សម្តេចតេជោមានប្រសាសន៍ថា អ្នកប្រឆាំង ៧មករា និងទិវាសន្តិភាព គួរសាកល្បងធ្វើដំណើរទៅកាន់តំបន់គ្រោះថ្នាក់ចំការមីន នៅសេសសល់
ភ្នំពេញ៖ នៅមុខសាលមហោស្រពកោះពេជ្រ នាព្រឹកថ្ងៃទី៧មករានេះ ថ្លែងក្នុងមហាមិទ្ទីងដើម្បីរំឭកខួបលើកទី ៤៥ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១. ១៩៧៩ – ០៧.០១២០២៤) សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងថា ចំពោះមនុស្សមួយចំនួន បើមិនពេញចិត្តប្រឆាំងនឹងថ្ងៃ៧មករា និងទិវាសន្តិភាព២៩ធ្នូ សូមធ្វើដំណើរទៅកាន់តំបន់ចំការមីន ដែលនៅសេសសល់ដើម្បីសាកល្បងប្រថុយនឹងគ្រោះថ្នាក់ទៅ បើសិនពួកគេពិតជាប្រឆាំងនឹងការាឈប់សំរាកថ្ងៃ៧មករា និងការឈប់សំរាកថ្ងៃ២៩ធ្នូ ជារៀងរាល់ឆ្នាំ។ សម្ដេចបន្តថា ការពិតជាក់ស្តែងបានបង្ហាញច្បាស់ថា រយៈពេល ៤៥ឆ្នាំ កន្លងទៅនេះ បន្ទាប់ពីជ័យជម្នះលើរបប … Read More