ព្រះរាជក្រម៖ ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

ព្រះរាជក្រម របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នស/រកម/០៧២៣/០០៩ ច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ព្រះរាជក្រឹត្យ៖ ការតែងតាំង ឯកឧត្តម ឡុង គឹមឃន ជារដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌

ព្រះរាជក្រឹត្យរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នស/រកត/០១២៤/១០២ ស្តីពី ការតែងតាំង ឯកឧត្តម ឡុង គឹមឃន ជារដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញបើកសិក្ខាសាលាស្តីពីប្រសិទ្ធភាពនៃកិច្ចការនាំពាក្យ និងសាធារណមតិ ដល់អ្នកនាំពាក្យ និងមន្ត្រីព័ត៌មាននៃក្រសួងយុត្តិធម៌ និងសាលាជម្រះក្តី

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង យុត្តិធម៌ បានអញ្ជើញចូលរួមជាអធិបតី និងធ្វើបទបង្ហាញ ក្នុងសិក្ខាសាលា ស្តីពីប្រសិទ្ធិភាពនៃកិច្ចការនាំពាក្យ ព័ត៌មាន និងសាធារណមតិ សម្រាប់អ្នកនាំពាក្យ និងមន្ត្រីព័ត៌មាននៃក្រសួងយុត្តិធម៌ និងសាលាជម្រះក្តី ដែលរៀបចំធ្វើនៅសាលមរតកតេជោនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា កាលព្រឹកថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤។ សិក្ខាសាលារយៈពេល ៣ថ្ងៃ ពីថ្ងៃទី២៤ ដល់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ត្រូវបានធ្វើឡើង … Read More

រដ្ឋបាលខេត្តស្ទឹងត្រែង៖ ប្រកាសផ្តល់ជូនអាហារូបករណ៍ ១០០% ចំនួន ៣០០កន្លែង (បរិញ្ញាបត្រ ២០០កន្លែង បរិញ្ញាបត្រជាន់ខ្ពស់ ១០០កន្លែង)

សេចក្តីជូនដំណឹង របស់ រដ្ឋបាលខេត្តស្ទឹងត្រែង លេខ៖ ០១២/២៤ ស.ជ.ណ ស្តីពី ការផ្តល់ជូនអាហារូបករណ៍ ១០០% ចំនួន ៣០០កន្លែង (បរិញ្ញាបត្រ ២០០កន្លែង បរិញ្ញាបត្រជាន់ខ្ពស់ ១០០កន្លែង) សិក្សានៅសាលាជាតិផែនការ និងស្ថិតិ នៃក្រសួងផែនការ នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងលើ។

មីស៊ីល ៣ប្រភេទ បានបាញ់ទម្លាក់ យន្តហោះដឹកជញ្ជូនយោធា

រុស្ស៊ី៖ យន្តហោះដឹកជញ្ជូនយោធា ដែលបានធ្លាក់នៅភាគខាងត្បូងប្រទេសរុស្ស៊ី នៅថ្ងៃម្សិលមិញនេះ ត្រូវបានបាញ់ទម្លាក់ដោយមីស៊ីល ៣ប្រភេទ ដែលលោកខាងលិចផ្គត់ផ្គង់ឲ្យអ៊ុយក្រែន បើតាមការលើកឡើងពីលោក Andrei Kartapolov សមាជិករដ្ឋសភា Duma របស់រុស្ស៊ី និងជាឧត្តមសេនីយ៍ចូលនិវត្តន៍ ។ ទោះយ៉ាងណាក្ដី លោក Kartapolov មិនបានបញ្ជាក់ពីប្រភពព័ត៌មានរបស់លោកនោះឡើយ។ លោកបាននិយាយថា ការស៊ើបអង្កេតនឹងបង្ហាញថា តើមីស៊ីលទាំងនោះជាប្រភេទ Patriot ឬ IRIS-T។ សូមបញ្ជាក់ថា បើយោងតាមប្រព័ន្ធកម្មវិធីផ្ញើសារ Telegram ជាច្រើន បានឲ្យដឹងថា … Read More

