លោក Syrskyi មេបញ្ជាការអ៊ុយក្រែនថា យន្តហោះគ្មានមនុស្សបើក គឺជាគន្លឹះដើម្បីទទួលបាន ផលប្រយោជន៍លើកងទ័ពរុស្ស៊ី
អ៊ុយក្រែន៖ លោក Oleksandr Syrskyi មេបញ្ជាការអ៊ុយក្រែន បាននិយាយកាលពីយប់ថ្ងៃចន្ទថា ការអភិវឌ្ឍន៍ប្រព័ន្ធគ្មានមនុស្សបើក ឬយន្តហោះគ្មានមនុស្សបើក គឺជាគន្លឹះក្នុងការផ្តល់អត្ថប្រយោជន៍ដល់ទីក្រុងគៀវ លើកងកម្លាំងរុស្ស៊ី “ដែលខ្លាំងជាង” ។ លោក Syrskyi បាននិយាយនៅលើ Telegram បន្ទាប់ពីជួបជាមួយអនុប្រធានរបស់លោក គឺលោក Vadym Sukharevskyi ថា “ការអភិវឌ្ឍន៍នៃការប្រើប្រាស់ប្រព័ន្ធគ្មានមនុស្សបើកគឺជាអាទិភាពរបស់ខ្ញុំ នេះយោងតាមសារព័ត៌មាន Reuters ចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ។ យើងកំពុងស្វែងរកដំណោះស្រាយមិនស៊ីមេទ្រី ដើម្បីទទួលបានអត្ថប្រយោជន៍ប្រកបដោយគុណភាព … Read More