គ្មានប្រាក់បង់ពិន័យរឿងជិះកង់គ្មានមួកការពារ សិស្សសាលាថ្នាក់ទី១១ម្នាក់ ត្រូវមេប៉ុស្តិ៍ចាប់រំលោភ
ថៃ៖ នាខេត្ត យសោធុន ភាគឦសាន ប្រទេសថៃ មេប៉ុស្តិ៍ម្នាក់ ត្រូវបានបណ្តេញចេញពីការងារ បន្ទាប់ពីមេប៉ុស្តិ៍រូបនេះ បានចាប់រំលោភក្មេងស្រីសិស្សសាលាម្នាក់ ដែលខ្លួនបានចាប់ខ្លួនពីបទ ជិះម៉ូតូទៅសាលារៀន ដោយគ្មានមួកសុវត្ថិភាព និង គ្មានអាជ្ញាប័ណ្ណ។
ការស៊ើបអង្កេតផ្នែកវិន័យកំពុងដំណើរការ ហើយប្រសិនបើរបាយការណ៍បញ្ជាក់ថា មានឧក្រិដ្ឋកម្មកើតឡើង មន្ត្រីនោះនឹងត្រូវប្រឈមមុខនឹងការប្រព្រឹត្តបទឧក្រិដ្ឋ បើយោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នេះបើតាមការលើកឡើងរបស់លោកឧត្តមសេនីយ៍ Archayon Kraithong អ្នកនាំពាក្យប៉ូលិសភូមិន្ទថៃ ។
ឈ្មោះរបស់មេប៉ុស្តិ៍ខាងលើ គឺមិនត្រូវបានគេបញ្ចេញឱ្យដឹងឡើយ ។ ការស៊ើបអង្កេតបានធ្វើឡើង តាមពាក្យបណ្តឹងតាមប្រព័ន្ធអ៊ីនធឺណេតពីស្ត្រីម្នាក់ថា កូនស្រីរបស់គាត់ដែលជាសិស្សថ្នាក់ទី ១១ ត្រូវបានចាប់រំលោភនៅក្បែរប៉ុស្តិ៍ប៉ូលីស បន្ទាប់ពីនាងមិនអាចរកប្រាក់សម្រាប់ការពិន័យ បន្ទាប់ពីការចាប់ខ្លួនរបស់នាង។
ដើមបណ្តឹងបាននិយាយថា ដំបូងប៉ូលីសនៅស្ថានីយ៍ Patiew បានទាមទារប្រាក់ពិន័យចំនួន ២.០០០បាតពីកូនស្រីរបស់គាត់ ប៉ុន្តែដោយសារតែក្មេងស្រីនោះគ្មានលុយ នាងក៏ត្រូវបានចាប់រំលោភជំនួសឱ្យការបង់លុយ៕