អ៊ីស្រាអែល៖ បានវាយប្រហាលើទីតាំងជាច្រើន របស់ក្រុមហេសបូឡាយ៉ាងចាស់ដៃ

អ៊ីស្រាអែល៖ ការផ្សព្វផ្សាយវិដេអូរបស់ខ្លួនពីកងទ័ពអ៊ីស្រាអែលបាននិយាយថា បានថតកាលពីថ្ងៃអង្គារ និងថ្ងៃពុធនេះ ដែលបានបង្ហាញពីការវាយប្រហារទៅលើទីតាំងផ្សេងៗក្នុងប្រទេសលីបង់ ក្នុងនោះរួមមាន ទីតាំង ឡាបូនេ ខេហ្វាកេឡា និងទីតាំងយ៉ារ៉ូន (Labouneh,Kfarkela and Yaroun)។

ការបង្ហាញពីវីដេអូនៃការផ្ទុះជាច្រើន ដែលកងទ័ពអ៊ីស្រាអែល បាននិយាយថា ជាការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលជាច្រើនលើហេដ្ឋារចនាសម្ព័នរបស់ក្រុមហេបូឡា នៅក្នុងភាគខាងត្បូងប្រទេសលីបង់។ អ្នកយកព័ត៌មាន Reuters មិនអាចធ្វើការផ្ទៀងផ្ទាត់ដោយឯករាជ្យពីទីតាំងឬ កាលបរិច្ឆេទដែលវីដេអូនេះគេថតបាននោះទេ។

ការវាយប្រហាររបស់អ៊ីស្រាអែលនេះ បានធ្វើឡើង ខណៈរដ្ឋមន្រ្ដីកាបរទេសអាមេរិកលោកអង់តូនី ប្ល៊ីងខិន (Antony Blinken) កាលពីថ្ងៃអង្គារ បានទទូចឲ្យអ៊ីស្រាអែលធ្វើការជ្រើសរើសដ៏លំបាកដើម្បីធ្វើឲ្យមានទំនាក់ទំនងជាប្រក្រតីជាមួយប្រទេសជិតខាងខ្លួនថែមទៀត ពោលគឺការអំពាវនាវជាថ្មីដើម្បីត្រាយផ្លូវឈានឆ្ពោះទៅការបង្កើតរដ្ឋប៉ាលេស្ទីនដែលប្រព្រឹត្ដទៅដោយរលូន។

សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត មានអារម្មណ៍អន្ទះសារផងដែរនៅក្នុងការទប់សង្រ្គាមកុំឲ្យរាលដាលនៅទូទាំងតំបន់មជ្ឈឹមបូព៌ា។