ប្រធានគណបក្សភឿថៃ មានជំនឿថា សន្តិភាពនឹងមានបន្តសម្រាប់ប្រទេសកម្ពុជា-ថៃ

ភ្នំពេញ៖ ប្រធានគណបក្សភឿថៃ លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រ បានប្រកាសជំហរ និងមានជំនឿជឿជាក់ថា ទំានក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសថៃ ទាំងផ្នែកសង្គម និងសេដ្ឋកិច្ច និងបន្តរក្សាបាននូវសន្ដិភាព និងនិរន្តរភាពយូរអង្វែងសម្រាប់ប្រទេសទាំងពីរ។ លោកជំទាវប្រធានគណបក្សភឿថៃ បានបង្ហាញនូវជំនឿបែបនេះ ក្នុងឱកាស ជំនួបជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្ដីទី និងជាសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ … Read More

ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងថៃ-កម្ពុជា លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា បានវាយតម្លៃខ្ពស់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យ លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា ( Paetongtarn Shinawatra) អនុប្រធានគណៈកម្មការជាតិទទួលបន្ទុកជំរុញ Soft Power នៃព្រះរាជាណាចក្រថៃ និងជាប្រធានគណបក្សភឿថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ។ នាឱកាសនៃជំនួប លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា បានថ្លែងអំណរគុណជូនចំពោះ … Read More

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងតាមហ្វេកផេកផ្លូវការពីក្តីបារម្ភ ចំពោះការរាំតាមស៊ីផ្លេឡាន

សម្តេចធិបតី បានលើកឡើងថា ក្នុងរយៈពេលថ្មីៗនេះ ឃើញមានការបង្ហោះតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងសកម្មភាពរបស់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជននិងកុមារ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ ដែលសកម្មភាពរាំលេងនេះធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូចជាបង្កហានិភ័យសម្រាប់ការធ្វើដំណើរ និងជាពិសេសអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ក្មួយៗតែម្តង។ សម្តេចធិបតីបន្តថា “ជាមួយគ្នានេះដែរ កម្លាំងសមត្ថកិច្ចតាមបណ្តាខេត្តមួយចំនួន បានចាត់វិធានការ ដោយបានធ្វើការណែនាំឱ្យអ្នកបើកបររថយន្តធំដោះស៊ីផ្លេខុសលក្ខណៈបច្ចេកទេសចេញ និងធ្វើការផ្លាស់ប្តូរស៊ីផ្លេវិញ ព្រមទាំងណែនាំដល់ក្មួយៗឱ្យបញ្ឈប់សកម្មភាពនេះ។ ប៉ុន្តែវិធានការនេះ ហាក់នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ”។ សម្តេចធិបតីបន្ថែមថា “ដើម្បីឲ្យការអនុវត្តវិធានការនេះកាន់តែមានប្រសិទ្ធភាពនិងកាន់តែទូលំទូលាយ ខ្ញុំសូមណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធររាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ធ្វើការសហការគ្នា ត្រួតពិនិត្យ និងធ្វើការណែនាំពាក់ព័ន្ធនឹងលក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្ត ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ។ … Read More

