ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ មានប្រសាសន៍ថា ការពិនិត្យជាតិស្រវឹង អនុវត្តពីម៉ោង១១យប់ ៤ថ្ងៃក្នុងមួយសប្ដាហ៍ ហើយការអនុវត្តចាប់ពីម៉ោង៨ គឺឆែកអាវុធជាតិផ្ទុះរបស់គណៈបញ្ជាការឯកភាពខណ្ឌ
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា យុទ្ធនាការត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរនៅរាជធានីភ្នំពេញ អនុវត្តចាប់ពីម៉ោង១១យប់តទៅ ដោយធ្វើឡើងរយៈពេល៤ថ្ងៃ ក្នុងមួយសប្ដាហ៍។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងទៀតថា សម្រាប់ការអនុវត្តចាប់ពីម៉ោង៨យប់ទៅនោះ គឺជាការត្រួតពិនិត្យរដ្ឋបាលជំហរ ឆែកឆេរអាវុធជាតិផ្ទុះ របស់គណៈបញ្ជាការឯកភាពតាមបណ្ដាខណ្ឌនានារបស់រាជធានីភ្នំពេញ។ ការចេញមកបញ្ជាក់បែបនេះរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ធ្វើឡើងក្រោយទទួលបាននូវចម្ងល់ និងបញ្ចប់នូវមន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋ … Read More