ប្រមុខដឹកនាំអ៊ុយក្រែនថា ការស្លាប់នៅតំបន់ហ្កាហ្សាស្ទ្រីប និងអ៊ុយក្រែន គឺជារឿងខុសគ្នា។

អ៊ុយក្រែន៖ លោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន ដែលត្រូវបានអ្នកសារព័ត៌សួរថា តើមានភាពខុសប្លែកគ្នារវាងការស្លាប់របស់ប្រជាជន នៅតំបន់ហ្កាហ្សាស្ទ្រីប ដែលបណ្តាលមកពីសកម្មភាពរបស់អ៊ីស្រាអែល និងការស្លាប់របស់ជនជាតិអ៊ុយក្រែន ដែលបង្កឡើងដោយជនជាតិរុស្ស៊ីដូចគ្នាឬទេ?គាត់បានឆ្លើយថា ការស្លាប់ទាំងនេះ គឺជារឿងខុសគ្នា។ យើងទទួលស្គាល់គោលនយោបាយរបស់រដ្ឋពីរ គឺអ៊ីស្រាអែល និងប៉ាឡេស្ទីន។ យើងទទួលស្គាល់សោកនាដកម្មនេះ យើងទទួលស្គាល់ថា ផលវិបាកមនុស្សធម៌ គឺគួរឲ្យខ្លាចនៅលើទឹកដីនៃរដ្ឋទាំងពីរ ។ យើងទទួលស្គាល់ប្រជាជនឯករាជ្យរបស់អ៊ីស្រាអែល យើងទទួលស្គាល់ប្រជាជនឯករាជ្យរបស់ប៉ាឡេស្ទីន ។ ប៉ុន្តែខ្ញុំមិនអាចឲ្យជម្លោះនេះស្មើនឹងសង្រ្គាមរបស់យើងទេ។ ការកាន់កាប់ និងលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន មិនបានចាប់ផ្តើមជាមួយនឹងការវាយប្រហារភេរវកម្ម … Read More

ក្រោយទារលុយ ពីជនរងគ្រោះជាថ្នូរនឹងការតាមចាប់ជនល្មើស នាយរងផ្នែកសន្តិសុខ នៃអធិការដ្ឋាន នគរបាលស្រុកពញាឮ ត្រូវបានផ្អាកការងារ។

ភ្នំពេញ៖ ស្នងការនគរបាលខេត្តកណ្ដាល ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានសម្រេចផ្អាកការងារបណ្តោះអាសន្ន ចំពោះលោកស្រីអនុសេនីយ៍ឯក ហួត ចាន់សុខ អត្តលេខ៦៣៥៥៤ នាយរងផ្នែកសន្តិសុខ នៃអធិការដ្ឋាន នគរបាលស្រុកពញាឮ ក្រោយកើតមានករណីទារលុយពីជនរងគ្រោះ ជាថ្នូរនឹងការតាមចាប់ជនល្មើស ។ ការសម្រេចនេះ ក្រោយពីទទួលបានព័ត៌មាន ពីគេហទំព័រព័ត៌មានមួយ ដែលផ្សាយថា «អះអាងថា ខ្លួនជាប៉ូលីស និងជាដៃស្តាំលោកអធិការ នគរបាលស្រុកពញាឮ ហើយបានទារលុយចំនួន ២០០ដុល្លារ ពីគ្រួសារជនរងគ្រោះជាថ្នូរ នឹងការចុះចាប់ជនសង្ស័យ ខណៈជនរងគ្រោះ ត្រូវគេកាប់ស្ទើរតែស្លាប់ទៅហើយ» … Read More

សម្ដេចធិបតី លើកឡើងថា ប្រសិទ្ធភាព នៃដំណើរការប្រព័ន្ធធនាគារ គឺធានាសុខភាពរបស់សេដ្ឋកិច្ចជាតិ។

ភ្នំពេញ៖ សម្ដេចធិបតី នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យធនាគារ គឺពិតជាមានសារៈសំខាន់ ក្នុងគ្រាប្រសិទ្ធភាព នៃដំណើរការប្រព័ន្ធធនាគារ គឺធានាសុខភាព របស់សេដ្ឋកិច្ចជាតិ។ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធជាផ្លូវការ អគារស្នាក់ការកណ្តាល វីងថៅវើ (Wing Tower) នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់វិស័យ ធនាគារទាំងអស់នៅកម្ពុជា ពិនិត្យការផ្ដល់សេវាកម្ម របស់ខ្លួនកាន់តែច្រើនថែមទៀត ។ សម្ដេចមានប្រសាសន៍ថា «វិស័យធនាគារ … Read More

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់វិញ្ញាបនបត្របណ្តោះអាសន្នបញ្ជាក់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន យុវតីដែលរងគ្រោះដោយសារគ្រឿងញៀន។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់វិញ្ញាបនបត្របណ្តោះអាសន្នបញ្ជាក់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន យុវតីដែលរងគ្រោះដោយសារគ្រឿងញៀន បាត់ដំបង៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ … Read More

ស្ថានភាពសង្គ្រាមអ៊ុយក្រែន៖ យោធាកាត់បន្ថយប្រតិបត្តិការមួយចំនួន ដោយសារខ្វះជំនួយបរទេស។

