កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ កាកបាទក្រហមកម្ពុជាត្រៀមខ្លួនរួចរាល់

ភ្នំពេញ ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបការងារ គណ:កម្មការ និងអនុគណ:កម្មការរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកញ្ញាខាងមុននេះ  នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ នាអគារទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់មតិណែនាំក្នុងអង្គប្រជុំ … Read More

Human kidneys successfully implanted in Pig embryos

តម្រង​នោម​មនុស្ស​​ចិញ្ចឹមក្នុង​អំប៊្រីយ៉ុងជ្រូក​ទទួល​ជោគ​ជ័យ​. ​អ្នក​វិទ្យា​សាស្ត្រ​មួយ​ក្រុម​នៅ​ប្រទេស​ចិន​ ចិញ្ចឹម​តម្រង​នោម​មាន​កោសិកា​មនុស្ស​ក្នុង​អំប៊្រីយ៉ុង​សត្វ​ជ្រូក​ ដែល​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ក្លាយ​ជា​វិធី​សាស្ត្រជំនួស​នៅ​ក្នុង​ការ​វះកាត់​ប្ដូរ​សរីរាង្គ​របស់​មនុស្ស​ ជា​លើក​ដំបូង​ហើយ​។ ប្រកាស​នៅ​លើ​ទស្សនាវដ្ដី​ Cell Stem Cell ពីលទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​ និង​សុខភាព​ក្វាងចូវ នៃ​បណ្ឌិត្យ​សភា​វិទ្យា​សាស្ត្រ​ចិន​ កាល​ពី​ថ្ងៃទី07​ ខែកញ្ញា​ ឆ្នាំ2023កន្លងទៅនេះ​ បាន​បង្ហាញ​អំពី​សក្ដានុពល​នៃ​ការ​ចិញ្ចឹម​សរីរាង្គ​ដើម្បី​ផ្លាស់​ប្ដូរ​ និង​សិក្សា​ស្រាវជ្រាវ​នៅ​លើ​សត្វ​ជ្រូក​។ យោង​តាម​ China Science Net នេះ​គឺជា​លើក​ដំបូង​ដែល​សរីរាង្គ​របស់​មនុស្ស​រីក​ចម្រើន​នៅ​ខាង​ក្នុង​រាង​កាយ​សត្វ​ដទៃ។ ក្នុង​ចំណោម​អំប៊្រីយ៉ុង​ជា 1,800 នៅ​ក្នុ​ងការ​សិក្សា​ស្រាវជ្រាវ​ខាង​លើ មាន​អំប៊្រីយ៉ុង​ចំនួន​ 5 បាន​រីក​ចម្រើន​ប្រកប​ដោយ​ជោគ​ជ័យ​។ អំប៊្រីយ៉ុង​ទាំង​នេះ​ចិញ្ចឹម​តម្រង​នោម​ដែល​មាន​ផ្ទុក​កោសិកា​មនុស្ស​ពី … Read More

Problem solving skills should train the team

ជំនាញដោះស្រាយបញ្ហា គួរបង្វឹកធីមការងារ ក្នុងជីវិតរបស់បុគ្គលម្នាក់ៗ ជំនាញដោះស្រាយបញ្ហា គឺជាផ្នែកមួយដ៏សំខាន់ដូច្នេះហើយនៅកន្លែងការងារ បើសិនយើងចង់ធ្វើឱ្យក្រុមការងាររបស់យើងបង្កើនផលិតភាពការងារ មិនសូវស្មុគស្មាញខ្លាំងទាំងនៅក្នុងជីវិត និងការបំពេញការងាររបស់ពួកគេ យើងត្រូវតែហ្វឹកហាត់ក្រុមការងាររបស់យើងឱ្យមានជំនាញដោះស្រាយបញ្ហា។ សូមបង្ហាញនូវចំណុចមួយចំនួន ដែលថ្នាក់ដឹកនាំ អ្នកគ្រប់គ្រង និងប្រធានផ្នែកទាំងអស់អាចយកទៅអនុវត្តន៍ដើម្បីជួយបង្កើនសមត្ថភាពដោះស្រាយបញ្ហារបស់ក្រុមការងាររបស់យើង៖   ផ្ដល់វគ្គបណ្ដុះបណ្ដាលដល់បុគ្គលិក៖ ថ្នាក់ដឹកនាំ ត្រូវតែបញ្ចូនបុគ្គលិកទៅសិក្សាអំពីជំនាញដោះស្រាយបញ្ហា ឬផ្ដល់វគ្គបណ្ដុះបណ្ដាលនោះដល់បុគ្គលិកទាំងអស់យ៉ាងហោចណាស់មួយដងក្នុងមួយឆ្នាំ ឬច្រើនជាងនេះរហូតបុគ្គលិករបស់យើងមានសមត្ថភាពក្នុងការដោះស្រាយបញ្ហានានាទាំងនៅក្នុងជីវិត និងនៅកន្លែងការងារបានយ៉ាងល្អប្រសើរជាងមុន។ វគ្គបណ្ដុះបណ្ដាលនេះ គួរផ្ដោតលើគោលបំណងឲ្យបុគ្គលិករបស់យើងទាំងអស់នៅក្នុងស្ថាប័នបានយល់ដឹងអំពីជំនាញដោះស្រាយបញ្ហា ចេះរបៀបប្រើប្រាស់ ដឹងពីដំណើរការនៃការដោះស្រាយបញ្ហា និងសារៈសំខាន់នៃការដែលធ្វើឱ្យពួកគេមានជំនាញមួយនេះ។   អនុញ្ញាតឱ្យបុគ្គលិកហ៊ានសម្រេចចិត្ត និងសាកល្បងដោះស្រាយ៖ ថ្នាក់ដឹកនាំ អ្នកគ្រប់គ្រង … Read More

