លោក ម៉ៅ សុផាន់ ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង ជាអគ្គមេបញ្ជាការកងទ័ពជើងគោក

ភ្នំពេញៈ លោក ម៉ៅ សុផាន់ គឺជាមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោកជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ បើតាមព្រះរាជក្រឹត្យចុះថ្ងៃទី ២៤ ខែសីហា បញ្ជាក់ថា៖ «តែងតាំងមុខតំណែង នាយទាហាន នៃកងយោធពលខេមរភូមិន្ទដល់ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អត្តលេខ ០០០៤៤៩ ជា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក។ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី … Read More

សហរដ្ឋអាមេរិក នឹងធ្វើការហ្វឹកហាត់ ដល់ពីឡុត របស់អ៊ុយក្រែន ឲ្យចេះបញ្ជាការ បើកបរយន្តហោះចម្បាំង F-16

សហរដ្ឋអាមេរិក៖ ក្រសួងការពារជាតិបានប្រកាសថា មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក នឹងចាប់ផ្តើមហ្វឺកហ្វឺន អ្នកបើកយន្តហោះ របស់ប្រទេសអ៊ុយក្រែន ឲ្យចេះបញ្ជាការ បើកបរយន្តហោះចម្បាំង F-16 នៅក្នុងខែកញ្ញា នៅមូលដ្ឋានទ័ពអាកាសសហរដ្ឋអាមេរិក នៅក្នុងរដ្ឋចំនួន២ ស្ថិតនៅភាគខាងត្បូង នេះបើតាមប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ ។ ការហ្វឹកហ្វឺន ដែលនឹងរួមបញ្ចូលទាំង “អ្នកបើកយន្តហោះជាច្រើននាក់ និងអ្នកថែទាំរាប់សិបនាក់” នឹងចាប់ផ្តើមនៅក្នុងខែកញ្ញាខាងមុខនេះ ជាមួយនឹងថ្នាក់ភាសា អង់គ្លេស ដែលនឹងផ្តល់ជូននៅមូលដ្ឋាន ទ័ពអាកាស … Read More

យានិកនៅលើ យានអវកាស SpaceX Dragon បានហោះទៅកាន់ស្ថានីយអវកាសអន្តរជាតិ

សហរដ្ឋអាមេរិក៖ នៅថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០២៣នេះ យានអវកាស SpaceX Dragon ដែលមានអវកាសយានិក ៤នាក់ ជិះនៅក្នុងនោះ ត្រូវបានបាញ់បង្ហោះពីទីក្រុង Cape Canaveral រដ្ឋ Florida សហរដ្ឋអាមេរិក ហើយធ្វើដំណើរឆ្ពោះទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS)។ នៅវេលាម៉ោង ៧:២៦នាទី ម៉ោងសកល យានអវកាស Crew-7 បានហោះឡើងដោយមានដឹកអវកាសយានិករបស់អង្គការណាសា (NASA) អ្នកនាង Jasmin Moghbeli អវកាសយានិករបស់ … Read More

ការដឹកនាំប្រតិភូរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ចូលក្រាបបង្គំគាល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី ២៥ ខែសីហា ឆ្នាំ២០២៣នេះ ដឹកនាំគណៈប្រតិភូចូលក្រាបថ្វាយបង្គំគាល់ និងទូលថ្វាយរបាយការណ៍ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ស្តីពីកិច្ចការចំពោះមុខដ៏មានសារៈសំខាន់ចំនួន ២ របស់កាកបាទក្រហមកម្ពុជា ដែលព្រះរាជសវនាការនេះប្រព្រឹត្តទៅនៅព្រះរាជដំណាក់គន្ធបុប្ផា ព្រះបរមរាជវាំង។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន … Read More

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញសេចក្ដីប្រកាស លេខៈ ៦៤២០ ប្រក

📢 រសៀលថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាស ស្តីពីការតែងតាំង នាយក នាយករងខុទ្ទកាល័យ ទីប្រឹក្សា និងជំនួយការ ឯកឧត្តម បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លេខៈ ៦៤២០ ប្រក ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

រាជរដ្ឋាភិបាលកម្ពុជា សេចក្តីសម្រេចតែងតាំងរដ្ឋលេខាធិការប្រចាំការ

📢 នាថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេច ស្តីពីការតែងតាំងរដ្ឋលេខាធិការប្រចាំការ របស់ក្រសួងមុខងារសាធារណៈ លេខ ៨៨ សសរ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ក្រសួងពាណិជ្ជកម្មបានចេញប្រកាសតែងតាំងមន្ត្រីខុទ្ទកាល័យ

📢 នាថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្មបានចេញប្រកាស ស្តីពីការតែងតាំងសមាសភាពមន្ត្រីខុទ្ទកាល័យ របស់ក្រសួងពាណិជ្ជកម្ម លេខ ២៦១ ព.ណ ខកល.ប្រក ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ក្រសួងយុត្តិធម៌បានសេចក្តីជួនដំណឹង

📢 នាថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងយុត្តិធម៌ បានចេញសេចក្តីជួនដំណឹងស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យានៃក្រសួងយុត្តិធម៌ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

រដ្ឋមន្ត្រីក្រសួងការពារជាតិចេញសេចក្ដីសម្រេច លេខៈ ០៥៣ សសរ.កពជ

📢 រសៀលថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការពារជាតិ បានប្រារព្ធពិធីប្រកាសប្រគល់ភារកិច្ចជូនឥស្សរជន ជារដ្ឋលេខាធិការ និង អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងចេញសេចក្ដីសម្រេច ស្តីពី ការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ លេខៈ ០៥៣ សសរ.កពជ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