ការកែប្រែរឹតបន្តឹងការនាំចេញបន្ទះឈីប របស់អាមេរិក ចិន ប្រឆាំងដាច់ខាត
ប៉េកាំង៖ សម្តែងការប្រឆាំងយ៉ាងខ្លាំងរបស់ប្រទេសចិន ចំពោះច្បាប់ដែលបានកែសម្រួលចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិក ស្តីពីច្បាប់នាំចេញសារធាតុ semiconductor ដោយថាវានឹងរំខានដល់ទីផ្សារ semiconductor ពិភពលោក ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងសហគ្រាស។ ក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ការកែប្រែចុងក្រោយបំផុតនៃការត្រួតពិនិត្យការនាំចេញ semiconductor បានកើតឡើងតិចជាង ៦ខែបន្ទាប់ពីសហរដ្ឋអាមេរិកបានណែនាំច្បាប់នេះកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ។ ក្រុមហ៊ុនសកល រួមទាំងសហរដ្ឋអាមេរិក ត្រូវការបរិយាកាសធុរកិច្ចដែលមានស្ថិរភាព និងអាចព្យាករណ៍បាន ប៉ុន្តែសហរដ្ឋអាមេរិកបានពង្រីកគំនិតនៃសន្តិសុខជាតិ និងបានកែសម្រួលច្បាប់ដើម្បីរឹតបន្តឹងវិធានការគ្រប់គ្រង ដោយកំណត់ឧបសគ្គបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មធម្មតារវាងសហគ្រាសចិន និងអាមេរិក។ វាបានកត់សម្គាល់ឃើញថា ដោយដាក់បន្ទុកការអនុលោមតាមច្បាប់កាន់តែធ្ងន់ និងនាំមកនូវភាពមិនច្បាស់លាស់គួរឱ្យកត់សម្គាល់នៅក្នុងវិស័យ semiconductor … Read More