Problem solving skills should train the team
ជំនាញដោះស្រាយបញ្ហា គួរបង្វឹកធីមការងារ ក្នុងជីវិតរបស់បុគ្គលម្នាក់ៗ ជំនាញដោះស្រាយបញ្ហា គឺជាផ្នែកមួយដ៏សំខាន់ដូច្នេះហើយនៅកន្លែងការងារ បើសិនយើងចង់ធ្វើឱ្យក្រុមការងាររបស់យើងបង្កើនផលិតភាពការងារ មិនសូវស្មុគស្មាញខ្លាំងទាំងនៅក្នុងជីវិត និងការបំពេញការងាររបស់ពួកគេ យើងត្រូវតែហ្វឹកហាត់ក្រុមការងាររបស់យើងឱ្យមានជំនាញដោះស្រាយបញ្ហា។ សូមបង្ហាញនូវចំណុចមួយចំនួន ដែលថ្នាក់ដឹកនាំ អ្នកគ្រប់គ្រង និងប្រធានផ្នែកទាំងអស់អាចយកទៅអនុវត្តន៍ដើម្បីជួយបង្កើនសមត្ថភាពដោះស្រាយបញ្ហារបស់ក្រុមការងាររបស់យើង៖ ផ្ដល់វគ្គបណ្ដុះបណ្ដាលដល់បុគ្គលិក៖ ថ្នាក់ដឹកនាំ ត្រូវតែបញ្ចូនបុគ្គលិកទៅសិក្សាអំពីជំនាញដោះស្រាយបញ្ហា ឬផ្ដល់វគ្គបណ្ដុះបណ្ដាលនោះដល់បុគ្គលិកទាំងអស់យ៉ាងហោចណាស់មួយដងក្នុងមួយឆ្នាំ ឬច្រើនជាងនេះរហូតបុគ្គលិករបស់យើងមានសមត្ថភាពក្នុងការដោះស្រាយបញ្ហានានាទាំងនៅក្នុងជីវិត និងនៅកន្លែងការងារបានយ៉ាងល្អប្រសើរជាងមុន។ វគ្គបណ្ដុះបណ្ដាលនេះ គួរផ្ដោតលើគោលបំណងឲ្យបុគ្គលិករបស់យើងទាំងអស់នៅក្នុងស្ថាប័នបានយល់ដឹងអំពីជំនាញដោះស្រាយបញ្ហា ចេះរបៀបប្រើប្រាស់ ដឹងពីដំណើរការនៃការដោះស្រាយបញ្ហា និងសារៈសំខាន់នៃការដែលធ្វើឱ្យពួកគេមានជំនាញមួយនេះ។ អនុញ្ញាតឱ្យបុគ្គលិកហ៊ានសម្រេចចិត្ត និងសាកល្បងដោះស្រាយ៖ ថ្នាក់ដឹកនាំ អ្នកគ្រប់គ្រង … Read More