯសាលប្រគុំតន្ត្រីនៅទីក្រុង Krasnogorsk តំបន់មូស្គូ សហព័ន្ធរុស្ស៊ី ។ ក្រុមប្រឹក្សាសន្តិសុខ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមាជិកក្រុមប្រឹក្សាសន្តិសុខបានថ្កោលទោស “ក្នុងន័យខ្លាំងបំផុត ការវាយប្រហារភេរវកម្មដ៏សាហាវ និងកំសាក” ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា “អំពើភេរវកម្មដ៏គួរឱ្យស្អប់ខ្ពើមនេះ បានបណ្តាលឱ្យមានការបាត់បង់ជីវិតយ៉ាងធ្ងន់ធ្ងរ និងបានធ្វើឱ្យមនុស្សជាង ១០០នាក់រងរបួស និងខ្លះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ” ។ សមាជិកក្រុមប្រឹក្សា បានសម្តែងនូវ “ការអាណិតអាសូរ និងរំលែកទុក្ខដ៏ក្រៀមក្រំបំផុត” ដល់គ្រួសារជនរងគ្រោះ និងប្រជាជនរុស្ស៊ី ហើយពួកគេសូមជូនពរ … Read More