ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ កុមារ ត្រូវទទួលបានការថែទាំ ការអប់រំ ទាំងចំណេះដឹង ស្មារតី មនសិការស្នេហាជាតិ និងសីលធម៌រស់នៅ

ពីវេទិកាអធិបតីនៃពិធីអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ ប្រារព្ធនាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កុមារ ត្រូវតែទទួលបានការថែទាំ អប់រំយ៉ាងយកចិត្តទុកដាក់ ទាំងទៅលើផ្នែកចំណេះដឹង ស្មារតី មនសិការស្នេហាជាតិ និងសីលធម៌ក្នុងការរស់នៅ។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពកិច្ចប្រតិបត្តិការចុះសិក្សា និងបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាលិចនៅបាតទន្លេ និងសមុទ្រ

ភ្នំពេញ៖ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពកិច្ចប្រតិបត្តិការចុះសិក្សា និងបោសសម្អាសគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ និងសមុទ្រ ដើម្បីចុះសិក្សានិងដោះស្រាយចំពោះករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវា ដែលលិចក្នុងទន្លេ និងសមុទ្រ នៅទីស្តីការក្រសួងមហាផ្ទៃ។ ក្នុងកិច្ចប្រជុំនោះមានការចូលរួមពីក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាលិចក្នុងទន្លេ និងសមុទ្រ ដែលមានសមាសភាពមកពីក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរ៉ែនិងថាមពល អង្គភាពស៊ីម៉ាក់ អង្គភាពកំពង់ផែស្វយ័តភ្នំពេញ និងថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ខេត្ត ពាក់ព័ន្ធមួយចំនួនទៀត។ ឯកឧត្តមអភិសន្តិបណ្ឌិត … Read More

ផ្លូវក្រវាត់ក្រុងទី៣ តភ្ជាប់ពីផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិ១ ត្រូវបានប្រសិទ្ធនាមជា «មហាវិថីស៊ីជីនពីង»

ផ្លូវក្រវាត់ក្រុងទី៣ តភ្ជាប់ពីផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិ១ ត្រូវបានប្រសិទ្ធនាមជា «មហាវិថីស៊ីជីនពីង» ភ្នំពេញ÷ «មហាវិថីស៊ីជីនពីង» ត្រូវបានប្រារព្ធឡើងនៅល្ងាចថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ «មហាវិថី ស៊ី ជីនពីង» មានប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រហូតដល់ផ្លូវជាតិលេខ១ … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់បញ្ជាម៉ឺងម៉ាត់ក្នុងកិច្ចប្រជុំការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដំណើរទស្សនកិច្ចខេត្តបន្ទាយមានជ័យ

ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កិច្ចប្រជុំស្ដាប់របាយការណ៍ និងផ្ដល់អនុសាសន៍លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានរៀបចំឡើងក្នុងបរិវេណបញ្ជាការដ្ឋានវរៈនគរបាលការពារព្រំដែនគោក លេខ៨០៧ ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ក្បែរព្រំដែនកម្ពុជា ថៃ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះមានការចូលរួមពីប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តបន្ទាយមានជ័យ តំណាងសាលាដំបូងខេត្ត និងថ្នាក់ដឹកនាំកងកម្លាំងចម្រុះ ដែលប្រចាំការតាមបណ្ដាច្រកទ្វារ និងកម្លាំងការពារព្រំដែន។ ក្នុងកិច្ចប្រជុំនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានធ្វើរបាយការណ៍អំពីវឌ្ឍនភាពការងារពាក់ព័ន្ធនឹងកិច្ចការពង្រឹងសន្តិសុខ ពិសេសការបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ ទាំងគ្រប់មូលដ្ឋានក្រុងស្រុកនៃខេត្ត … Read More

ក្រោយ​ភាពតានតឹង​ នៅ​កោះតៃវ៉ាន់ រដ្ឋមន្ដ្រីការពារជាតិ​អាមេរិក និង​ចិន​ នឹង​ជួប​គ្នា​

បរទេស៖ លោក Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក នឹងជួបសមភាគីចិន បន្ទាប់ពីទីក្រុងប៉េកាំងបានអនុវត្តល្បែងសង្គ្រាមជុំវិញកោះតៃវ៉ាន់ ជាសញ្ញាមួយដល់មេដឹកនាំថ្មីរបស់លទ្ធិប្រជាធិបតេយ្យ ដែលគាំទ្រដោយសហរដ្ឋអាមេរិក នេះបើតាមមន្ទីរបញ្ចកោណបានប្រកាសកាលពីថ្ងៃសុក្រ ។ មន្ទីរបញ្ចកោណបាននិយាយថា លោក Austin នឹងជួបជាមួយឧត្តមនាវីឯកចិន Dong Jun នៅពេលដែលពួកគេចូលរួមក្នុងកិច្ចសន្ទនា Shangri-La ថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ដែលជាការប្រមូលផ្តុំប្រចាំឆ្នាំ របស់មន្ត្រីការពារជាតិជុំវិញពិភពលោក នេះបើយោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ … Read More

