Facebook/Instagram! Hacker បី​ក្រុម​​ប្រកាស​ថា ជាអ្នក​វាយ​ប្រហារ​

ក្រុម​ហ៊ុន​សន្តិសុខ​បណ្ដាញ​អ៊ីនធើណិត Cyberint បាន​រាយ​ការណ៍​ថា «ចោរ​អ៊ីនធើណិត» (hacker) ចំនួន​បី​ក្រុម​ រួម​មាន Anonymous Sudan, Skynet និង Godzilla បាន​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ ក្រោយ​ពី​ហេតុ​ការណ៍​ Facebook, Instagram, Threads និង Messenger «នាំ​គ្នា» ឈប់​ដំណើរ​ការ​នៅ​ទូទាំង​ពិភពលោក​ ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​អ្នក​ប្រើប្រាស់​ នៅ​ម៉ោង​ប្រហែល​ 22 និង 25 នាទី ថ្ងៃទី 05 មីនា … Read More

ប្រមុខដឹកនាំការបរទេសរុស្ស៊ី ព្រមានឯកអគ្គរដ្ឋទូតអាមេរិកថា ខ្លួននឹងបណ្ដេញអ្នកការទូតដែលជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន

រុស្ស៊ី៖ លោកស្រី លីន ទ្រេស៊ី ( Lynne Tracy) បានកោះហៅដោយ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅទីក្រុងមូស្គូ ក្រសួងការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ដើម្បីព្រមានលោកស្រីថា ខ្លួននឹងបណ្តេញ មន្ត្រីការទូតអាមេរិក ដែលខ្លួនយល់ថា កំពុងជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ ទីក្រុងមូស្គូ បានចេញការព្រមានមុនការបោះឆ្នោត ប្រធានាធិបតីថ្ងៃទី ១៥-១៧ ខែមីនា ដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ជាមេដឹកនាំកំពូលរបស់រុស្ស៊ីអស់រយៈពេលជាង ២០ ឆ្នាំ ប្រាកដណាស់ថា នឹងឈ្នះ ដោយទទួលបានលទ្ធផលមិននឹកស្មានដល់។ … Read More

ប្រមុខមេដឹកនាំ លោក Biden បញ្ជាឲ្យយោធាអាមេរិកសាងសង់កំពង់ផែ ផ្ដល់ជំនួយនៅក្នុងតំបន់ហ្កាហ្សា

បរទេស៖ នៅតាមឆ្នេរសមុទ្ររបស់តំបន់ហ្កាហ្សា យោធាសហរដ្ឋអាមេរិក នឹងសាងសង់កំពង់ផែមួយ ដើម្បីទទួលជំនួយមនុស្សធម៌តាមសមុទ្រ។ យោងតាមក្រុមមន្ត្រីអាមេរិក គម្រោងនេះនឹងត្រូវប្រកាសជាផ្នែកមួយនៃសុន្ទរកថាប្រចាំឆ្នាំរបស់លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ រដ្ឋបាលលោក Biden បានបង្ហាញការខកចិត្តកាន់តែខ្លាំង ជុំវិញវិបត្តិមនុស្សនៅក្នុងតំបន់ហ្កាហ្សា និងផលពិបាកក្នុងការដឹកជញ្ជូនតាមអាកាសដើម្បីអាចទៅដល់ដៃពលរដ្ឋប៉ាឡេស្ទីនដែលនៅតែជាប់ក្នុងតំបន់រងការឡោមព័ទ្ធដោយអ៊ីស្រាអែល។ ការដឹកជញ្ជូនតាមរថយន្តត្រូវបានរំខានដោយសង្រ្គាម ការលួច និង ក្រុមអ្នកតវ៉ាអ៊ីស្រាអែលនៅច្រកព្រំដែន អេហ្ស៊ីប-ហ្កាហ្សា។ ហើយសហរដ្ឋអាមេរិកនៅសប្ដាហ៍នេះ បានចាប់ផ្ដើមទម្លាក់ជំនួយតាមយន្តហោះ ជាមួយប្រទេសផ្សេងទៀតដូចជា បារាំង បែលហ្ស៊ិក ហ្ស៊កដានី អារ៉ាប់រួម និងអេហ្ស៊ីប។ ក្រុមមន្ត្រីបាននិយាយថា យើងកំពុងស្វែងរកច្រកផ្សេងទៀតដើម្បីនាំជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា … Read More

