កូរ៉េខាងជើង៖ សភាប្រជាជនកំពូលរបស់ប្រទេសកូរ៉េខាងជើង បានបោះឆ្នោតលុបចោលកិច្ចព្រមព្រៀងទាំងអស់ដែលបានចុះហត្ថលេខាជាមួយកូរ៉េខាងត្បូង ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នេះបើតាមទីភ្នាក់ងារសារព័ត៌មាន KCNA ផ្លូវការរបស់កូរ៉េខាងជើងបានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែកុម្ភៈនេះ ។ សភារបស់កូរ៉េខាងជើង ដែលចាត់វិធានការជាផ្លូវការ ដើម្បីអនុម័តគោលនយោបាយកំណត់ដោយគណបក្សពលករកំពុងកាន់អំណាចនេះ ក៏បានបោះឆ្នោតលុបចោលច្បាប់គ្រប់គ្រងទំនាក់ទំនងសេដ្ឋកិច្ចជាមួយទីក្រុងសេអ៊ូល រួមទាំងច្បាប់ពិសេសស្តីពីប្រតិបត្តិការនៃគម្រោងទេសចរណ៍ ភ្នំ គឺមហ្កាង (Mount Kumgang) ផងដែរ។ ដំណើរកម្សាន្តទៅកាន់ភ្នំដ៏ស្រស់ស្អាត នៅភាគខាងជើងនៃព្រំដែនភាគខាងកើតនេះ គឺជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលបានចាប់ផ្តើមក្នុងអំឡុងពេលនៃទំនាក់ទំនងរវាងកូរ៉េទាំងពីរនៅដើមទសវត្សរ៍ឆ្នាំ២០០០ ដោយទាក់ទាញភ្ញៀវទេសចរកូរ៉េខាងត្បូងជិត ២ លាននាក់។ គម្រោងនេះត្រូវបានផ្អាកនៅឆ្នាំ២០០៨ បន្ទាប់ពីអ្នកទេសចរកូរ៉េខាងត្បូងម្នាក់ … Read More