ករណីគាស់ទម្លាយលួចយកសម្ភារៈ នៅសង្កាត់ស្ទឹងមានជ័យទី៣ ចាប់បានម្នាក់គេចខ្លួនម្នាក់

ភ្នំពេញ៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងម្នាក់ទៀតគេចខ្លួនបាត់ ដោយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី៣ ករណីលួចមានស្ថានទម្ងន់ទោសគាស់ទម្លាយលួចយកសម្ភារៈ ។ នាព្រឹកថ្ងៃទី៣ កុម្ភៈ ថា កាលពីថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២៤ នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ប្រាប់ឲ្យដឹង កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹមានជ័យទី៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ដែលបានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិនៅចំណុចបន្ទប់ជួល ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ គង់ សាវីន ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិទ្រាបួនសង្កាត់ស្ទឹងទី៣ … Read More

ក្រសួងយុត្តិធម៌៖ ទិន្នន័យសង្ខេបនៃសំណុំរឿងអត្រានុកូលដ្ឋាន នៅសាលាដំបូងរាជធានីខេត្ត

ក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ នៃក្រសួងយុត្តិធម៌ សូមជូននូវទិន្នន័យសង្ខេបនៃសំណុំរឿងអត្រានុកូលដ្ឋាននៅសាលាដំបូងរាជធានីខេត្ត ដែលក្នុងនោះ៖ – សំណុំរឿងដែលសាលាដំបូងរាជធានី ខេត្ត ដែលមានមុនយុទ្ធនាការ មានចំនួនសរុប 6,850 សំណុំរឿង – សំណុំរឿងចូលថ្មីក្រោយពេលប្រកាសបើកយុទ្ធនាការ គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ មានចំនួនសរុប 1,880 សំណុំរឿង – សរុបសំណុំដែលនៅសល់មុនយុទ្ធនាការ និងសំណុំរឿងចូលថ្មីក្រោយប្រកាសបើកយុទ្ធនាការ មានចំនួនសរុប 8,730 សំណុំរឿង។ *រយៈពេល … Read More

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា ជំរុញរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឱ្យមានទំនួលខុសត្រូវខ្ពស់ក្នុងការអនុវត្តមុខងារវិស័យអប់រំដែលរាជរដ្ឋាភិបាល បានផ្ទេរមក

បាត់ដំបង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានមានប្រសាសន៍ថា ការផ្ទេរមុខងារអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ គឺជាការផ្តល់ឱកាសឱ្យរដ្ឋបាលមូលដ្ឋាន មានទំនួលខុសត្រូវដោយផ្ទាល់ និងច្បាស់លាស់លើការផ្តល់សេវាជូនប្រជាជនក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌ ខណៈកន្លងមក ការងារនេះស្ថិតក្រោមសមត្ថកិច្ចគ្រប់គ្រង និងចាត់ចែងរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ពីវេទិកាអធិបតីនៃពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី គោលការណ៍ … Read More

សម្តេចតេជោ ហ៊ុន សែន ដឹកនាំសាច់ញាតិរៀបចំពិធីរាប់បាត្រ បង្សុកូលឧទ្ទិសកុសល ជូនអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា

ភ្នំពេញ៖ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចតេជោ ហ៊ុន សែន កាលពីព្រឹកថ្ងៃសៅរ៍ ៩រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមគ្រួសារសាច់ញាតិ ប្រារព្ធពិធីរាប់បាត្រ បង្សុកូល ប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ដែលត្រូវជាប្អូនថ្លៃរបស់សម្តេច។ ពិធីរាប់បាត្រ និងបង្សុកូលនេះ … Read More

ក្រសួងយុត្តិធម៌៖ គោលការណ៍ក្នុងសំណុំរឿងព្រហ្មទណ្ឌ

សេចក្តីណែនាំ របស់ក្រសួងយុត្តិធម៌ លេខ៖ ០៣ កយ.សណន/២១ ស្តីពី គោលការណ៍ក្នុងសំណុំរឿងព្រហ្មទណ្ឌ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ក្រសួងយុត្តិធម៌៖ គោលការណ៍ក្នុងសំណុំរឿងព្រហ្មទណ្ឌ

សេចក្តីណែនាំ របស់ក្រសួងយុត្តិធម៌ លេខ៖ ០១ កយ.សណន/២០ ស្តីពី គោលការណ៍ក្នុងសំណុំរឿងព្រហ្មទណ្ឌ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

គណៈកម្មាធិការបោះឆ្នោតជ្រើសរើស៖ ការជ្រើសរើសប្រធាន ការិយាល័យប្រជាពលរដ្ឋខណ្ឌឫស្សីកែវ

សេចក្តីជូនដំណឹង របស់ គណៈកម្មាធិការបោះឆ្នោតជ្រើសរើស លេខ៖ ២១៣ អនក្រ.បក ស្តីពី ការជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋខណ្ឌឫស្សីកែវ ចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ក្រសួងមហាផ្ទៃ ៖ ការបញ្ចប់មុខតំណែងលោក អូន សំអុល ពីនាយករដ្ឋបាលសាលាស្រុកជើងព្រៃ មកជាមន្ត្រីការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ នៃរដ្ឋបាលស្រុកជើងព្រៃ ខេត្តកំពង់ចាម

ប្រកាសរបស់ ក្រសួងមហាផ្ទៃ លេខ៖ ៤២៥ ប្រក ស្តីពី ការបញ្ចប់មុខតំណែងលោក អូន សំអុល ពីនាយករដ្ឋបាលសាលាស្រុកជើងព្រៃ មកជាមន្ត្រីការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ នៃរដ្ឋបាលស្រុកជើងព្រៃ ខេត្តកំពង់ចាម ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