នៅថ្ងៃទី៤មិថុនាខាងមុខ រដ្ឋមន្ដ្រីការពារជាតិអាមេរិក នឹងមកទស្សនកិច្ច នៅកម្ពុជា
បរទេស៖ មន្ត្រីបាននិយាយថា លោក Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក គ្រោងនឹងធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ចិន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីជួបពិភាក្សាជាមួយសមភាគីចិន នៅក្នុងសន្និសីទសន្តិសុខប្រចាំឆ្នាំនៅប្រទេសសិង្ហបុរី។ យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកដែលបានចេញផ្សាយនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃសុក្របាននិយាយថា លោក Austin នឹងធ្វើដំណើរនៅសប្តាហ៍ក្រោយទៅកាន់ប្រទេសសិង្ហបុរី កម្ពុជា និងបារាំង។ លោកនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី៤ ខែមិថុនា បន្ទាប់ពីបានចូលរួមកិច្ចសន្ទនា Shangri-La ក្នុងប្រទេសសិង្ហបុរី។ ក្រសួងការពារជាតិបាននិយាយទៀតថា ក្នុងចំណោមកិច្ចពិភាក្សាដែលលោកកំពុងរៀបចំនោះ … Read More