យោងតាមសំណេររបស់សម្តេចបណ្ឌិត យ៉ន់ សេងយៀត លើការសិក្សាថ្នាក់ក្រោយបណ្ឌិតលើសំនួរបានសួរព្រះអង្គថា “តើការសិក្សាថ្នាក់«ក្រោយបណ្ឌិត» គេសិក្សាយ៉ាងដូចម្ដេចនៅសាកលវិទ្យាល័យ Harvard ? “
នេះជាសំណួរដែលគេសួរខ្ញុំជាញឹកញាប់កន្លងមក ចាប់តាំងពីខ្ញុំមកដល់សាលានេះ(Harvard)។ ខ្ញុំសូមឆ្លើយសំណួរនេះទៅតាមបទពិសោធន៍ដែលខ្ញុំរៀននៅHarvard ។ ថ្នាក់ក្រោយបណ្ឌិតឬបណ្ឌិតរដ្ឋ ឬភាសាអង់គ្លេសគេហៅថា« Post Doctoral Research ឬ Postdoc» គឺ ជាកម្រិតសិក្សាខ្ពស់បំផុតនៅក្រោយកម្រិតឧត្តមសិក្សា។ សាកលវិទ្យាល័យមិនមានរៀបចំថ្នាក់បង្រៀនសម្រាប់សិក្ខាកាមនៅកម្រិតនេះទេ និយាយរួម គឺគ្មានថ្នាក់រៀនទេ អ្វីដែលសិក្ខាកាមត្រូវធ្វើសម្រាប់ការស្រាវជ្រាវរបស់ខ្លួនគឺណាត់ជួបជាមួយសាស្រ្តាចារ្យ ដែលសាលាបានកំណត់ឲ្យដើម្បីជួយរៀបចំកិច្ចការស្រាវជ្រាវសរសេរនិក្ខេបបទរបស់ខ្លួន ។ ប៉ុន្តែសិក្ខាកាមថ្នាក់ក្រោយបណ្ឌិត អាចចូលស្ដាប់នៅតាមថ្នាក់នៃកម្រិតសិក្សាណាមួយបាន ប្រសិនបើមានបំណង ឬអាចបង្រៀន ធ្វើបទបង្ហាញនូវកម្មវិធីស្រាវជ្រាវរបស់ខ្លួនបាន។ ជាពិសេស សាលាតែងតែប្រកាសប្រាប់ដល់និស្សិតអំពីវត្តមានរបស់« អ្នកសិក្សាថ្នាក់ក្រោយបណ្ឌិត» ដើម្បីឲ្យមានការចែករំលែកចំណេះដល់គ្នានិងគ្នា។ សម្រាប់រូបខ្ញុំផ្ទាល់ ខ្ញុំជួបលោកសាស្រ្តាចារ្យ … Read More