ការចុះកិច្ចព្រមព្រៀង ពីរដ្ឋមន្ត្រីការបរទេសឥណ្ឌា ដើម្បីបង្កើនការនាំចូលអគ្គិសនីពីប្រទេសនេប៉ាល់
ឥណ្ឌា៖ ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌា បានបញ្ចប់ទៅកាន់ប្រទេសនេប៉ាល់ កាលពីថ្ងៃម្សិលមិញ ក្នុងអំឡុងពេលដែលលោក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីបង្កើនបរិមាណអគ្គិសនីដែលឥណ្ឌានាំចូលពីប្រទេសជិតខាងរបស់ខ្លួន។
លោក Subrahmanyam Jaishankar រដ្ឋមន្ត្រីការបរទេសឥណ្ឌា បាននិយាយនៅក្នុងទីក្រុង កាត់ម៉ាន់ ឌូ (Kathmandu) នៅថ្ងៃសុក្រនេះថា៖«ខ្ញុំសូមធានាចំពោះអ្នកថា យើងប្តេជ្ញាបន្តការគាំទ្រដ៏ខ្ជាប់ខ្ជួនរបស់យើង និងធ្វើការដោយស្មោះស្ម័គ្រដូចគ្នា ដើម្បីដឹងពីសារៈសំខាន់នៃទំនាក់ទំនង ដើម្បីផលប្រយោជន៍ពេញលេញរបស់ប្រជាជននៃប្រទេសទាំងពីរ មុនពេឡើងយន្តហោះទៅប្រទេសរបស់ខ្លួនវិញ។
ប្រទេសឥណ្ឌា ដែលហ៊ុមព័ទ្ធប្រទេសនេប៉ាល់លើបីផ្នែក មានឥទ្ធិពលដ៏សំខាន់ទៅលើសេដ្ឋកិច្ច និងនយោបាយរបស់ប្រទេសនេះ។
លោក Jaishankar បានមកដល់ប្រទេសនេប៉ាល់ កាលពីថ្ងៃព្រហស្បតិ៍ ជាកន្លែងដែលលោកបានជួបជាមួយនាយករដ្ឋមន្ត្រីនេប៉ាល់ លោក Pushpa Kamal Dahal និងប្រធានាធិបតី លោក Ram Chandra Poudel ហើយបានចូលរួមក្នុងកិច្ចប្រជុំរួមគ្នាមួយដែលទំនាក់ទំនងទ្វេភាគី ត្រូវបានពិភាក្សា។
ប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថាមពលរយៈពេលវែងមួយ កាលពីថ្ងៃព្រហស្បតិ៍ ដែលឥណ្ឌា បានយល់ព្រម «ដើម្បីបង្កើន…ការនាំចេញថាមពលពីប្រទេសនេប៉ាល់ទៅកាន់ប្រទេសឥណ្ឌាដល់ ១០.000 មេហ្គាវ៉ាត់ក្នុងរយៈពេល ១០ ឆ្នាំ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយស្ថានទូតឥណ្ឌា នៅទីក្រុងកាត់ម៉ាន់ឌូ ៕