ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតវៀតណាម ជឿជាក់លើជំហានទៅមុខនៃទំនាក់នងប្រទេសជិតខាងទាំងពីរ។

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំដូចគ្នាថាទំនាក់ទំនងកម្ពុជា-វៀតណាម នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកខ្លាំងក្លាថែមទៀត ដើម្បីបម្រើឧត្តមប្រយោជន៍រួមទៅវិញទៅមកសម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។ ការបង្ហាញសុទិដ្ឋិនិយមលើទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ដូចបានបញ្ជាក់មកនេះ ធ្វើឡើងនារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ ក្នុងឱកាសឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី  អនុញ្ញាជូនឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដែលក្នុងនោះក៏មានការពិភាក្សាលើការងារបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ផងដែរ។ ក្នុងជំនួបនោះដែរ … Read More

ខេត្តថៃចំនួនពីរ រងជំនន់ទឹកភ្លៀងបង្កជាការជន់លិចខ្លាំង។

ថៃ៖ ខេត្ត Narathiwat និងខេត្ត Yala នៅភាគខាងត្បូងនៃប្រទេសថៃ បានរងនូវភ្លៀងធ្លាក់ក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នា បានបណ្តាលឱ្យមានជំនន់ទឺកភ្លៀងរីករាលដាលពាសពេញ ។ នៅខេត្តទាំងពីរខាងលើនេះ មានភ្លៀងធ្លាក់យ៉ាងខ្លាំងក្នុងរយៈពេលពីរថ្ងៃជាប់គ្នា ដែលបណ្ដាលឱ្យមានជំនន់ទឹកភ្លៀងប៉ះពាល់ដល់ភូមិចំនួន ៦៧ និងស្រុកចំនួន ១៦ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយកាលពីថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣។ ខេត្ត Narathiwat អាជ្ញាធរតំបន់បានបញ្ជាក់ថា មានស្រុកចំនួនប្រាំបួនត្រូវបានជន់លិចយ៉ាងដំណំ ហើយថែមទាំងប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៩៥៥៨គ្រួសារ និងមនុស្សជាង ៣០,០០០នាក់នៅក្នុង … Read More

អ៊ុយក្រែន ស្នើច្បាប់កែណ្ឌទ័ពឲ្យបន្ថយអាយុកែណ្ឌ មក២៥ឆ្នាំ ពីអាយុ២៧ឆ្នាំ។

អ៊ុយក្រែន៖ នៅលើគេហទំព័ររបស់សភាអ៊ុយក្រែន បានបង្ហោះឯកសារនៃច្បាប់កែណ្ឌកងកម្លាំង កាលពីល្ងាចថ្ងៃចន្ទ បានស្នើឱ្យបន្ថយអាយុអ្នក ដែលអាចត្រូវបានកែណ្ឌសម្រាប់កាតព្វកិច្ចប្រយុទ្ធមកត្រឹមអាយុ២៥ឆ្នាំ ពី អាយុ២៧ឆ្នាំ។ ការផ្លាស់ប្តូរដែលបានស្នើធ្វើឡើង ស្របការប្រយុទ្ធគ្នារយៈពេល ២២ ខែរបស់អ៊ុយក្រែនប្រឆាំងរុស្ស៊ី បានអូសបន្លាយពេល។ រៀបរាប់លម្អិតក្នុងឯកសារកែណ្ឌ លើពលរដ្ឋអ៊ុយក្រែនណា ដែលនឹងត្រូវកំណត់ចុះឈ្មោះសម្រាប់ការចុះឈ្មោះយោធា និងបាននិយាយថា វានឹងអនុវត្តចំពោះអ្នកដែលមានអាយុពី២៥ឆ្នាំ។ កំណត់សម្គាល់ដែលមានការពន្យល់ ត្រូវបានចុះហត្ថលេខាដោយលោក Rustem Umerov រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានសង្ខេបច្បាប់កែណ្ឌសំខាន់ៗ ដោយនិយាយថាពួកគេរួមបញ្ចូលទាំងការផ្លាស់ប្តូរអាយុទាហានពី ២៧ឆ្នាំ មកត្រឹម២៥ ឆ្នាំវិញ។ លោក Volodymyr … Read More