ការប្រើប្រាស់ អាវុធនុយក្លេអ៊ែរ រុស្ស៊ី តាំងបញ្ជាក់ពីជំហរ

រុស្ស៊ី៖ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសរុស្ស៊ីនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួន ប្រសិនបើជីវិតប្រទេសនេះ រងហានិភ័យធ្ងន់ធ្ងរ ។ លោកបានបន្ថែមថា ការដាក់ពង្រាយបែបនេះត្រូវបានពិពណ៌នាថាជា “អាវុធលាគ្នា” នៅក្នុងគោលលទ្ធិរបស់ទីក្រុងម៉ូស្គូ ដែលគ្រប់គ្រង ការប្រើប្រាស់។ ឯកសារបានបញ្ជាក់ថា រុស្ស៊ីនឹងសងសឹកដោយអាវុធនុយក្លេអ៊ែរ បើសិនប្រទេសនេះ ឬសម្ព័ន្ធមិត្តរបស់រុស្ស៊ី ត្រូវទទួលរងការវាយប្រហារលើកដំបូង។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយ កាលពីខែមិថុនាកន្លងទៅថា “មិនចាំបាច់” ក្នុងការប្រើអាវុធនុយក្លេអ៊ែរនោះទេ ខណៈពួកគេត្រូវបានន័យ … Read More

ព្រះមហាក្សត្រីសព្វព្រះរាជហឫទ័យ ប្រធានបទ ទិវាអន្តរជាតិនារី៨មីនា «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ពិតជាមានសារៈសំខាន់

ភ្នំពេញ៖ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជា​ទីគោរ​ព​សក្ការៈ​ដ៏ខ្ពង់​ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យ កោតសរសើរនិងគាំទ្រ ចំពោះប្រធានបទ សម្រាប់​ទិវាអន្តរជាតិនារី៨មីនា «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ថា ពិតជា​មាន​សារៈ​សំខាន់​ និង​ស្របតាមស្ថានភាពវិវត្តន៍របស់ពិភពលោក និងព្រះរាជាណាចក្រកម្ពុជាយើង នាឱកាសខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ ២០២៤ ។ តាមរយៈព្រះរាជសារក្នុងឱកាសអបអរសាទរខួបលើកទី ១១៣ ទិវាអន្តរជាត … Read More

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បន្តផ្ដល់អាទិភាពខ្ពស់ បង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីលើគ្រប់វិស័យ

ភ្នំពេញ៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថាថា រាជរដ្ឋាភិបាល បានបន្តកំណត់ជាអាទិភាពក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ ក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ ស្ដ្រី គឺជាស្នូល។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់បែបនេះ ក្នុងឱកាសថ្លែងសុន្ទរកថា អបអរសាទរខួបទី១១៣ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២៤ នៅថ្ងៃទី៨ … Read More

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យពង្រឹងការងារ ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា និងទប់ស្កាត់ការលួចចម្លងស្នាដៃ

ភ្នំពេញ៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹងការងារពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ព្រមទាំងទប់ស្កាត់ការលួចចម្លងស្នាដៃ។ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤” ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ការផលិត និងការច្នៃប្រតិដ្ឋផលិតផលសិល្បៈនៅមានកម្រិតកំណត់ ជាមួយថ្លៃខ្ពស់ដែលការណ៍នេះ … Read More

សម្ដេចធិបតី នាយករដ្ឋមន្ត្រីឱ្យបង្ក្រាបរាល់បទល្មើស បំផ្លាញសំណង់ប្រវត្តិសាស្ត្រ

ភ្នំពេញ៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យបង្ក្រាបរាល់បទល្មើស ឱ្យបានទាន់ពេល ប្រកបដោយប្រសិទ្ធភាព នៅតាមទីតាំងតំបន់ប្រាសាទ រមណីយដ្ឋានប្រវត្តិសាស្ត្រ វត្តអារាម សំណង់ប្រវត្តិសាស្ត្រ និងសំណង់ ដែលមានអាយុកាលរាប់រយឆ្នាំ។ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤” ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ក្រសួងវប្បធម៌ និង … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តាំផ្ញើ ៨ចំណុច ទៅកាន់អង្គសន្និបាត ក.យ.គ មុននឹងពិធីបិទក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបូកសរុបលទ្ធផលអង្គសន្និបាត របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ សុខាភ្នំពេញ មុននឹងពិធីបិទក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បានថ្លែងនូវការផ្តាំផ្ញើ ចំនួន ៨ចំណុច ទៅកាន់អង្គសន្និបាត ដើម្បីបន្តបំពេញភារកិច្ច និងសកម្មភាពរបស់ខ្លួន សម្រាប់ឆ្នាំ២០២៤ ឱ្យសម្រេចបានកាន់តែជោគជ័យ និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។ មតិផ្តាំផ្ញើទាំង ៨ចំណុច នាឱកាសនោះរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស … Read More