សម្ដេចតេជោ អបអសាទរ រមណីយដ្ឋានប្រាសាទកោះកេរ បានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីរសៀលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣នេះ បាន សម្តែងការអបអសាទរយ៉ាងក្រៃលែងជាទីបំផុតក្នុងឱកាស គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ របស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅវេលាម៉ោង ១២៖២៨នាទី នៅទីក្រុងរីយ៉ាដ ត្រូវនឹងម៉ោង១៖២៨នាទី នៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ សម្ដេចតេជោថ្លែងថា៖«ខ្ញុំសូមថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាល ក្រសួង និងស្ថាប័នពាក់ពន្ធ័ទាំងអស់ដែលបានជួយជ្រោមជ្រែងលើការងារនេះ រហូតសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់ជូនជាតិ មាតុភូមិ»។ សម្ដេចតេជៅបញ្ជាក់ថា … Read More

សម្តេចធិបតី បានដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍មកកម្ពុជា ដោយសុវត្ថិភាព ក្រោយបញ្ចប់ដំណើរទស្សនកិច្ច ប្រកបដោយផ្លែផ្កានៅប្រទេសចិន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ កាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកដល់កម្ពុជា ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដំណើរបំពេញទស្សនកិច្ចជាផ្លូវការ និងការអញ្ជើញចូល រួមពិព័រណ៍ ចិន-អាស៊ាន លើកទី២០ នៅក្នុងប្រទេសចិន     រយៈពេល ៤ថ្ងៃ។

ជនជាតិឥណ្ឌាថ្វីត្បិតតែញ៉ាំបាយនឹងដៃដែលគ្រប់គ្នាគិតថាខ្ពើមរអើម ក៏ប៉ុន្តែខួរក្បាលមិនធម្មតា បែរជាមកចុកសម្តីមេដឹកនាំចិន

នាយករដ្ឋមន្ត្រីឥណ្ឌាលោកម៉ូឌី ប្រាប់លោកស៊ីប្រធានាធិបតីចិនថា អ្វីដែលខ្ញុំដឹងគឺ៖ ១. នាយកប្រតិបត្តិ Google គឺជាជនជាតិឥណ្ឌា។ ២. CEO ក្រុមហ៊ុន Microsoft ជាជនជាតិឥណ្ឌា។ ៣. នាយកប្រតិបត្តិ Adobe គឺជាជនជាតិឥណ្ឌា។ ៤. Net App CEO គឺជាជនជាតិឥណ្ឌា។ ៥. នាយកប្រតិបត្តិ MasterCard គឺជាជនជាតិឥណ្ឌា។ ៦. CEO DBS ជាជនជាតិឥណ្ឌា។ ៧. … Read More

បណ្តាំរបស់លោកឳពុកបីចំណុច ដែលកូនៗទាំងអស់ត្រូវចងចាំជានិច្ច៖

១. ត្រូវគិតគូរដល់ប្រជាជនជាធំ ដោយឈរខាងប្រជាជនគ្រប់ពេលវេលា ២. ត្រូវគិតគូដល់ផលប្រយោជន៍ជាតិជាធំគ្រប់ពេលវេលា ៣. ហ៊ានធ្វើ ហើយធ្វើអោយពិតប្រាកដនិងច្បាស់លាស់ ហើយហ៊ានទទួលខុសត្រូវចំពោះការសម្រេចចិត្ត និងសកម្មភាពរបស់ខ្លួន

ច្រកព្រំដែនឆ្លាតវៃ គ្មានមនុស្សប្រចាំការ ចិន-វៀតណាមចាប់ផ្ដើមហើយ

បរទេស៖ ការសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី 15 កញ្ញា គម្រោងច្រកព្រំដែនឆ្លាតវៃ Youyi Guan ប្រទេសចិន – Huu Nghi វៀតណាម ដែលប្រើប្រាស់ប្រព័ន្ធកំណត់ទិសពីផ្កាយរណប និងបច្ចេកវិទ្យា 5G អនុញ្ញាតឱ្យទំនិញឆ្លងកាត់ដោយស្វ័យប្រវត្ត មិនមានមនុស្សប្រចាំការ 24 ម៉ោងក្នុងមួយថ្ងៃ។ ដើម្បីអនុវត្តកិច្ចព្រមព្រៀងជំរុញការស្ថាបនាច្រកព្រំដែនឆ្លាតវៃសាកល្បងចិន – វៀតណាម ភាគីរដ្ឋបាលតំបន់ស្វាយ័តជនជាតិ Zhuang Guangxi នៅប្រទេសចិន និងភាគីខេត្ត Lang Son ប្រទេសវៀតណាម … Read More