អ៊ុយក្រែន៖ ឧត្តមសេនីយ៍ត្រី លោក Oleksandr Tarnavskyi ដែលជាបញ្ជាកងទ័ពប្រយុទ្ធ នៅខ្សែត្រៀមជួរមុខភាគខាងកើត បានប្រាប់សារព័រមានរ៉យទ័រ កាលពីម្សិលម្ង៉ៃនេះថា កងកម្លាំងអ៊ុយក្រែនប្រឈមនឹងការខ្វះគ្រាប់កាំភ្លើងធំ ហើយត្រូវកាត់បន្ថយប្រតិបត្តិការយោធាមួយចំនួន ដោយសារការថយចុះនៃជំនួយបរទេស។ ការប្រកាសនេះ ធ្វើឡើង ស្របពេលទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានជួបការលំបាកក្នុងការធានាកញ្ចប់ថវិការាប់ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន។ ការផ្តល់ជំនួយផ្នែកការពាររបស់បរទេស បានចាប់ផ្តើមថយចុះ ខណៈដែលទឹកប្រាក់ចំនួន ៦១ពាន់លានដុល្លារពីសហរដ្ឋអាមេរិក នៅតែជាប់គាំង នៅក្នុងសភា ដោយសារតែមានភាពចម្រោងចម្រាសផ្នែកនយោបាយ ហើយប្រទេសហុងគ្រី បានរារាំងថវិកាចំនួន ៥៥ ពាន់លានដុល្លារ នៅក្នុងសហភាពអឺរ៉ុបសម្រាប់ទីក្រុងគីវ ។ … Read More

យល់ព្រមពង្រឹងទំនាក់ទំនង ចិន និងកូរ៉េខាងជើង កាន់តែស៊ីជម្រៅ ចំពេលមានការបាញ់មីស៊ីល។

សេអ៊ូល៖ ការព្រមព្រៀងគ្នាក្នុងការធ្វើឱ្យ កាន់តែស៊ីជម្រៅនូវមិត្តភាព ប្រទេសចិន និងកូរ៉េខាងជើង ជាមួយការលើកកម្ពស់ការអភិវឌ្ឍស្ថិរភាព នៃទំនាក់ទំនងទ្វេភាគី ដោយទីក្រុងប៉េកាំងកំពុងស្វែងរកដំណោះស្រាយ នយោបាយនៃបញ្ហាជុំវិញឧបទ្វីបកូរ៉េ បន្ទាប់ពីការបាញ់មីស៊ីលផ្លោង របស់ទីក្រុងព្យុងយ៉ាង។ លោក វ៉ាង យី មន្ត្រីការទូតកំពូលរបស់ចិន និងលោក Pak Myong Ho អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានចែករំលែកទស្សនៈថា អ្នកជិតខាងអាស៊ីទាំងពីរ គួរតែជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ខណៈដែលពួកគេប្រារព្ធខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ២០២៤។ រដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់អ្វីដែលគេជឿថា ជាមីស៊ីលប្រភេទអន្តរទ្វីប … Read More

ផែនការលុកលុយរបស់អ៊ីស្រាអែល មានទាំងលីបង់ ថែមទៀត។

អ៊ីស្រាអែល៖ អ្នកនាំពាក្យ Jonathan Conricusថា៖ យោធាអ៊ីស្រាអែល ពិតជាបានបង្កើតផែនការដើម្បីលុកលុយប្រទេសជាប់ព្រំដែនគឺលីបង់ ដោយមានចេតនារុញច្រានក្រុមសកម្មប្រយុទ្ធស៊ីអ៊ីត Hezbollah ដែលបាននិងកំពុងបើកការវាយប្រហារឆ្លងព្រំដែន មកលើប្រទេសអ៊ីស្រាអែល ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ យោងតាមកាសែត The Times និង Newsweek បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់ពីកងកម្លាំងការពារអ៊ីស្រាអែល IDF ។ អ៊ីស្រាអែល និងក្រុម Hezbollah បានមើលឃើញការបង្កើនការបាញ់ប្រហារគ្នា ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះចុងក្រោយបំផុតរបស់អ៊ីស្រាអែល និងប៉ាឡេស្ទីនហាម៉ាស នៅក្នុងខែតុលា នៅពេលដែលក្រុមឧទ្ទាមនេះ បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើទឹកដីអ៊ីស្រាអែល។ មកហើយនេះបើយោងតាមមន្ត្រីសុខាភិបាលក្នុងតំបន់ថា … Read More

អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ៖ ការជ្រើសរើសបេក្ខជនចូលបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

សេចក្តីជូនដំណឹង របស់ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ស្តីពី ការជ្រើសរើសបេក្ខជនចូលបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

អយ្យការចេញដីកា បញ្ជាឱ្យកម្លាំងសមត្ថកិច្ច ស្វែងរកនាំខ្លួនជនសង្ស័យ និងបញ្ជាឱ្យអ្នកបើកបររថយន្តJeep ដែលបុកមនុស្សស្លាប់ចូលខ្លួន។

ភ្នំពេញ៖ អ្នកបើកបរថយន្ត Jeep បានបង្កឡើងនូវករណីគ្រោះថ្នាក់ចរាចរណ៍ដែល បុកម៉ូតូមួយគ្រឿងបណ្ដាលឱ្យបុរសម្នាក់ស្លាប់ ហើយអ្នកបើកបររថយន្តគេចខ្លួនមកដល់នេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឱ្យអ្នកបើកបររថយន្ត Jeep ចូលខ្លួន និងបញ្ជាឱ្យកម្លាំងសមត្ថកិច្ច ស្វែងរកនាំខ្លួនជនសង្ស័យ។ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ ដោយសរសេរលើបណ្ដាញសង្គមហ្វេកប៊ុក នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ថ្ងៃនេះ ស្ថាប័នអយ្យការបានចេញដីកាបញ្ជាឱ្យចូលខ្លួន បង្គាប់ឱ្យជនសង្ស័យបង្ហាញខ្លូននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ ដីកាបញ្ជាឱ្យចូលខ្លួននេះ … Read More