ការតវ៉ាប្រឆាំងនឹងតួនាទីរបស់អង្គការណាតូ ក្នុងការបញ្ឆេះជម្លោះរុស្ស៊ីនិងអ៊ុយក្រែន ពីពលរដ្ឋអាល្លឺម៉ង់

អាល្លឺម៉ង់ ៖ ហ្វូងពលរដ្ឋអាល្លឺម៉ង់ បានប្រមូលផ្តុំគ្នានៅទីក្រុង Dusseldorf ក្នុងរដ្ឋ North Rhine-Westphalia (ណស រ៉ាញវេសហ្វេលីយ៉ា) ដែលជារដ្ឋមានប្រជាជនច្រើនបំផុតរបស់ប្រទេសអាល្លឺម៉ង់ ដើម្បីរិះគន់បណ្តាប្រទេសលោកខាងលិច ចំពោះការបង្កើនវិបត្តិនៅអ៊ុយក្រែនដោយការផ្គត់ផ្គង់អាវុធដល់ប្រទេសសនេះ កាលពីថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០២៣ កន្លងមកនេះ ។ ជាមួយការទាមទារឱ្យសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត បញ្ឈប់ជាបន្ទាន់នូវការបញ្ជូនអាវុធទៅកាន់អ៊ុយក្រែន ក្រុមបាតុករបានកាន់បដា និងផ្ទាំងក្ដារដែលសរសេរថា «យើងចង់បានសន្តិភាព» «គ្មានសង្រ្គាម» «អាវុធមិនអាចបង្កើតសន្តិភាពបានទេ» និងពាក្យស្លោកជាច្រើនផ្សេងៗទៀត។ ពួកគេបានរិះគន់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ-NATO) … Read More

បដិវត្ត AI ទំនងជាមិនចូលកាន់កាប់ការងារទេ ប៉ុន្តែអាចរក្សាអត្រាការប្រាក់ខ្ពស់

AI ឈរជើងក្នុងការជំរុញផលិតភាព និងកំណើនសេដ្ឋកិច្ច ខណៈពេលដែលមានសក្តានុពលជួយរក្សាអត្រាការប្រាក់ខ្ពស់ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ យោងតាមរបាយការណ៍របស់ Wells Fargo បានឱ្យដឹងថា ការចំណាយរបស់ AI អាចបង្កើន GDP ពី 0.5% ទៅ 1% ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ ការចំណាយលើ Hardware និងSoftware ដែលទាក់ទងនឹង AI អាចកើនឡើង 50% ក្នុងរយៈពេល 4 ឆ្នាំខាងមុខ ទំនងអាចជួយរក្សាអត្រាការប្រាក់ខ្ពស់ផងដែរ។ របាយ​ការណ៍​នេះ​បាន​រក​ឃើញ​ថា​ការ​ព្រួយ​បារម្ភ​ពី​ការ​បាត់​បង់​ការងារ​ច្រើនលើស​លុបហួស​ហេតុ​ពេក ប៉ុន្តែ​ការងារ … Read More

មុខសញ្ញាឆបោកនិងធ្វើចរាចរណ៏រូបបិយបណ្ណ័លុយដុងក្លែងក្លាយ

ក្រចេះ៖ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ មុខសញ្ញាឆបោកនិងធ្វើចរាចរណ៏រូបបិយបណ្ណ័ក្លែងក្លាយ(លុយដុង) នៅចំណុចផ្សារស្នួល ស្ថិតនៅ ភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកស្នួល បានធ្វើការបង្រ្កាប ។ ក្នុងពេលសមត្ថកិច្ចសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានធ្វើសកម្មភាព ឆបោក ដោយបានយកលុយដុងក្លែងក្លាយដូរ យកប្រាក់ដុល្លានិងប្រាក់រៀលខ្មែរពិតប្រាកដនៅតាមទីតាំងវេលុយ ប្តូរលុយតាមបណ្តាខេត្តផ្សេងៗ បានសម្រេចជាច្រើនលើក។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿង បញ្ចូនទៅបន្តតាមនីតិវិធី។(សូមបងប្អូនមានការប្រុងប្រយត្ន័ខ្ពស់)