អាចទេ! ឆ្នាំ 2030 រថយន្តអគ្គិសនីអាចក្ដោបក្ដាប់ 2/3 នៃទីផ្សាររថយន្ត

ដោយមើលឃើញពីការរីកចម្រើនដ៏ឆាប់រហ័សរបស់ទីផ្សារអឺរ៉ុប និងចិន អាចជួយឱ្យការជួញដូររថយន្តអគ្គិសនីមានកំណើនខ្ពស់ខ្លាំងនៅចុងទសវត្សរ៍នេះ។ តាមលទ្ធផលនៃការសិក្សាស្រាវជ្រាវថ្មីមួយរបស់វិទ្យាស្ថាន Rocky Mountain Institute (RMI) បានបង្ហាញថា ដោយសារតែតម្លៃថ្មផ្ទុកថាមពលថយចុះ រថយន្តអគ្គិសនីអាចនឹងមានតម្លៃស្មើនឹងរថយន្តប្រេងសាំងនៅទ្វីបអឺរ៉ុបចាប់ពីឆ្នាំ 2024 និងទីផ្សារអាមេរិកចាប់ពីឆ្នាំ 2026 ហើយនឹងក្ដោបក្ដាប់ 2/3 នៃចំនួនរថយន្តសរុបដែលបានលក់ចេញនៅឆ្នាំ 2030។ របាយការណ៍របស់ RMI បានព្យាករថា តម្លៃថ្មផ្ទុកថាមពលនឹងថយចុះពាក់កណ្ដាលនៅទសវត្សរ៍នេះ ដោយធ្លាប់ពី 151 ដុល្លារ/គីឡូវ៉ាត់ម៉ោងនៅឆ្នាំ 2022 ចុះមកនៅត្រឹមប្រហែល 60 – 90 … Read More

ឆ្នេរ Bondi ប្រជាជនអូស្ត្រាលីនាំគ្នាកកកុញ ខណៈរលកកម្ដៅនៅដើមនិទាឃរដូវ ឡើងខ្ពស់

អូស្ត្រាលី៖ អាកាសធាតុ បានឡើងក្ដៅខ្លាំង សម្រាប់ផ្នែកខ្លះនៃភាគខាងកើតប្រទេសអូស្ត្រាលី កាលពីថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ ខណៈរលកកម្ដៅ បានចាប់ផ្ដើមមកដល់ ពោលគឺមានរយៈពេល ២សប្ដាហ៍ បន្ទាប់ពីការបញ្ចប់នូវរដូវរងាដ៏ក្តៅបំផុតរបស់ប្រទេសនេះ ក្នុងប្រវត្តិសាស្ត្រ។ រលកកម្ដៅ ដែលត្រូវបានគេរំពឹងថា នឹងបន្តរហូតដល់ថ្ងៃពុធ (ថ្ងៃទី២០ ខែកញ្ញា) ត្រូវបានគេព្យាករថា នឹងឡើងដល់ទៅជាង ៣០អង្សាសេ នៅទីក្រុងស៊ីដនី ដែលយ៉ាងហោចណាស់ឡើង ១០អង្សាសេ លើសពីកម្រិតមធ្យម។ ការឡើងកម្ដៅ បានកើតមាន នៅមួយថ្ងៃមុនការរត់ប្រណាំងម៉ារ៉ាតុងទីក្រុងស៊ីដនី ដោយមនុស្សជាច្រើនមានក្ដីបារម្ភអំពីផលប៉ះពាល់នៃអាកាសធាតុ … Read More

ជួបជុំគូប្រជែងនៅទីក្រុងវ៉ាស៊ីនតោន លោក Trump និយាយវាយប្រហារ លោក DeSantis ថា «លោកបរាជ័យហើយ»

សហរដ្ឋអាមេរិក៖ លោក Donald Trump អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បាននិយាយវាយប្រហារបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណៈរដ្ឋ Ron DeSantis ដោយហៅលោកថា «បេក្ខជនបរាជ័យ» នៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយក្រុមអភិរក្សនិយម Concerned Women for America កាលពីថ្ងៃសុក្រ ទី១៥ ខែកញ្ញា។ លោក Trump និងអភិបាលរដ្ឋ Florida លោក Ron DeSantis បានលើករឿងរ៉ាវរបស់ពួកគេ ទៅកាន់អ្នកបោះឆ្នោតដែលសម្តែងការសាទរ បានប្រមូលផ្តុំគ្នានៅទីក្រុងវ៉ាស៊ីនតោនសម្រាប់ព្រឹត្តិការណ៍ចំនួនពីរកាលពីថ្ងៃសុក្រ ដោយស្វែងរកកាគាំទ្ររឹងមាំជាមួយប្លុកបោះឆ្នោតដែលទំនងជាដើរតួយ៉ាងសំខាន់ក្នុងការជ្រើសរើសបេក្ខភាពប្រធានាធិបតីនៅឆ្នាំ ២០២៤ … Read More