ប្រសាសន៍របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍

“បណ្តឹងព្រហ្មទណ្ឌជាសមត្ថកិច្ចផ្តាច់មុខរបស់ព្រះរាជអាជ្ញា ដែលជាតំណាងឲ្យរដ្ឋ ដែលមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ។ ក៏ប៉ុន្តែ បណ្តឹងរដ្ឋប្បវេណីគឺជាសិទ្ធិរបស់ភាគីរងគ្រោះ (…) បើសិនជាភាគីសងខាងយល់ព្រមសម្របសម្រួលគ្នាលើសំណង ជាការរំលត់នូវបណ្តឹងរដ្ឋប្បវេណី ប៉ុន្តែ បណ្តឹងអាជ្ញាអត់រលត់ទេ។ អ្នកដែលបុកគេស្លាប់ត្រូវតែមានការទទួលខុសត្រូវ។”