ការពិតសហស្ថាបនិករបស់គម្រោង PEPE បានលួចកាក់លក់

កាលពីម្សិលមិញមានការវេរកាក់ចេញពី Wallet របស់សហស្ថាបនិកគម្រោងកាក់PEPE ប្រមាណជា 15 លានដុល្លារ។ នេះជាថ្វីដៃរបស់អ្នកណាគឺនៅមិនទាន់ដឹងនោះទេ ហើយបើតាមអត្ថបទលើ Twitter បានចេញមកបកស្រាយហើយថាអ្នកដែលវេរចេញនោះ គឺជាក្រុមការងាររបស់ពួកគេ ដែលមានបំណងមិនល្អ។ ពួកគេបានវេរចេញរួច ថែមទាំងបានប្តូរ Smart Contract ក្នុងការវេរកាក់ចេញបន្តទៀតផង។ សព្វថ្ងៃនៅក្នុង Wallet របស់ Co founder នៅសល់កាក់ប្រមាណជា 10 ពាន់ពាន់លានកាក់ទៀត។ យោបល់របស់ខ្ញុំ: ទោះបីជាម្ចាស់គម្រោងចេញមកបកស្រាយយ៉ាងណាក៏ដោយក៏ខ្ញុំអស់ជំនឿចិត្តទៅលើកាក់នេះដែរព្រោះមិនដឹងថាអ្នកវេរចេញនោះជានរណាអោយប្រាកដ? ក្រែងលអ្នកដែលកំពុង Tweet នឹងជាអ្នកយកចេញដោយខ្លួនឯងក៏មិនដឹងរួចចោទអ្នកដ៏ទៃ។ … Read More

ភាពឯកាជាអ្វីឲ្យពិតប្រាកដ?

ភាពឯកាគឺកើតចេញអំពីសេចក្តីត្រូវការអ្នកដទៃ និងការទាមទារការយល់ចិត្តអំពីអ្នកដទៃប៉ុណ្ណោះ ! មិនមែនកើតចេញអំពីការនៅតែម្នាក់ឯងនោះទេ ប៉ុន្តែការនៅតែម្នាក់ឯងដោយគ្មានការទាមទារការយល់ចិត្ត និងសេចក្តីស្រលាញ់អំពីនរណាម្នាក់នោះ ឲ្យឈ្មោះថា”ឯករាជ្យ” គឺឯករាជ្យផុតចេញអំពីហ្វូងគំនិតដែលស៊ាំញាំទាំងឡាយ។ ជីវិតមិនចាំបាច់ទាល់តែស្របតាមបំណងរបស់យើងទើបហៅថាជីវិតមានន័យនោះទេ ព្រោះអ្វីៗមិនចេះតែបានតាមចិត្តចង់ឯណា។ ជីវិតរបស់នរជនណាដែលចេះស្របតាមដំណើរ នរជននោះទើបឲ្យឈ្មោះថា ជាអ្នកមានភាពសម្បូរបែប និងមានន័យបំផុត។ បុគ្គលណាចេះរកសុខដាក់ខ្លួនឲ្យឈ្មោះថា អ្នកឆ្លាត រីឯបុគ្គលណាមានស្មារតីស្វាគមន៍ទទួលយកសេចក្តីទុក្ខដែលមកកាន់ជីវិត ដោយមិនមានការធុញទ្រាន់ បុគ្គលនោះឲ្យឈ្មោះថាមានភាពចាស់ទុំក្នុងដំណើរជីវិតជាពិតប្រាកដ។ បុគ្គលកាលមានទំនុកចិត្តក្នុងដំណើរធម្មជាតិ បានឃើញគ្រប់យ៉ាងប្រព្រឹត្តទៅតាមហេតុសមតាមផល ដែលមាន ឃើញថាគ្មាននរណាមានអំណាចអាចធ្វើអ្វីឲ្យខ្លួនឯងបានសោះឡើយ បើគ្មានហេតុគ្រប់គ្រាន់ទេនោះ។ បុគ្គលនោះកាលឃើញដូច្នេះ រមែងមានទឹកចិត្តថ្លាផូរផង់ ស្រស់ស្រាយ បើទោះបីស្ថិតនៅក្រោមសភាពមិនសមប្រកបតាមបំណងក៍ពួកគេនៅតែអាចរស់នៅដោយភាពរឹងមាំបាន ប្រៀបដូចរុក្ខជាតិមានភាពរឹងមាំ ទោះត្រូវកំដៅថ្ងៃខ្លាំងយ៉ាងណាក៍នៅតែបន្តចាក់ឫសគល់ទៅក្នុងផែនដីចិញ្ចឹមដើមនិងខ្លឹម … Read More

កីឡាវាយកូនបាល់ អាយុក្រោម១៤ឆ្នាំ កម្ពុជាទទួលសិទ្ធិធ្វើម្ចាស់ផ្ទះ លើកដំបូង

ភ្នំពេញ៖ ប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ទី៨ ខែកញ្ញា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកីឡាវាយកូនបាល់ ក្នុងបរិវេណពហុកីដ្ឋានជាតិមរតកតេជោ ដែលនេះជាលើកដំបូងរបស់កម្ពុជា ហើយជាការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកអាស៊ីយុវជនអាយុក្រោម ១៤ឆ្នាំ(ITF Asian 14U Junior Championships)ឆ្នាំ២០២៣។ នាថ្ងៃទី២៥ សីហាកន្លងទៅនេះ បើយោងតាមហ្វេសប៊ុក គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា សម្រាប់អត្តពលិកក្នុងនាមជាម្ចាស់ផ្ទះ សហព័ន្ធបានបញ្ចូលកីឡាករវ័យក្រោម ១៤ឆ្នាំពីររូប ដែលត្រៀមបង្ហាញសមត្ថភាព ក្នុងការប្រកួតកម្រិតអាស៊ីមួយនេះ ដោយក្នុងនោះមានកីឡាករ ពៅ វីរៈ និងកីឡាករ … Read More