អ្នកផ្សព្វផ្សាយ «មិនពិត» អំពីកងទ័ព សភារុស្ស៊ីបានអនុម័តការរឹបអូសទ្រព្យសម្បត្តិតែម្តង

រុស្ស៊ី៖ សភា Duma របស់រុស្ស៊ី បានអនុម័តដំណាក់កាលដំបូងនៃសេចក្ដីស្នើច្បាប់ដែលអនុញ្ញាតឲ្យរឹបអូសទ្រព្យសម្បត្តិពីអ្នក ដែលត្រូវបានផ្តន្ទាទោសពីបទល្មើសព្រហ្មទណ្ឌមួយចំនួន កាលពីថ្ងៃម្សិលមិញនេះ ក្នុងនោះរួមទាំងការផ្សព្វផ្សាយនូវ «ព័ត៌មានមិនពិតដោយចេតនា» អំពីកងទ័ពរុស្ស៊ី។ វិធានការនេះក៏នឹងអនុវត្តផងដែរ ចំពោះអ្នកដែលត្រូវបានរកឃើញថា មានទោសពីបទ «បង្ខូចកិត្តិយស» កងកម្លាំងប្រដាប់អាវុធ ដោយអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី ឬញុះញង់ឲ្យមានសកម្មភាពជ្រុលនិយម។ សភា Duma ដែលជាសភាជាន់ទាបរបស់រដ្ឋសភា បានអនុម័តសេចក្ដីព្រាងច្បាប់នេះ នៅក្នុងសេចក្ដីប្រកាសដំបូងក្នុងចំណោមតម្រូវការសេចក្ដីប្រកាសចំនួន៣ ជាមួយនឹងសំឡេងគាំទ្រ ៣៩៥ទល់នឹង៣។ ជាមួយគ្នានេះ ច្បាប់នេះនឹងអនុញ្ញាតឲ្យរដ្ឋរឹបអូសទ្រព្យសម្បត្តិរបស់ជនជាតិរុស្ស៊ី ដែលបានចាកចេញពីប្រទេស ហើយបានរិះគន់សង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែដែលបន្តពឹងផ្អែកលើប្រាក់ចំណូលពីការជួលផ្ទះ ឬផ្ទះល្វែងរបស់ពួកគេ … Read More

អតីតបេក្ខជនប្រជែងតំណែងនាយករដ្ឋមន្ត្រីដ៏លេចធ្លោ ត្រូវបានតុលាការថៃសម្រេចថា មិនបានបំពានច្បាប់បោះឆ្នោត

ថៃ៖ លោក Pita Limjaroenrat (ភីថា លឹមចារ៉ើនរ៉ាត់) អតីតបេក្ខជនតំណែងនាយករដ្ឋមន្ត្រី តុលាការថៃ កាលពីថ្ងៃម្សិលមិញនេះ បានសម្រេចថា មិនបានបំពានច្បាប់បោះឆ្នោតនោះទេ ហើយអាចនៅតែជាតំណាងរាស្រ្ត ដោយការប្រកាសនេះនាំឲ្យរូបលោករួចផុតពីករណីដំបូង ក្នុងចំណោម ២ករណី ដែលផ្តោតលើគណបក្សប្រឆាំង Move Forward (បោះជំហានទៅមុខ)។ លោក ភីថា វ័យ ៤៣ឆ្នាំ ដែលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Harvard ដែលកិច្ចប្រឹងប្រែងរបស់លោក ដើម្បីក្លាយជានាយករដ្ឋមន្ត្រី ត្រូវបានរារាំងដោយសមាជិកសភា ដែលមានសម្ព័ន្ធជាមួយយោធារាជានិយមនោះ ត្រូវបានធ្វើឲ្យជ្រះស្រឡះពីការមានទោសកំហុស … Read More