ឯកឧត្តមឃួង ស្រេង និងលោកជំទាវដឹកនាំការលេងល្បែង​ប្រពៃណីកម្សាន្តសប្បាយ ជាមួយប្រជាពលរដ្ឋក្នុងព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំថ្ងៃទី២

ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ រួមជាមួយឯកឧត្តម លោកជំទាវ ជាអភិបាលរង និងមន្រ្តីរាជការនៃរដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំការលេងល្បែង​ប្រពៃណីកម្សាន្តសប្បាយ ជាមួយប្រជាពលរដ្ឋក្នុងព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ នាព្រឹកថ្ងៃទី១៤ខែមេសាឆ្នាំ២០២៤ នៅរមណីយដ្ឋានវត្តភ្នំ ។ ព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ បានប្រព្រឹត្តទៅរយៈពេល៤ថ្ងៃគឺចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដោយមានរៀបចំកន្លែងលេងល្បែងប្រជាប្រិយ និងដាក់រូបសត្វនាគ ធ្វើពីឫស្សីតំណាងឲ្យរោង និងមានកន្លែងតាំងពិព័រណ៍ផងដែរ។ ក្នុងឱកាសនោះ ដែរឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ … Read More

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាល ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖នៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២៤នេះ នៅវេលាម៉ោង០២នឹង០០រសៀល លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំ កងកម្លាំងនគរបាលទូទាំងខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោកវរសេនីយ៍ឯក សៅ សារឿន អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដែលបានទទួលមរណៈភាព នៅបុរីមានជ័យ ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដែលបានទទួលមរណៈភាព ដោយរោគាពាធ ក្នុងជន្នាយុ៥០ឆ្នាំ នៅវេលាម៉ោង១១និង៥៥នាទីយប់ ថ្ងៃព្រហស្បតិ៍ … Read More

លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ន ដឹកនាំកម្លាំងក្រោមឱវាទ ចុះធ្វើការដើរល្បាតចល័ត ត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ដើម្បីរក្សាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅតាមព្រំដែន!!!

បន្ទាយមានជ័យ៖ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តន៍តាមបទបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ នឹងលោកវរសេនីយ៍ទោ ឈិន ឈាង មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ទទួលកិច្ចការងារប៉ុស្តិ៍ក្បាលស្ពាន នៅវេលាម៉ោង ០៩និង ២០នាទីព្រឹកនៅថ្ងៃសៅរ៍ ទី ១៣ ខែមេសា ឆ្នាំ២០២៤។ លោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានឱ្យដឹងថា លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក នៃវរសេនាតូចលេខ ៨៩១ … Read More

លោកស្រី Truong My Lan មហាសេដ្ឋីអចលនទ្រព្យវៀតណាម ត្រូវកាត់ទោសប្រហារជីវិត ពីបទឆបោករាប់ពាន់លានដុល្លារ

វៀតណាម៖ លោកស្រី Truong My Lan មហាសេដ្ឋីអចលនទ្រព្យវៀតណាមម្នាក់ ត្រូវបានកាត់ទោសប្រហារជីវិតកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងសំណុំរឿងពុករលួយដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ ជាមួយនឹងការខូចខាតប្រមាណ 27 ពាន់លានដុល្លារ។ គណៈវិនិច្ឆ័យនៅទីក្រុងហូជីមិញ បានច្រានចោលរាល់ទឡ្ហីករណ៍ការពាររបស់លោកស្រី Truong My Lan ដែលជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ធំ Van Thinh Phat ដោយបានរកឃើញថា នាងមានទោសពីបទឆបោកប្រាក់ពីធនាគារ Saigon Commercial Bank ក្នុងរយៈពេលមួយទសវត្សរ៍។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា សកម្មភាពរបស់នាងបាន “បំផ្លាញការជឿទុកចិត្តរបស់ប្រជាជន លើការដឹកនាំរបស់គណបក្ស … Read More

ការស៊ើបអង្កេតរបស់ រុស្ស៊ី លើការពាក់ព័ន្ធ និងការផ្តល់មូលនិធិដល់ក្រុមភេរវករលើមន្រ្តីអាមេរិក និងអង្គការណាតូ

