កំពូលវោហាសាស្ត្រ ! លោក Wang Yi សមាជិកការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសចិន បញ្ជាក់ពីគោលជំហរដ៏ម៉ឺងម៉ាត់ របស់ចិន ចំពោះស្ថានការណ៍តៃវ៉ាន់

ចិន៖ លោក Wang Yi សមាជិកការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសចិន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២៤ តាមម៉ោងក្នុងតំបន់ដែលកំពុងបំពេញទស្សនកិច្ច នៅអេហ្ស៊ីប បានរួមជាមួយលោក Shoukry រដ្ឋមន្ត្រីក្រសួងការបរទេស អេហ្ស៊ីប ជួបជាមួយអ្នកសារព័ត៌មាន នៅទីក្រុងគែរ បន្ទាប់ពីបញ្ចប់កិច្ចជំនួប ។ អ្នកសារព័ត៌មានបានសួរអំពីទស្សនៈរបស់ចិន ចំពោះទំនាក់ទំនងត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់និងស្ថានការណ៍តៃវ៉ាន់ បន្ទាប់ពីការបោះឆ្នោតជ្រើសរើស មេដឹកនាំតំបន់តៃវ៉ាន់ របស់ចិន លោក Wang … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការប្រកួតបាល់ទាត់ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” គឺជាការរួមចំណែកលើកកម្ពស់វិស័យកីឡានៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការកីឡាបាល់ទាត់ពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន បានគូសបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” គឺជាការរួមចំណែកក្នុងការគាំទ្រ និងលើកកម្ពស់វិស័យកីឡានៅកម្ពុជា។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត ជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” លើកទី៩ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ដែរថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ … Read More

ប្រមុខដឹកនាំកំពូលសហរដ្ឋអាមេរិកថា មិនគាំទ្រឯករាជ្យភាពកោះតៃវ៉ាន់ទេ

អាមេរិក៖ លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃទី១៣ មករា ថា សហរដ្ឋអាមេរិក មិនគាំទ្រឯករាជ្យភាពរបស់កោះតៃវ៉ាន់នោះទេ បន្ទាប់ពីអ្នកបោះឆ្នោតតៃវ៉ាន់បានច្រានចោលភាពមិនពេញចិត្តរបស់ប្រទេសចិន និងបានផ្តល់ឱ្យគណបក្សកាន់អំណាចនូវអាណត្តិមេដឹកនាំទីបី។ នៅព្រឹកថ្ងៃដដែលនោះ បេក្ខជនមេដឹកនាំនៃគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលកំពុងកាន់អំណាចរបស់កោះតៃវ៉ាន់ បានឈ្នះការបោះឆ្នោត ដោយបានច្រានចោលយ៉ាងខ្លាំងនូវសម្ពាធរបស់ចិន ក្នុងការព្យាយាមមិនឲ្យលោកកាន់តំណែង ហើយបានសន្យាថានឹងក្រោកឈរតទល់នឹងទីក្រុងប៉េកាំង ព្រមទាំងស្វះស្វែងរកការចរចា។ លោក បៃដិន បាននិយាយ នៅពេលត្រូវសាកសួររកប្រតិកម្មរបស់លោកចំពោះការបោះឆ្នោតកាលពីថ្ងៃសៅរ៍ថា «យើងមិនគាំទ្រឯករាជ្យភាពរបស់កោះតៃវ៉ាន់នោះទេ» ដែលការលើកឡើងរបស់លោក កាលពីថ្ងៃសៅរ៍នេះហាក់ដូចជាកិច្ចខិតខំប្រឹងប្រែងដើម្បីធានាដល់ទីក្រុងប៉េកាំងឡើងវិញ។ … Read More

បន្ទាប់ពីការបោះឆ្នោតកោះតៃវ៉ាន់ យោធាចិន បញ្ចេញរូបភាពសមយុទ្ធ

ចិន៖ រូបភាពថ្មីៗនៃទូកមីស៊ីល យោធាចិនបានចេញផ្សាយចេញ ដែលបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតកាលពីថ្ងៃអាទិត្យ ទី១៤ ខែមករា រយៈពេលមួយថ្ងៃបន្ទាប់ពីបេក្ខភាពគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) របស់កោះតៃវ៉ាន់ លោក ឡៃ ឈីងតឺ បានឈ្នះការបោះឆ្នោតមេដឹកនាំថ្មី។ បញ្ជាការភាគខាងកើតរបស់កងទ័ពរំដោះប្រជាជន (PLA) ដែលទទួលខុសត្រូវលើតំបន់ជុំវិញកោះតៃវ៉ាន់ បានបង្ហោះរូបភាពនៅលើគណនី វីឆាត (WeChat) របស់ខ្លួន ដែលបង្ហាញពីទូកមីស៊ីលធ្វើសមយុទ្ធបាញ់គ្រាប់ពិត។ ទោះយ៉ាងណាក៏ដោយ ការបង្ហោះនេះមិនបានបញ្ជាក់ពីទីតាំង ឬនិយាយចំៗអំពីការបោះឆ្នោតរបស់តៃវ៉ាន់ទេ។ បុគ្គលិកម្នាក់របស់ទូកមីស៊ីលនេះ បានចូលរួមក្នុងសមរភូមិទ័ពជើងទឹកនៅខែសីហា ឆ្នាំ១៩៦៥ រវាងកងទ័ពជើងទឹកចិន និងកោះតៃវ៉ាន់ ដែលចិនទទួលបានជ័យជម្នះ … Read More

អយ្យការអមសាលាដំបូងខេត្តសៀមរាប៖ អំពើហឹង្សាបុគ្គលិកអជ្ញាធរអប្សរាទៅលើក្មេងដែលលក់អណ្តើក

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប ស្តីពី អំពើហឹង្សាបុគ្គលិកអជ្ញាធរអប្សរាទៅលើក្មេងដែលលក់អណ្តើក ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