ក្រុមក្មេងស្ទាវប្រុសស្រីជិត៣០០នាក់ ប្រមូលផ្តុំនៅក្នុងកោះពេជ្រ ត្រូវបានកម្លាំងសមត្ថកិច្ច បង្រ្កាបយកទៅអប់រំ។

ភ្នំពេញ៖ កម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌចំការមន រួមទាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន ចុះឃាត់ខ្លួនក្រុមក្មេងស្ទាវប្រុសស្រីជិត៣០០នាក់ និងធ្វើការអប់រំ បន្ទាប់ពីពួកគេនាំគ្នាប្រមូលផ្តុំនៅក្នុងកោះពេជ្រ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ មុនពេលកើតហេតុ គេបានឃើញក្រុមក្មេងស្ទាវប្រុសស្រី សុទ្ធតែជាយុវវ័យ អាយុប្រមាណ១៧ ១៨ឆ្នាំ បាននាំគ្នាជិះម៉ូតូឡើងមកកោះពេជ្រ ព្រមទាំងបាននាំគ្នាប្រមូលផ្តុំយ៉ាងច្រើនកកកុញ ដោយទិដ្ឋភាពនេះបានធ្វើឱ្យប្រជាពលរដ្ឋ ឬអ្នកនៅតំបន់នោះមានការភ័យខ្លាចពួកគេអាចបង្កបញ្ហាអសន្តិសុខ ឬអសណ្តាប់ធ្នាប់កើតឡើង នេះបើយោងតាមការឱ្យដឹងពីប្រភពព័ត៌មានពីកន្លែងកើតហេតុ ។ លុះដល់ម៉ោង០០រំលងអធ្រាត្រ គេបានឃើញកម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន រួមទាំងរដ្ឋបាលខណ្ឌចំការមន … Read More

Apache Struts 2 មានចំណុចខ្សោយធ្ងន់ធ្ងរ

ព័ត៌មានទូទៅ អ្នកស្រាវជ្រាវសន្តិសុខ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានបានរកឃើញនូវចំណុចខ្សោយក្នុងកម្មវិធី Apache Struts 2 ដែលចំណុចខ្សោយនេះមានលេខសម្គាល់ CVE-2023-50164 និងមានកម្រិតធ្ងន់ធ្ងរខ្លាំងបំផុត។ ចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចប្រើប្រាស់ចំណុចខ្សោយ ដើម្បីប្រតិបត្តិកូដបំពានពីចម្ងាយទៅលើប្រព័ន្ធប៉ះពាល់។ ផលិតផលដែលរងផលប៉ះពាល់ • Apache Struts 2.0.0 – Apache Struts 2.3.37 (លែងទទួលបានការថែទាំ) • Apache Struts 2.5.០ – Apache … Read More

តំបន់អាក់ទិក រុស្ស៊ី រិះគន់ការទាមទាររបស់អាមេរិក ដោយមិនអាចទទួលយកបាន។

រុស្សី៖ ប្រទេសរុស្ស៊ី កំពុងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីធានាផលប្រយោជន៍ជាតិរបស់ខ្លួន នៅក្នុងតំបន់អាកទិក ចំពេលមានការប៉ុនប៉ង “មិនអាចទទួលយកបាន” របស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីពង្រីកការទាមទារទឹកដីរបស់ខ្លួន ជាឯកតោភាគីនៅក្នុងតំបន់អាកទិក បើតាមការរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Sputnik របស់រុស្ស៊ី ។ ប្រធានគណៈកម្មាធិការក្រុមប្រឹក្សា សហព័ន្ធទទួលបន្ទុកកិច្ចការបរទេស លោក Grigory Karasin បានឲ្យដឹងនៅពេលឆ្លើយសំណួរអំពីថាតើ ការអះអាងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ទើបប្រកាសនាពេលថ្មីៗនេះថា “យើងបានចាត់វិធានការ ហើយនឹងបន្តចាត់វិធានការទាំងអស់ ដែលចាំបាច់ សម្រាប់ផលប្រយោជន៍ជាតិរបស់យើង នៅក្នុងតំបន់ភូមិសាស្រ្តនេះឬអត់”។ ប្រធានគណៈកម្មាធិការរដ្ឋ Duma នៅតំបន់អាក់ទិក … Read More