ម៉ូស្គូ៖ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បានបើកសំណុំរឿងព្រហ្មទណ្ឌលើការសង្ស័យថា មានការជាប់ពាក់ព័ន្ធរបស់មន្ត្រីលោកខាងលិចក្នុងការផ្តល់ហិរញ្ញប្បទានភេរវកម្ម។ សំណុំរឿងព្រហ្មទណ្ឌនេះត្រូវបានផ្តួចផ្តើមឡើង បន្ទាប់ពីមានការស្នើសុំពីសមាជិកសភារុស្ស៊ី និងមន្ត្រីដទៃទៀត ដើម្បីស៊ើបអង្កេតការផ្តល់ហិរញ្ញប្បទានដល់សកម្មភាពភេរវករដោយមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងប្រទេសណាតូ នេះបើយោងតាមសេចក្តីថ្លែងការណ៍។ គណៈកម្មាធិការនេះបានឲ្យដឹងថា ខ្លួនបានរកឃើញថាមូលនិធិ ដែលទទួលបានតាមរយៈអង្គការពាណិជ្ជកម្ម ជាពិសេសក្រុមហ៊ុនប្រេង និងឧស្ម័ន Burisma Holdings ដែលមានមូលដ្ឋាននៅអ៊ុយក្រែន ត្រូវបានគេប្រើប្រាស់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីធ្វើសកម្មភាពភេរវកម្មនៅក្នុងប្រទេសរុស្ស៊ី។ ការស៊ើបអង្កេតកំពុងពិនិត្យមើលប្រភព និងលំហូរនៃមូលនិធិ “ក្នុងចំនួនទឹកប្រាក់ជាច្រើនលានដុល្លារអាមេរិក” ក៏ដូចជាការចូលរួមរបស់មន្ត្រីលោកខាងលិចជាក់លាក់ និងបុគ្គលមកពីអង្គការពាណិជ្ជកម្ម និងសាធារណៈ៕

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ដឹកនាំប្រជុំជំរុញការអនុវត្ត ការចុះបញ្ជីគម្រោងវិនិយោគ មានទុនសមមូល៥លានដុល្លារចុះ

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) កាលពីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញ ការអនុវត្តការចុះបញ្ជីគម្រោងវិនិយោគដែលមានទុនវិនិយោគសមមូលនឹង ៥លានដុល្លារចុះ នៅថ្នាក់រាជធានី ខេត្ត នៅសាលប្រជុំសម្តេចក្រឡាហោម ស ខេង នៃទីស្តីការក្រសួងមហាផ្ទៃ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងជាថ្មីថា កម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពបរទេសលើទឹកដីខ្លួនឡើយ

តាកែវ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងជាថ្មីម្តងទៀតថា កម្ពុជាគ្នានហេតុផល ណាមួយអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពបរទេសលើទឹកដីរបស់ខ្លួន ដូចការលើកឡើងរបស់បរទេស និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួននោះឡើយ ដូច្នេះសូមកុំព្រួយបារម្ភចំពោះបញ្ហានេះបន្តទៀត។ ក្នុងឱកាសសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ របស់ក្រុមហ៊ុនខ្មែរហ្វ្រេសមីលឯ.ក ស្ថិតនៅស្រុកបាទី ខេត្តតាកែវ នាថ្ងៃ១១ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្រ្តីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលមិនធ្វើអ្វីដែលវានាំឲ្យផ្ទុយជាមួយរដ្ឋធម្មនុញ្ញ​របស់ខ្លួន​នោះទេជាពិ សេសគឺបញ្ហាមូលដ្ឋានកងទ័ពបរទេសនេះតែម្តង ខណៈមានការចោទ​ប្រកាន់ម្តងហើយម្តងទៀតថា កម្ពុជា បានអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពជើងទឹកចិន។ ដោយករណីនេះគឺជារឿងមិនពិតនោះឡើយ។ ជាមួយគ្នានោះដែរសម្តេចធិបតី … Read More