ការទាមទារបិទរោងចក្រសព្វាវុធ ពីបាតុករគាំទ្រប៉ាឡេស្ទីន នៅចក្រភពអង់គ្លេស

បរទេស៖ ក្រុមអ្នកតវ៉ា បានទាមទារឲ្យបិទរោងចក្រការពារជាតិរបស់អ៊ីស្រាអែល ដែលផ្គត់ផ្គង់កងទ័ពអង់គ្លេស ជាផ្នែកមួយនៃការតវ៉ាជាបន្តបន្ទាប់ក្នុងការគាំទ្រប៉ាឡេស្ទីននៅជុំវិញប្រទេសនេះ កាលពីម្សិលមិញ។ សកម្មជនរាប់សិបនាក់ ខ្លះកាន់បាច់ក្រណាត់ប្រឡាក់ពណ៌ក្រហម ដើម្បីតំណាងឲ្យទារកដែលបានស្លាប់នៅក្នុងជម្លោះអ៊ីស្រាអែល-តំបន់ហ្កាហ្សា បានរារាំងការងារ Armstrong នៃប្រព័ន្ធការពារដ៏ទំនើបរបស់ក្រុមហ៊ុន Rafael នៅក្បែរទន្លេ River Tyne ក្នុងទីក្រុង Newcastle ។ ស្ត្រីម្នាក់កាន់ផ្ទាំងបដាដោយប្រកាសថា៖ «រោងចក្រនេះ សម្លាប់កុមារជាច្រើន» ខណៈអ្នកខ្លះទៀតកាន់ទង់ជាតិប៉ាឡេស្ទីន និងបដាសរសេរថា ប្រជាជននៅភាគឦសាននៃប្រទេសអង់គ្លេសប្រឆាំងនឹងអំពើប្រល័យពូជសាសន៍។ ក្រុមអ្នកធ្វើយុទ្ធនាការនៅភាគឦសាន បានធ្វើការហែក្បួន និងជ្រើសរើសការអំពាវនាវឲ្យបិទរោងចក្រ Rafael ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ … Read More

គម្រោងសាងសង់រោងចក្រសព្វាវុធ នៅអ៊ុយក្រែន របស់បារាំង និងអាល្លឺម៉ង់ ខណៈដែលហានិភ័យ កំពុងកើនឡើង

អាល្លឺម៉ង់៖ ប្រទេសអាល្លឺម៉ង់ និងបារាំង បាននិយាយថា ពួកគេនឹងចាប់ផ្តើមផលិតសព្វាវុធក្នុងប្រទេសអ៊ុយក្រែន ខណៈដែលមេដឹកនាំនៃប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់សហភាពអឺរ៉ុប បានព្យាយាមដោះស្រាយក្តីបារម្ភកន្លងមកដែលថា ភាពខ្វែងគំនិតរបស់ពួកគេ នឹងរារាំងប្លុកនេះពីការប្រមូលការគាំទ្រគ្រប់គ្រាន់សម្រាប់ទីក្រុងគីវ។ ទោះបីយ៉ាងណាក៏ដោយ ការប្រកាសពីលោកអធិការបតីអាល្លឺម៉ង់អូឡាហ្វ សូល (Olaf Scholz) និងប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) កាលពីថ្ងៃសុក្រ នឹងធ្វើការតិចតួច ដើម្បីដោះស្រាយតម្រូវការបន្ទាន់បំផុតរបស់អ៊ុយក្រែន: ការទទួលបានគ្រាប់រំសេវគ្រប់គ្រាន់ក្នុងទីក្រុងគីវ ក្នុងរយៈពេលខ្លី ដើម្បីទប់ស្កាត់ការរុលចូលទៅមុខរបស់កងទ័ពរុស្ស៊ី ដែលការប្រើប្រាស់គ្រាប់ផ្លោងប្រចាំថ្ងៃជាមធ្យម អាចនៅកន្លែងណាមួយពី៣ ទៅ ៥ដងនៃអ្វីដែលកងកម្លាំងអ៊ុយក្រែន អាចបាញ់បាន។ … Read More

ការការពារកិច្ចព្រមព្រៀងទិញដែកថែប ក្រុមហ៊ុន Nippon Steel របស់អាមេរិក ក្រោយពីការប្រឆាំងរបស់លោក បៃដិន

តូក្យូ៖ ក្រោយពីប្រធានាធិបតី សហរដ្ឋអាមេរិកលោក ចូ បៃដិន បានសម្តែងការប្រឆាំង ចំពោះផែនការទិញ-លក់ក្រុមហ៊ុន ដោយក្រុមហ៊ុន Nippon Steel Corp. បានឲ្យដឹងថា ខ្លួនបានប្តេជ្ញាចិត្ត ចំពោះផែនការ ១៤,១ ពាន់លានដុល្លាររបស់ខ្លួនក្នុងការទិញយកក្រុមហ៊ុន United States Steel Corp ។ ក្រុមហ៊ុន Nippon Steel បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រតិបត្តិការរបស់យើង ផ្តល់អត្ថប្រយោជន៍ច្បាស់លាស់ ដល់ដែកថែបរបស់សហរដ្ឋអាមេរិក កម្មករសហជីព … Read More