ការពន្យាពេលប្រាក់កម្ចីដោយស្វ័យប្រវត្តិលើបំណុលកាតឥណទាន បង្ករបញ្ហាសម្រាប់ការផ្តល់ប្រាក់កម្ចីរបស់អ្នកប្រើប្រាស់
បំណុលកាតឥណទាន ជាមួយកំណើនយឺតយ៉ាវនៃប្រាក់កម្ចីរថយន្តអាចគំរាមកំហែងដល់ធនាគារ និងក្លាយជាចំណុចខ្សោយប៉ះពាល់ដល់សក្តានុពលក្នុងការផ្តល់ប្រាក់កម្ចីដល់អតិថិជន ប្រសិនបើស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ នេះបើយោងតាមរបាយការណ៍របស់សាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើសហព័ន្ធ។ នៅក្នុងឆមាសទីពីរនៃឆ្នាំ 2022 និងត្រីមាសទី1 ឆ្នាំ 2023 សមតុល្យប្រាក់កម្ចីអតិថិជននៅធនាគារបានកើនឡើង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលនាំមុខចំពោះការកើនឡើងនៃសមតុល្យកាតឥណទាន។ យោងតាមFederal Deposit Insurance Corp. FDIC បានលើកឡើង នៅក្នុងការត្រួតពិនិត្យហានិភ័យឆ្នាំ 2023 របស់ខ្លួនឆ្លុះបញ្ចាំងជាមួយទិន្នន័យពី 2022 និងត្រីមាសទីមួយនៃឆ្នាំ 2023។ របាយការណ៍បាននិយាយថា “ទោះបីជាបញ្ហាប្រឈមបែបនេះ និងភាពតានតឹងទីផ្សារនៅដើមឆ្នាំ 2023 ក៏ដោយ ឧស្សាហកម្មធនាគារបានបង្ហាញពីភាពធន់ … Read More