យល់ដឹងអំពីបច្ចេកវិទ្យា Blockchain
I-តើបច្ចេកវិទ្យា Blockchain គឺជាអ្វី? បច្ចេកវិទ្យា Blockchain គឺជាយន្តការមូលដ្ឋានទិន្នន័យកម្រិតខ្ពស់ដែលអាចឱ្យមានការចែករំលែកព័ត៌មាន ប្រកប ដោយតម្លាភាពនៅក្នុងបណ្តាញអាជីវកម្ម។ មូលដ្ឋានទិន្នន័យ blockchain ផ្ទុកទិន្នន័យនៅក្នុងទម្រង់ជាប្លុកៗដែលត្រូវបានតភ្ជាប់គ្នាជាខ្សែសង្វាក់មួយ។ ទិន្នន័យទាំងនោះមានភាពស៊ីសង្វាក់គ្នាតាមរយៈប្រវត្តិនៃប្រត្តិការព្រោះវាមិនអាចត្រូវបានកែប្រែឬលុបដោយគ្មានការអនុញ្ញាតពីបណ្តាញឡើយ។ អ្នកអាចប្រើបច្ចេកវិទ្យា blockchain ដើម្បីបង្កើតបញ្ជីកំណត់ត្រាដែលមិនអាចកែប្រែឬលុបបានសម្រាប់តាមដានការបញ្ជាទិញ ការទូទាត់ ការគ្រប់គ្រងគណនីនិងប្រតិបត្តិការផ្សេងៗទៀត។ ប្រព័ន្ធ blockchain មានយន្តការសម្រាប់ការពារការបញ្ចូលប្រតិបត្តិការផ្ទេរដោយមិនមានការអនុញ្ញាត និងយន្តការបង្កើតភាពស៊ីសង្វាក់គ្នាវវាងកំណត់ហេតុប្រតិបត្តិការផ្ទេរដែលត្រូវបានផ្ទុកក្នុងប្លុក។ Blockchain គឺជាប្រព័ន្ធទិន្នន័យ (Database) មួយប្រភេទដែលមានតួនាទីបែបវិមជ្ឈការ (Decentralized)។ ប្រព័ន្ធ Blockchain អាចអាចរក្សាទិន្នន័យបានសុវត្ថិភាពបានខ្ពស់ ព្រោះទិន្នន័យដដែលដូចគ្នាត្រូវបានគេរក្សាទុកនៅច្រើនកន្លែង។ជាធម្មតាប្រព័ន្ធទិន្នន័យ (Database) ដែលគេនិយមប្រើកន្លងមក ត្រូវមានម៉ាស៊ីន Server … Read More