ឯកឧត្តម កើត រិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍សម្រាប់ឆ្នាំ២០២៤។

  ទីស្តីការក្រសួងយុត្តិធម៌៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស នាព្រឹកថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍សម្រាប់ឆ្នាំ២០២៤។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី … Read More

អ្នកគ្រូបង្រៀនជាប់កិច្ចសន្យាម្នាក់ស្រែកថាអយុត្តិធម៌ណាស់បង្រៀនរយៈពេល១៦ឆ្នាំហើយត្រូវបានការិយាល័យអប់រំក្រុងបញ្ឈប់អោយបង្រៀន

បន្ទាយមានជ័យ៖ អ្នកគ្រូបង្រៀនជាប់កិច្ចសន្យាម្នាក់ស្រែកថាអយុត្តិធម៌ណាស់បង្រៀនរយៈពេល១៦ឆ្នាំហើយត្រូវបានការិយាល័យអប់រំក្រុងបញ្ឈប់អោយបង្រៀននៅសាលាបឋមសិក្សាសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។ អ្នកគ្រូឈ្មោះ អឿ មុន្នី ដែលជាគ្រូបង្រៀនសាលាបឋមសិក្សាសុខសាន្តបានបង្ហោះសារតាមបណ្តាញសង្គមហ្វេសបុកអាខោនផ្ទាល់ខ្លួននិងមានរូបភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជាបានប្រគល់ប័ណ្ណសសើរនិងរូបភាពអ្នកគ្រូថតមុខការិយាល័យអប់រំក្រុងប៉ោយប៉ែតនិងសិស្សក្នុងសាលារៀននិងសំណេរដែលមានក្លឹមសារថា៖សូមគោរពជូនសម្តេចតេជោ ហ៊ុន សែន ជាទីគោរពដ៍ខ្ពង់និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដ៍ខ្ពង់ខ្ពស់ នាងខ្ញុំឈ្មោះ អឿ មុន្នី នៅតែមិនអស់ចិត្តចំពោះការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយនិងកម្លាំងចិត្តដែលបានស្ម័គ្រចិត្តជាគ្រូបង្រៀនជាបកិច្ចសន្យានៅសាលាបឋមសិក្សាសុខសាន្តចាប់ពីឆ្នាំ២០០៦ដល់២០២៣នេះមានរយៈពេល១៦ឆ្នាំហើយ។ អ្នកគ្រូបានបញ្ជាក់ថា៖កាលពីឆ្នាំ២០០៦អ្នកគ្រូបង្រៀនទទួលបានប្រាក់ខែ១ខែចំនួន១៣ម៉ឺនរៀល នៅឆ្នាំ២០២៣នេះទទួលបានប្រាក់ខែ១ខែចំនួន១.១២០.០០០រៀល ស្រាប់តែនៅថ្ងៃទី២០ ខែវិច្ឆិការ ឆ្នាំ២០២៣នេះលោកនាយកសាលានិងមន្ត្រីការិល័យអប់រំក្រុងប៉ោយប៉ែតបានអោយនាងខ្ញុំបញ្ឈប់បង្រៀននៅសាលាបឋមសិក្សាសុខសាន្តហើយលោកនាយកសាលាបឋមសិក្សាសុខសាន្តដាក់ប្អូនប្រុសរបស់គាត់២នាក់មកបង្រៀនជំនួសដែលជាគ្រូជាប់កិច្ចសន្យាហើយប្រាប់គាត់ថាចាស់ហើយឈប់ទៅបើគ្រូបង្រៀនមានក្របខ័ណ្ឌចូលមិនបានតវ៉ាទេ។ អ្នកគ្រូបានបញ្ជាក់ថា៖ចំណែកអ្នកគ្រូរស់នៅក្នុងភូមិសុខសាន្តតែគ្រូបង្រៀនជាបកិច្ចសន្យា២នាក់ដែលជាសាច់ញាតិលោកនាយកមិនមែនជាអ្នកស្រុកនេះឡើយអ្នកគ្រូពោលពាក្យថាដូចបទចម្រៀងអ្នកស្រី ហ៊ឹម ស៊ីវ៉ន … Read More