នាវាចម្បាំងអាមេរិក និងកាណាដា ធ្វើដំណើរឆ្លង កាត់ច្រក សមុទ្រតៃវ៉ាន់ នាវាចិន ចេញតាមអម និងឃ្លាំមើល

ចិន៖ លោក Shi Yi ជាអ្នកនាំពាក្យកងទ័ពរំដោះ ប្រជាជនចិន (PLA) បាននិយាយ កាលពីថ្ងៃសៅរ៍ថា កងកម្លាំងប្រដាប់ អាវុធចិន បានអមដំណើរ ដោយសង្កេត មើលនាវាចម្បាំង អាមេរិកមួយគ្រឿង និងនាវចម្បាំងកាណាដា មួយគ្រឿង ដែលឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដោយបន្ថែមថា ការអមដំណើរ និងឃ្លាំងមើលនេះ ត្រូវបានអនុវត្តស្របតាមច្បាប់ និងបទប្បញ្ញត្តិ ។ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ … Read More

វេទិកាសេដ្ឋកិច្ច EEF លើកទី៨ រុស្សីបើកដើម្បីលើកកំពស់ការ ចែករំលែកជាមួយ នឹងអាស៊ីប៉ាស៊ីហ្វិក

រុស្សី៖ នៅថ្ងៃទី១១ ខែកញ្ញានេះ ទីភ្នាក់ងារចិនស៊ិនហួ ការចេញផ្សាយបានឲ្យដឹងថា ទីក្រុង​នៅភាគខាងកើតបំផុត នៃប្រទេសរុស្សី Vladivostok បានទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ដល់ទៅរាប់ពាននាក់ នៅក្នុងវេទិកាសេដ្ឋកិច្ច EEF កាលពីថ្ងៃអាទិតម្សិលមិញនេះ ដើម្បីលើកកំពស់ការផ្លាស់ប្តូរ វប្បធម៍ក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក។  លោក ឧបនាយករដ្ឋមន្ត្រី Yuri Trutnev ជាបេសកជនពេញសមត្ថភាព របស់ប្រធានាធិបតីប្រចាំតំបន់ Far Eastern Federal District បាននិយាយថា EEF ត្រូវបានគេរំពឹងថា … Read More

សេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងអធិការកិច្ច និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សភាប្រជុំអនុម័ត

ភ្នំពេញៈ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នាព្រឹកថ្ងៃទី១១​ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅ​វិមានរដ្ឋសភា ដើម្បីអនុម័ត​បញ្ចូល​សេចក្តីព្រាងច្បាប់ស្តីពី ​ការបង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាង​ច្បាប់ស្តីពី ​ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងរបៀបវារៈបន្ត​សម័យប្រជុំរដ្ឋសភា​លើកទី១ នីតិកាលទី៧។ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តបញ្ចូល សេចក្តីព្រាងច្បាប់ស្តីពី ការ​បង្កើតក្រសួង​អធិការកិច្ច និងសេចក្តីព្រាងច្បាប់ស្តីពី​ ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងរបៀបវារៈបន្តសម័យប្រជុំរដ្ឋសភា ​លើកទី១ នីតិកាលទី៧ ​នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ ​បន្ទាប់ពីសេចក្តីព្រាងច្បាប់ទំាងពីរនេះ … Read More

ណាសា ផ្ដល់​ក្ដី​សង្ឃឹមដល់​មនុស្ស​ជាតិ​លើ​ភព​អង្គារ

(NASA offers hope for humanity on Mars) ​ភព​ពណ៌​ក្រហម​មួយ​នេះ​នៅ​ថ្ងៃ​អនាគត ជាមួយក្តីសង្ឃឹមលើឧបករណ៍​ធ្វើតេស្ត​ការ​ផលិត​អុកស៊ីសែន​ពី​កាបូន​ឌីអុកស៊ីតលើ​ភព​អង្គារ​ដំណើរ​ការ​បាន​ល្អជាង​ការ​រំពឹង​ទុក​ និង​បញ្ជាក់​អំពី​សមត្ថភាព​ដែល​អាច​ជួយ​ឱ្យ​ក្រុម​អ្នកអវកាស​ផ្សង​ព្រេង​ស្រាវជ្រាវបន្ថែមទៀត​។ មាន​ទំហំ​ប៉ុន​ចង្ក្រាន​ម៉ៃក្រូវ៉េវ ស្ថិត​លើ​រ៉ូបូត​ស្វ័យ​ប្រវត្ត Perseverance ឧបករណ៍ MOXIE (Mars Oxygen In-Situ Resource Utilization Experiment) ។ ការ​ពិសោធលើ​ការ​ផលិត​អុកស៊ីសែន​​របស់​ MOXIE ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពីជាង​ពីរ​ឆ្នាំ​មុន បន្ទាប់​ពី​រ៉ូបូត​នេះ​បាន​ចុះ​ចត​លើ​ភព​អង្គារ​។ តាំង​ពី​ពេល​នោះ​មក MOXIE ផលិត​អុកស៊ីសែន​បាន​ 122 … Read More