នៅថ្ងៃទី៤មិថុនាខាងមុខ រដ្ឋមន្ដ្រីការពារជាតិអាមេរិក នឹងមកទស្សនកិច្ច នៅកម្ពុជា

បរទេស៖ មន្ត្រីបាននិយាយថា លោក Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក គ្រោងនឹងធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ចិន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីជួបពិភាក្សាជាមួយសមភាគីចិន នៅក្នុងសន្និសីទសន្តិសុខប្រចាំឆ្នាំនៅប្រទេសសិង្ហបុរី។ យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកដែលបានចេញផ្សាយនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃសុក្របាននិយាយថា លោក Austin នឹងធ្វើដំណើរនៅសប្តាហ៍ក្រោយទៅកាន់ប្រទេសសិង្ហបុរី កម្ពុជា និងបារាំង។ លោក​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា បន្ទាប់​ពី​បាន​ចូលរួម​កិច្ច​សន្ទនា Shangri-La ក្នុង​ប្រទេស​សិង្ហបុរី។ ក្រសួងការពារជាតិបាននិយាយទៀតថា ក្នុងចំណោមកិច្ចពិភាក្សាដែលលោកកំពុងរៀបចំនោះ … Read More

ក្រុមក្មេងទំនើង១៤នាក់ដើរលេងនិងប្រមូលផ្តុំគ្នាពេលរាត្រី ត្រូវនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនបញ្ជូនទៅតុលាការ ក្រោយពិនិត្យឃើញមានសារធាតុញៀន

បន្ទាយមានជ័យ៖ អនុវត្តន៍តាមការណែនាំ និង បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នគរបាលទាំងអស់ត្រូវបង្រ្កាបរាល់បទល្មើសក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង ដើម្បីធានានូវសន្តិសុខសណ្តាប់ធ្នាប់សាធារណះ និងសុវត្ថិភាពសង្គម។ សមត្ថកិច្ច ប្រាប់ថា កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១២ នឹង០០នាទីអធ្រាត កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានអនុវត្តវិធានការរដ្ឋបាល និងចេញល្បាតតាមទីប្រជុំជន និងគោលដៅមួយចំនួន ដើម្បីបង្ការ ទប់ស្កាត់ បទល្មើសផ្សេងៗ ។ក្នុងនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅបានចុះល្បាត បានប្រទះ … Read More

G7 មិនអាចសម្រេចចិត្ត ចុងក្រោយក្នុងកិច្ចប្រជុំ លើទ្រព្យសម្បត្តិរុស្សី ដែលបង្កកនោះឡើយ

បរទេស៖ លោក Giancarlo Giorgetti រដ្ឋមន្ត្រីសេដ្ឋកិច្ចអ៊ីតាលី បានប្រកាស កាលពីថ្ងៃសៅរ៍ថាកិច្ចប្រជុំ G7 នៅមិនទាន់អាចឈាន ដល់ការឯកភាពគ្នា អំពីរបៀបប្រើប្រាស់ប្រាក់ចំណូល ដែលបង្កើតដោយទ្រព្យបង្កក របស់ធនាគារកណ្តាលរុស្ស៊ី ដែលត្រូវបានឃាំងទុក នៅបរទេស ដើម្បីជួយអ៊ុយក្រែននោះទេ នេះបើយោងតាមការចេញផ្សាយរបស់ RT ។ គួរឲ្យដឹងដែរថា ប្រទេសអ៊ីតាលី កាន់តំណែងជាប្រធានក្រុមនៅឆ្នាំនេះ ហើយធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរយៈពេលពីរថ្ងៃក្នុងសប្តាហ៍នេះនៃរដ្ឋមន្ត្រីហិរញ្ញវត្ថុ G7 នៅទីក្រុង Stresa ។ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅចុងបញ្ចប់ នៃកិច្ចប្រជុំកំពូល … Read More

អគ្គលេខាធិការ អង្គការណាតូ៖ សមាជិកនៃប្លុកយោធា លោកខាងលិច គួរអនុញ្ញាតឱ្យអ៊ុយក្រែន វាយប្រហាររុស្ស៊ី ដោយសេរីលើអាវុធ លោកខាងលិច

NATO៖ លោក Jens Stoltenberg អគ្គលេខាធិការ អង្គការណាតូ បានអះអាងថា សមាជិកនៃប្លុកយោធាលោកខាងលិច គួរតែអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់អាវុធរបស់ពួកគេដោយសេរី ដើម្បីបើកការវាយប្រហារ កាន់តែជ្រៅទៅក្នុងទឹកដីរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Stoltenberg បាននិយាយកាលពីថ្ងៃសុក្រ ក្នុងបទសម្ភាសន៍ជាមួយ The Economist ថា “ពេលវេលាបានមកដល់ សម្រាប់សម្ព័ន្ធមិត្ត ដើម្បីពិចារណាថា តើពួកគេគួរតែលុបចោលការ … Read More