សម្ព័ន្ធមិត្តរបស់អាមេរិក កំពុងជួយដល់ឧស្សាហកម្មផលិតអាវុធរុស្ស៊ី

បរទេស៖ កាសែត Washington Post បានអះអាងថា បណ្តាក្រុមហ៊ុន ដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់ បានលក់នូវឧបករណ៍ទំនើបៗឱ្យរុស្ស៊ី ដែលមានតម្លៃជាង២០លានដុល្លារ ដែលអាចប្រើសម្រាប់ផលិតអាវុធបាន ដោយកត់សម្គាល់ថា វិស័យការពារជាតិរបស់ទីក្រុងម៉ូស្គូ បានបង្កើនការទិញ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ដោយលើកឡើងពី “កំណត់ត្រាពាណិជ្ជកម្ម និងឯកសារពន្ធរបស់រុស្ស៊ី” ដែលទទួលបាន ដោយសារព័ត៌មាន, កាសែត Washington Post បានចង្អុលទៅអង្គភាព នៅក្នុងឧស្សាហកម្មអាវុធរុស្ស៊ី ដែលបានជំរុញប្រតិបត្តិការជាមួយកោះតៃវ៉ាន់ ដោយក្រុមហ៊ុនមួយគឺ I Machine Technology បាននាំចូលឧបករណ៍ម៉ាស៊ីន … Read More

ការវាយប្រហារគោលដៅ ចំនួន៣៦ ពីអាមេរិក និងអង់គ្លេស លើក្រុមឧទ្ទាមហួធី ក្នុងប្រទេស យេម៉ែន

បរទេស៖ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានធ្វើការវាយប្រហារតាមអាកាស និងតាមសមុទ្ររួមគ្នាជាបន្តបន្ទាប់ប្រឆាំង នឹងគោលដៅយ៉ាងហោចណាស់ ៣៦ នៅទីតាំងចំនួន ១៣ នៅទូទាំងប្រទេសយេម៉ែន យោងតាមការប្រកាសកាលពីថ្ងៃសៅរ៍របស់ទីបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិក (CENTCOM) ។ ប្រតិបត្តិការរួមគ្នានេះ ធ្វើឡើងដោយមីស៊ីល Tomahawk ដែលបាញ់ចេញពីនាវាកងទ័ពជើងទឹកអាមេរិក និងយន្តហោះទម្លាក់គ្រាប់បែក F/A-18 បាញ់ចេញពីនាវាផ្ទុកយន្តហោះ USS Eisenhower យោងតាមសារព័ត៌មាន RT ចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបាននិយាយថា … Read More

ច្រកព្រំដែនរដ្ឋTexas ក្រុមជនអន្តោរប្រវេសន៍ ជួបប្រទះជម្លោះបន្លាលួស ជាមួយឆ្មាំជាតិ

បរទេស៖ ក្រុមជនអន្តោប្រវេសន៍ នៅមាត់ទន្លេ Rio Grande មានវីដេអូថតដោយយានដ្រូន បានបង្ហាញពី ដែលព័ទ្ធជុំវិញដោយខ្សែបន្លាលួសយ៉ាងណែន ខណៈទាហានឆ្មាំជាតិបានល្បាតតំបន់នោះតាមទូកកាលពីថ្ងៃម្សិលម៉ៃ ។ ស្ថិតក្នុងរដ្ឋ Texas របស់សហរដ្ឋអាមេរិក ទីក្រុង Eagle Pass បានក្លាយជាចំណុចសំខាន់មួយនៅក្នុងជម្លោះរវាងសេតវិមាន និងអភិបាលរដ្ឋតិចសាស់ លោក Greg Abbott ជុំវិញអំណាចសហព័ន្ធ និងរដ្ឋដើម្បីដោះស្រាយចំពោះការធ្វើអន្តោប្រវេសន៍ខុសច្បាប់។ រដ្ឋ Texas បានដាក់ពង្រាយកងទ័ពឆ្មាំជាតិទៅកាន់ព្រំដែន និងបង្កើតរបាំងបណ្តែតទឹកនៅក្នុងទន្លេ Rio Grande ដើម្បីរារាំងការឆ្លងកាត់របស់ជនអន្តោប្រវេសន៍ … Read More

ប្រទេសយេម៉ែន៖ ក្រុមឧទ្ទាមហ៊ូទី ហ្វឹកហាត់យោធាប្រឆាំងការដាក់គោលដៅរបស់អ៊ីស្រាអែល

បរទេស៖ ជាសម្ព័ន្ធមិត្តរបស់ប្រទេសអ៊ីរ៉ង់ ក្រុមចលនាឧទ្ទាម ហ៊ូទី (Houthi) បានចេញផ្សាយវីដេអូកាលពីថ្ងៃម្សិលមិញ បង្ហាញពីក្រុមអ្នកប្រយុទ្ធ កំពុងធ្វើសមយុទ្ធយោធាប្រឆាំងនឹងការដាក់គោលរបស់អ៊ីស្រាអែល។ ក្រុមសកម្មប្រយុទ្ធបានបាញ់កាំភ្លើងត្បាល់ និងប្រើប្រាស់យានដ្រូន ដើម្បីទម្លាក់គ្រាប់បែកលើគោលដៅប្រដូចទៅនឹងការពិត ដែលរុំដោយទង់ជាតិអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។ លោក អាលី ហាមម៉ូដ អាល់ មូសគី (Ali Hammoud Al-Mushki) អគ្គសេនាធិការរងនៃកងកម្លាំងប្រដាប់អាវុធ ក្រុមហ៊ូទី នៅក្រសួងការពារជាតិក្នុងទីក្រុងសាណា ( Sanaa) បានថ្លែងថា ការហ្វឹកហ្វឺននេះគឺដើម្បីបង្កើនសមត្ថភាព និងជំនាញ របស់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន … Read More