Ukraine beats Russia with 30 days left

អ៊ុយក្រែន​ វាយរុស្ស៊ី សល់ពេល ៣០ ថ្ងៃទៀត បើមិនបែក នោះពិបាកហើយ សហរដ្ឋអាមេរិក៖ ការប្រយុទ្ធរបស់អ៊ុយក្រែនលើប្រទេសរុស្ស៊ីនៅសល់ពេលត្រឹម ៣០ ថ្ងៃទៀតប៉ុណ្ណោះ មុនពេលអាកាសធាតុរារាំងការវាយបករបស់ខ្លួន បើតាមមេទ័ពអាមេរិកបានលើកឡើង។ ជាមួយកម្មវិធី Laura Kuenssberg កាលពីថ្ងៃអាទិត្យទី១០ ខែកញ្ញា ថ្លែងទៅកាន់ទូរទស្សន៍ BBC ឧត្តមសេនីយ៍ Mark Milley និយាយថា លក្ខខណ្ឌអាកាសធាតុត្រជាក់ នឹងធ្វើឲ្យអ៊ុយក្រែនកាន់តែពិបាកក្នុងការគ្រប់គ្រង ក៏ដូចជាការវាយបកលើរុស្ស៊ី ។ លោក​​ទទួល​ស្គាល់ ស្របពេលជាមួយគ្នានោះ​ថា ការ​វាយលុក​គឺពិតជា​ដំណើរការ​យឺត​ជាង​ការ​រំពឹង​ទុកមែន ប៉ុន្តែគូសបញ្ជាក់ថា​ ​នៅ​តែ​មាន​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​ក្លា។ លោក Milley លើកឡើងថា វាលឿនពេកដែលត្រូវនិយាយថាតើ ការវាយបកទៅរុស្ស៊ី ទទួលបរាជ័យមែនឬអត់ … Read More

September 11 Anniversary of the terrorist attacks on commercial buildings in the United States

ខួបថ្ងៃទី១១ ខែកញ្ញា ការវាយប្រហារភេរវកម្ម លើអគារពាណិជ្ជកម្មនៅអាមេរិក  សហរដ្ឋអាមេរិក៖ ការវាយប្រហារភេរវកម្មលើអគារពាណិជ្ជកម្ម កាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១ គឺជាថ្ងៃដែលប្រជាជនអាមេរិកឈឺចាប់បំផុត ហើយពិភពលោកទាំងមូលមានក្តីរន្ធត់យ៉ាងខ្លាំង។ ការវាយប្រហារនៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកក្នុងសហរដ្ឋអាមេរិក បានឆក់យកអាយុជីវិតមនុស្សជិត៣០០០នាក់ និងជាង៦០០០នាក់រងរបួស។ វាជាការវាយប្រហារមួយ ក្រោមការដឹកនាំអាណត្តិដំបូងរបស់ប្រធានាធិបតីអាមេរិកទី៤៣ លោក George W. Bush។ ការវាយប្រហារនៅព្រឹកថ្ងៃទី១១ខែកញ្ញា ឬគេហៅថា ព្រឹត្តិការណ៍ ៩/១១ គឺជាការវាយប្រហារភេរវកម្មបណ្តាក់គ្នាចំនួន៤លើក ដោយក្រុមភេរវករឥស្លាមអាល់កៃដា ប្រឆាំងនឹងសហរដ្ឋអាមេរិក។ ការវាយប្រហារនោះ បណ្តាលឲ្យមានមនុស្សស្លាប់ចំនួន២,៩៧៧នាក់ របួសជាង២៥,០០០នាក់ និងបង្កបញ្ហាសុខភាពរយៈពេលវែង។ លើសពីនេះ មានការខូចខាតហេដ្ឋារចនាសម្ព័ន្ធនិងទ្រព្យសម្បត្តិគិតជាទឹកប្រាក់យ៉ាងហោចណាស់ ១០ពាន់លានដុល្លារ។ ៩/១១ គឺជាការវាយប្រហារភេរវកម្មដែលសម្លាប់មនុស្សច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រមនុស្សនិងជាហេតុការណ៍មានអ្នកពន្លត់អគ្គិភ័យនិងមន្រ្តីអនុវត្តច្បាប់ ស្លាប់ច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក … Read More