យន្តហោះយោធា បុកគ្នា លើអាកាសក្នុងពេលហ្វឹកហ្វឺន នៅអ៊ុយក្រែន ស្លាប់ពីឡុត៣នាក់ នៅក្នុងហេតុការណ៍

អ៊ុយក្រែន៖ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ តាមប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយថា កងកម្លាំងអាកាសរបស់អ៊ុយក្រែន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើបណ្តាញ Telegram ថា កាលពីថ្ងៃសៅរ៍ថា អាកាសយានិក ចំនួន៣នាក់បានស្លាប់ ក្រោយពីយន្តហោះចម្បាំង L-39 ចំនួន២គ្រឿងបានបុកគ្នានៅលើអាកាស នៅក្នុងតំបន់ Zhytomyr ស្ថិតនៅភាគខាងជើង នៃប្រទេសអ៊ុយក្រែន ។ សេចក្តីថ្លែងការណ៍បានដាក់ចំណងជើងថា ការធ្លាក់យន្តហោះនេះបានកើតឡើង កាលពីថ្ងៃសុក្រ នៅគ្រាដែលយន្តហោះ២គ្រឿង កំពុងបំពេញភារកិច្ចប្រយុទ្ធគ្នា លើដែនអាកាស ។ … Read More

«មហិទ្ធិឫទ្ធិ៍ព្រះសិវៈ» ជាឈ្មោះកន្លែងចុះចតលើភពព្រះចន្ទ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi បានដាក់

ឥណ្ឌា៖ «Shivshakti» (មហិទ្ធិឫទ្ធិ៍របស់ព្រះសិវៈនៃសាសនាហិណ្ឌូ)ត្រូវបានគេស្គាល់ថា កន្លែងដែលយានអវកាស Chandrayaan 3 (ចន្ទ្រាយាន-៣) របស់ប្រទេស ទៅកាន់ពភព្រះចន្ទទទួលបានជោគជ័យ ចុះចតនៅលើផ្ទៃព្រះចន្ទនោះ បន្ទាប់នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានទៅទស្សនកិច្ចនៅអង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) ក្រោយពីបេសកកម្មយានបានចុះចត។ លោក Modi បាននិយាយបន្ថែមទៀតថា ថ្ងៃទី២៣ ខែសីហា នឹងត្រូវបានប្រារព្ធជាថ្ងៃអវកាសជាតិ (National Space Day) នៅប្រទេសឥណ្ឌា ហើយកន្លែង ដែលត្រូវបានបន្សល់ដានដោយយានអវកាស Chandrayaan … Read More

ថ្នាក់ដឹកនាំថ្មីសហព័ន្ធបាល់ទះ ត្រូវខំប្រឹងពង្រឹង និងអភិវឌ្ឍន៍បន្ថែម ពីឯកឧត្តម នេត សាវឿន

ភ្នំពេញ៖ ថ្នាក់ដឹកនាំថ្មី នៃសហព័ន្ធកីឡាបាល់ទះកម្ពុជា ត្រូវបន្ដពង្រឹង និងអភិវឌ្ឍន៍វិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត បន្ទាប់ពីសម្រេចបានសមិទ្ធផលដ៏ល្អប្រសើរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ពិសេសជោគជ័យនៃការធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ជាការលើកឡើងពី ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រីនៃកម្ពុជា ។ ការជំរុញនេះ ធ្វើឡើងក្នុងសន្និបាតវិសាមញ្ញរបស់សហព័ន្ធ សម្រាប់អាណត្តិទី៦ ឆ្នាំ២០២២-២០២៦ នៅថ្ងៃទី២៦ ខែសីហានេះ នៅកីឡដ្ឋានព្រីនស៍ ស្របពេលឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានប្រកាសលាលែងពីតំណាងប្រធានសហព័ន្ធ ហើយត្រូវបានគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ បោះឆ្នោតគាំទ្រឯកឧត្តមជាប្រធានកិត្តិយស ។ ចំណែករចនាសម្ព័ន្ធថ្មី នៃថ្នាក់ដឹកសហព័ន្ធ … Read More