ប្រសាសន៍របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍

“បណ្តឹងព្រហ្មទណ្ឌជាសមត្ថកិច្ចផ្តាច់មុខរបស់ព្រះរាជអាជ្ញា ដែលជាតំណាងឲ្យរដ្ឋ ដែលមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ។ ក៏ប៉ុន្តែ បណ្តឹងរដ្ឋប្បវេណីគឺជាសិទ្ធិរបស់ភាគីរងគ្រោះ (…) បើសិនជាភាគីសងខាងយល់ព្រមសម្របសម្រួលគ្នាលើសំណង ជាការរំលត់នូវបណ្តឹងរដ្ឋប្បវេណី ប៉ុន្តែ បណ្តឹងអាជ្ញាអត់រលត់ទេ។ អ្នកដែលបុកគេស្លាប់ត្រូវតែមានការទទួលខុសត្រូវ។”

ក្រសួងយុត្តិធម៌៖ ការបង្កើតក្រុមការងារត្រួតពិនិត្យរួមនូវសំណើសុំអន្តរាគមន៍ក្នុងក្របខ័ណ្ឌនៃយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ

សេចក្តីសម្រេចរបស់ ក្រសួងយុត្តិធម៌ លេខ៖១៥ កយ.សសរ/២៤ ស្តីពីការបង្កើតក្រុមការងារត្រួតពិនិត្យរួមនូវសំណើសុំអន្តរាគមន៍ក្នុងក្របខ័ណ្ឌនៃយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ​ ចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

សម្តេចតេជោ ហ៊ុន សែន បានឲ្យមេធាវីសិក្សាប្តឹង អនុប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាឲ្យក្រុមេធាវីរបស់គណបក្សប្រជាជនកម្ពុជា ធ្វើការសិក្សាដើម្បីប្តឹងផ្តល់ លោក សឹង សែនករុណា អនុប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) បន្ទាប់ពីមន្រ្តីអង្គការសិទ្ធិមនុស្សរូបនេះបានប្រមាថដល់គណបក្សប្រជាជនកម្ពុជានោះ។ តាមរយៈផេកហ្វេសបុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ថា គ្មានការយោគយល់ណាសម្រាប់ផ្តល់ឱ្យពួកអ្នកទៀតទេ ព្រោះនៅពេលអ្នកវាយប្រហារមកលើគណបក្សប្រជាជន ឬមកលើសម្តេចផ្ទាល់តើពួកអ្នកមានបានយោគយល់ដល់យើងដែរឬទេ? ។ សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់បន្ថែមទៀតថា «ក្នុងការចុះផ្សាយក៍មានការនិយាយ ដោយសឹង សែនករុណា។ … Read More

ទីក្រុងឡុងដ៍ មនុស្សរាប់ម៉ឺននាក់ ធ្វើបាតុកម្ម ទាមទារឲ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា

អង់គ្លេស៖ នាទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បាតុករគាំទ្រប៉ាឡេស្ទីនរាប់ម៉ឺននាក់ នាំគ្នាជួបជុំកាលពីថ្ងៃម្សិលមិញ អំពាវនាវឲ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា ។ មនុស្ស ២ម៉ឺននាក់ បានជួបជុំគ្នានៅតំបន់ Whitehall ដើម្បីស្តាប់សុន្ទរកថា ក្រោយការដង្ហែក្បួនឆ្លងកាត់ទីក្រុង បើយោងតាមការអះអាងឲ្យដឹងរបស់នគរបាលក្រុងឡុងដ៍ ។ ពួកគេភាគច្រើន បានគ្រវីទង់ជាតិប៉ាឡេស្ទីន និងកាន់ស្លាកសញ្ញាអំពាវនាវឲ្យបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា ។ បាតុកម្មកាលពីថ្ងៃម្សិលមិញនេះដែរ បានកើតមាន ក្រោយការទម្លាក់គ្រាប់បែករាប់ខែរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ជាការសងសឹកនឹងការវាយប្រហារស្លាប់មនុស្សរបស់ក្រុមជីវពលហាម៉ាស់លើអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣កន្លងទៅ ។ ក្រុមអាជ្ញាធរសុខភាពប៉ាឡេស្ទីន … Read More

ក្របីដេញវ័ធ បុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសស្រាល ពេលចូលដេញក្របីកំពុងស៊ីស្រូវ

ព្រៃវែង៖ ដេញក្របីចូលស៊ីស្រូវ បុរសម្នាក់ត្រូវបានក្របីមួយក្បាលនោះដេញវ័ធ បណ្ដាលឱ្យធ្លាយពោះវៀនស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម និងបុរសម្នាក់ទៀតរងរបួសស្រាល ។ ជាមួយហេតុការណ៍រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង ១៣ និង ១០នាទី កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅចំណុចព្រែកបត់ ក្នុងភូមិដង្កៀបក្ដាម ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ជនរងគ្រោះ ២នាក់ មានឈ្មោះ ហោ វណ្ណៈ ហៅចន្រ្ទា ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិដង្កៀបក្តាម ឃុំពាមមន្ទារ … Read More