ផែនការលុកលុយរបស់អ៊ីស្រាអែល មានទាំងលីបង់ ថែមទៀត។
អ៊ីស្រាអែល៖ អ្នកនាំពាក្យ Jonathan Conricusថា៖ យោធាអ៊ីស្រាអែល ពិតជាបានបង្កើតផែនការដើម្បីលុកលុយប្រទេសជាប់ព្រំដែនគឺលីបង់ ដោយមានចេតនារុញច្រានក្រុមសកម្មប្រយុទ្ធស៊ីអ៊ីត Hezbollah ដែលបាននិងកំពុងបើកការវាយប្រហារឆ្លងព្រំដែន មកលើប្រទេសអ៊ីស្រាអែល ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ យោងតាមកាសែត The Times និង Newsweek បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់ពីកងកម្លាំងការពារអ៊ីស្រាអែល IDF ។
អ៊ីស្រាអែល និងក្រុម Hezbollah បានមើលឃើញការបង្កើនការបាញ់ប្រហារគ្នា ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះចុងក្រោយបំផុតរបស់អ៊ីស្រាអែល និងប៉ាឡេស្ទីនហាម៉ាស នៅក្នុងខែតុលា នៅពេលដែលក្រុមឧទ្ទាមនេះ បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើទឹកដីអ៊ីស្រាអែល។
មកហើយនេះបើយោងតាមមន្ត្រីសុខាភិបាលក្នុងតំបន់ថា ការវាយប្រហារមួយនោះ បានធ្វើឱ្យមនុស្សប្រមាណ១២០០នាក់ស្លាប់ និងបានឃើញការចាប់ពង្រត់ចំណាប់ខ្មាំងជាង២០០នាក់ ប៉ុន្តែជាការឆ្លើយតបយុទ្ធនាការទម្លាក់គ្រាប់បែកដ៏ឃោរឃៅរបស់អ៊ីស្រាអែល នៅហ្គាហ្សា ចាប់តាំងពីពេលនោះមកបានសម្លាប់មនុស្សជាង១៨៧០០នាក់ ។
បើតាមការឲ្យដឹងដែរថា ក្រុមសកម្មប្រយុទ្ធលីបង់ Hezbollah បានចេញមុខគាំទ្រក្រុមហាម៉ាស យ៉ាងខ្លាំងហើយទោះជាយ៉ាងណាក៏ដោយ មេដឹកនាំក្រុមលោក Hassan Nasrallah បាននិយាយថា ពួកគេនឹងមិនបើកការវាយលុកដ៏ធំប្រឆាំងនឹងអ៊ីស្រាអែលទេ លុះត្រាតែមានការបង្កហេតុ ឬក្រុមហាម៉ាស់ ឈានដល់ការបរាជ័យណាមួយ៕