គ្រោះថ្នាក់ចរាចរណ៍!យាយបើកម៉ូតូ TODAY ដឹកចៅត្រឡប់មកពីលក់ស្ករគ្រាប់វិញ ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងទៀតបុកបង្កឲ្យរបួសធ្ងន់ស្រាល៤នាក់នៅក្នុងក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖ គ្រោះថ្នាក់ចរាចរណ៍ យាយបើកម៉ូតូ TODAY ដឹកចៅត្រឡប់មកពីលក់ស្ករគ្រាប់វិញ ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងទៀតបុកបង្កឲ្យរបួសធ្ងន់ស្រាល៤នាក់ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២រំលងអាធ្រាតុឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៥ត្រង់ចំណុចមុខស្រះសួគ៍ ក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ អ្នកឃើញហេតុការណ៍បានឲ្យដឹងថា៖ ពេលកើតហេតុ គេឃើញម៉ូតូម៉ាកTODAY មួយគ្រឿង គ្មានស្លាកលេខ បើកបរដោយយាយម្នាក់ដឹកចៅប្រុស ចៅស្រី២នាក់ អាយុ៦ទៅ៧ឆ្នាំ ឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានម៉ូតូម៉ាកឌ្រីមពាក់ផ្លាកលេខ (ប.មានជ័យ 1W-3155) បើកបរពីកើតទៅលិចដោយបុរសម្នាក់ក្នុងល្បឿនលឿន បណ្តាលឲ្យបុកពេញទំហឹង បង្កឲ្យលោកយាយបាក់កដៃឆ្វេង ចៅប្រុសស្រីរបួសក្បាលដៃជើងដងខ្លួនរងរបួសធ្ងន់ ចំណែកបុរសភាគីម្ខាងទៀតរងរបួសស្រាល។ … Read More